» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11779 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701950 នាក់

មន្ត្រី​ប៉េអឹម​ជាប់​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ចុងភៅ​ខ្មែរ​រដូវ​កាល​ទី​១​របស់​ទូរ​ទ្សន៍​ស៊ី​ធី​អឹ​ន​

 

 

​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃអាទិត្យ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កម្មវិធី​ចុងភៅ​ឯក​ខ្មែរ MasterChef Khmer រដូវ​កាល​ទី​១ របស់​ស្ថានីយទូរទស្សន៍ CTN បាន​រកឃើញ​
​កំពូល​ចុងភៅ​ឯក​Master Chef Khmer ជាមួយនឹង​រង្វាន់​ជា​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​។​a chief khmer 

​មាន​បេក្ខជន កំពូល​ចំនួន​៣​រូប បានធ្វើការ ប្រកួតប្រជែង​គ្នា នៅ​ទីបំផុត​ក្នុងចំណោម​បេក្ខជន​ទាំងបី បេក្ខជន​ដា​រ៉ា​ដែលជា​មន្ត្រី​ប៉េអឹម បាន​យកឈ្នះ​បេក្ខជន​ឆ្មោះ ហុក និង​ឈ្មោះ ផានី​ន ។ សូមជម្រាបថា ដា​រ៉ា ជា​បេក្ខជន​ម្នាក់​ដែល​យើង​សង្កេតឃើញថា មាន​បេក្ខជន​ជាច្រើន​តែងតែ​ចង់​ប្រកួតប្រជែង​ជាមួយ​គាត់​យ៉ាងខ្លាំង ដោយសារតែ​គាត់ ជា​បេក្ខជន​ម្នាក់​ដែលមាន​ស្នាដៃ​លេចធ្លោ​ក្នុង​ការច្នៃ​មុខម្ហូប​ដ៏​ល្អ ដែល​អាច​ទាក់ទាញ​ចិត្ត​គណៈកម្មការ​ទាំង ៣ ។ កន្លងមក ដា​រ៉ា ក៏​ធា្ល​ប់​ជា​មេក្រុម ដែល​បាន​ដឹកនាំ​ក្រុម អោយ​ទទួលបាន​ជ័យជំនះ ក្នុងការ​ប្រកួត​ជា​ក្រុម​ទៀតផង​។

ឯ បេក្ខជន​២​នាក់​ទៀត គឺ ហុក ជា​បេក្ខជន​ម្នាក់ ដែលមាន​ស្នាដៃ​ចំអិនម្ហូប​មិនសូវ​ល្អ ។​ចាប់ផ្តើម​កម្ម​ពី​កម្មវិធី​ដំបូង គាត់​សឹងតែ​ដើរ​ចេញពី​កម្មវិធី​ជាច្រើន​សប្តាហ៍​បន្តបន្ទាប់​គ្នា ។ ប៉ុន្តែ ដោយ​ភាព​ខិតខំ​ប្រឹងប្រែង​របស់គាត់ បានធ្វើអោយ​គាត់ មានការ​រីកចម្រើន​គួរកត់សម្គាល់​ពីមួយ​ស​ប្តា​ហ៍ ទៅមួយ​សប្តាហ៍ ។​

លោក ហុក ក៏​ធ្លាប់ជា​ប្រធាន​ក្រុម​ម្នាក់ ដែល​បាន​លះបង់​នូវ​សិទ្ធិ​ទទួលបាន​សុ​វត្ថ​ភាព អោយទៅ​កូនក្រុម ជំនួស នៅពេលដែល​គាត់​មិនបាន​ដឹង​នាំ​ក្រុម​អោយទទួល​បាន​ជ័យជំនះ ក្នុង​វគ្គ​ប្រកួត​ជា​ក្រុម ។

​ឈ្មោះ​ផានី​ន ជា​បេក្ខជន​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​បេក្ខជន​ទាំង ២៥​រូប ដោយសារតែ​គាត់ ធ្លាប់​ទទួលបាន​ជ័យលាភី​ល្អ ក្នុង​វិញ្ញាសារ​ប្រអប់​អាថ៌កំបាំង ហើយ​អាច​ចូលទៅក្នុង​បន្ទប់​ដាក់​គ្រឿងផ្សំ ដើម្បី​ជ្រើសរើស​វិញ្ញាសារ​អោយ​បេក្ខជន​ដទៃ ។ ទោះបីជា​ពេលខ្លះ ពេល​ធ្វើជា​ប្រធាន​ក្រុម មិន​ទទួលបាន​ជ័យជំនះ​ញឹកញាប់​ក៏ដោយ ក៏​គាត់ នៅតែ​ជា​បេក្ខជន​មួយរូប ដែលមាន​ភាពប៉ិនប្រសព្វ ក្នុង​ការច្នៃ​ម្ហូប​ខ្មែរ អាស៊ី និង អឺរ៉ុប យ៉ាង​ស្ទាត់ជំនាញ​។​គេ​មិនដឹងថា​តើ​បេក្ខជន​លេខ​២​និង​លេខ​៣​នឹង​ទទួលបាន​អ្វី​ជាការ​លើកទឹកចិត្ត​នោះទេ​!​។​a chief khmer1 a chief khmer2 
​