» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10839 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701010 នាក់

ដួលរលំ​សំណង់​សាលាពុទ្ធិក​វត្ត​គោក​ចកខ្លះ​ថា​កំហុស​បច្ចេកទេស​ខ្លះ​ថា​មកពី​ខុសមាត់​!?

 

​សៀមរាប​៖​មកដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​២ ខែធ្នូ​នេះ​មាន​មនុស្ស​៣​នាក់​បាន​បាត់​បង់ជីវិត​និង របួស​១៣​នាក់ ករណី​បាក់​សំណង់​សាលា​ពុទ្ធិក នៅ​វត្ត​ប្រាសាទ​គោកចក ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​៣​ម៉ោង​មុន​។a kook chok1 

សកម្មភាព​សង្គ្រោះ​ដែល​គេ​ឃើញ​មាន​វត្តមាន​ចៅហ្វាយខេត្ត​លោក​ទៀ​សីហា​និង​តំណាងរាស្ត្រ​លោក​សៀង​ណាំ​ចុះ​មើល​ដែរ​សមត្ថកិច្ច​ឲ្យ​ដឹងថា បាន​កាយ​យក​ជនរងគ្រោះ​ចេញ​អស់ហើយ តែ​អ​កុស​ល្យ​មនុស្ស​៣​បាន​ស្លាប់ របួស​១៣​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ ប្រជា​ការពារ​ភូមិ​២​នាក់ ក្រៅពី​នឹង​សុទ្ធតែជា​កម្មករ​។

សមត្ថកិច្ច​មិនទាន់បាន​សន្និដ្ឋាន​ជា​ផ្លូវការ​អំពី មូលហេតុ​នៃ​ការបង្ក​ឲ្យ​មានការ​បាក់ស្រុត​សាលា​ដែលមាន​កម្ពស់​៨​ម៉ែត្រ ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប នេះ​បណ្តាលមកពី​អ្វី​នោះឡើយ តែ​គេ​កំពុង​សង្ស័យថា ធ្វើ​ខុស​បច្ចេកទេស ដោយ​ប្រើ​ជ​ន្ទ​ល់​តូច ទ្រ​បេតុង​ថ្ម​មិន​មាំ តែ​ប្រភព​មួយចំនួន ដែលមាន​អ​បិ​យ៍​ជំនឿ​គេ​និយាយថា​មកពី​ខុស​ពាក្យសំដី ។

សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា នៅពេល​ចាក់​ប្លង់​សេ មាន​មនុស្ស​នៅលើ​ប្លង់​សេ និង​ក្រោម​ប្លង់​សេ​ផងដែរ ហើយ​ការបាក់​ប្លង់​សេ​នេះ​ក្នុង ពេលដែល​ក្រុម​ជាង​កំពុង​ពង្រាយ​ស៊ីម៉ងត៍​ប្លង់​សេ ហើយក៏​បាក់​ប្លង់​សេ​ចុះទៅ​ក្រោម​តែម្តង​។​

ចំពោះ​អត្តសញ្ញាណ​អ្នកស្លាប់​រួមមាន​៖​ទី​១៖ ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លាប់​)​ទី​២៖ ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ស្លាប់​)
​ទី​៣៖ ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​)

​ជនរងគ្រោះ​ទាំង​១៣​នាក់​នេះ រួមមាន​៖​ទី​១ ឈ្មោះ តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​ទី​២ ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។​​ទី​៣ ឈ្មោះ វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​ទី​៤ ឈ្មោះ ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​ទី​៥ ឈ្មោះ ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។​ទី​៦ ឈ្មោះ ខ្លុង ចាន់​ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​ទី​៧ ឈ្មោះ រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​ទី​៨ ឈ្មោះ មាស ត្រុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។​ទី​៩ ឈ្មោះ តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​
​ទី​១០ ឈ្មោះ យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។​ទី​១១ ឈ្មោះ សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​ទី​១២ ឈ្មោះ តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ​។​ទី​១៣ ឈ្មោះ ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះសង្ឃ​។

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​២ ខែធ្នូ​នេះ នៅ​វត្ត​ប្រាសាទ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​ពេលចាក់ស៊ីម៉ងិប្លង់សេ។ ខណៈនោះ​មាន​មនុស្ស​ប្រមាណ​២០​នាក់ កំពុង​សាងសង់ នឹង​ពិនិត្យមើល​សំណង់ ក្នុង​បរិវេនណសាលាអគារ​នោះ ស្រាប់តែ​បាក់ស្រុត​សង្កត់​តែម្តង​៕a kook chok6 a kook chok a kook chok2 a kook chok3 a kook chok4 a kook chok5 a kook chok7 a kook chok8 a kook chok9 

​