» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5750 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695921 នាក់

សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ

 

ភ្នំពេញ៖អធិការនគរបាលខណ្ឌដង្កោលោកជឹមស៊ីថាបាននាំកម្លាំងដេកចាំនាំខ្លួនអ្នកស្រីចិន្តាសុវណ្ណារីថៅកែលក់ទូរសព្ទ័តាមអនឡាញ«Mr.8 gaming» ១យប់ទើបអាចនាំយកមកវាស់កំពស់បាននៅស្នងការរាជធានីភ្នំពេញពីបទជេរប្រមាថកងទព័ព្រោះតែរឿងលក់ទូរសព្ទ័អន់គុណភាពហើយគេសុំដូរវិញ!។a girl phon 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖នៅវេលាម៉ោងប្រមាណជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។

វីរៈកងទ័ពឈរជើងនៅប្រាសាទតាមាន់ឈ្មោះ រឹត ធ្លាប់បានរងរបួសធ្ងន់ក្នុងការប្រយុទ្ធជាមួយទ័ពថៃ ពេលផ្ទុះសង្គ្រាមកាលពីឆ្នាំ២០២៥ លោកបានកម្មង់ទិញទូរសព្ទ័តាមអនឡាញ ពីហាងទូរស័ព្ទឈ្មោះ «Mr.8 gaming» ស្ថិតនៅភ្នំពេញក្នុងតម្លៃជាង ១០០ដុល្លារ ។ តែទូរស័ព្ទដែលកម្មង់ទិញនោះ ប្រើមិនកើត ក៏បា​នបញ្ជូនទៅម្ចាស់ហាងវិញ រហូតមានហេតុការណ៍កើតឡើងប៉ះសំដីជាមួយម្ចាស់ហាង ដោយលោកចាត់ទុកថា ម្ចាស់ហាងបានជេរប្រមាថខ្លាំងៗដាក់រូបលោក ។

បើទោះជាមានការផ្ញើលុយ និង ទូរស័ព្ទថ្មីទៅកាន់វីរកងទ័ព ក៏ដូចជាចេញមុខមកសុំទោសជាសាធារណបំណងបញ្ចប់រឿងក្ដី ប៉ុន្តែមហាជននៅតែបង្ហាញការមិនពេញចិត្ត និង កាន់តែខឹងសម្បា ខណៈមានការទម្លាយថា ម្ចាស់ហាងលក់ទូរស័ព្ទខាងលើនេះដែលត្រូវបានគេស្គាល់ឈ្មោះ សុវណ្ណារី គឺមិនមែនជាលើកទីមួយទេ ដែលធ្លាប់ប្រើពាក្យសម្តីជេរធ្ងន់ៗលើអតិថិជន ពោលគឺធ្លាប់ប្រើការជេរប្រមាថដល់អ្នកទិញជាច្រើននាក់មកហើយកន្លងទៅនេះ។ នេះបើតាមការទម្លាយឱ្យដឹងពីម្ចាស់គណនីឈ្មោះ Ren Chanrith ។

សូមបញ្ជាក់ថាកងទព័ដែលត្រូវថៅកែលក់ទូរសព្ទ័«Mr.8 gaming» ជេរប្រមាថធ្លាប់ត្រូវស្ត្រីម្នាក់ផ្សេងទៀតជេរម្តងដែរ?។តាមរយៈហ្វេសប៊ុកយោធារូបនេះបានសសេរថាៈជំរាបសួរបងប្អូនទាំងអស់គ្នា ដែលកំពុងតាមដានរឿង(ទទួលការជេរប្រមាថ)រឿងខ្ញុំផ្ទុះការវែកញែក!!ខ្ញុំជាកងទ័ពឈរជើងនៅសមរភូមិមុខ ខ្ញុំសុំតែក្ដីសុខមិនចង់ចាញ់ឈ្នះជាមួយអ្នកណាទេ។ថ្ងៃនេះខ្ញុំសុំបកស្រាយទាំងអស់ពីដំណើរ។រឿងទាំងពីរដំបូងរហូតដល់ការជេរប្រមាថមកលើរូបខ្ញុំ។

ពីដំបូងខ្ញុំឈរជើងនៅទិសអានសេះហើយខ្ញុំមានប៉ាធម៍ម្នាក់ឈ្មោះឆេង សារ៉ាន់ ពួកយើងធ្វើសង្គ្រាមវគ្គ 2 ជាមួយគ្នា។រហូតដល់គាត់ពលីលើសមរភូមិអានសេះ ខ្ញុំរួចជីវិត ។កាលគាត់នៅរស់គាត់បានផ្ដាំខ្ញុំថាម៉ូតូគាត់ទុកនៅលើជើងភ្នំ។បើថ្ងៃណាកូនបានទៅផ្ទះយកម៉ូតូទុកឱ្យប៉ាផង។

ពួកយើងច្បាំងវគ្គ 2 ចប់គាត់ពលីលើសមុទ្រភូមិខ្ញុំចុះមកក្រោមក៏នឹកឃើញពាក្យសម្ដីគាត់ក៏បានស្វែងរកសាកសួររកឃើញម៉ូតូគាត់ឃើញ ក៏បានទំនាក់ទំនងប្រាប់កូនស្រីរបស់គាត់។ថាប៉ាពលីហើយហើយម៉ូតូគាត់បងយកបានហើយ។ខ្ញុំក៏យកម៉ូតូហ្នឹងទៅដាក់ជាងឲ្យជាងជួសជុលឲ្យរៀបចំឲ្យស្អាតផ្ញើទៅកន្លែងបុណ្យសព្វគាត់នៅខេត្តកំពង់ចាម។

ស្រាប់តែប្រពន្ធក្រោយគាត់ខលចូលមកខមិនខ្ញុំ ដៀលខ្ញុំជេខ្ញុំសព្វបែបយ៉ាងថាម៉េចម៉ូតូនឹងមិនផ្ញើទៅអោយគាត់បែជាផ្ញើទៅកន្លែងបុណ្យសព្វវិញ។ញុំក៏បានប្រាប់ទៅវិញ់ថាធម្មតាទេបងទ្រព្យសម្បត្តិរបស់សពត្រូវផ្ញើទៅអោយកន្លែងបុណ្យសពគាត់ បើបងថាម៉ូតូនឹងជារបស់បងបងទៅយកកន្លែងបុណ្យសពចុះ ខ្ញុំមិនពាក់ព័ន្ធទេខ្ញុំជួយរកម៉ូតូអោយបង គួរណាតែអគុណខ្ញុំមិចបានមកជេខ្ញុំទៅវិញ!!។ស្រាប់តែក្រោយមកមានស្រីម្នាក់ដែលបងប្អូនស្រីចែហ្នឹង ឆាតជេខ្ញុំជាច្រើន សម្លេងនឹងគាត់ជេប្រមាថលើខ្ញុំជាច្រើន ដៀលខ្ញុំសុទ្ធតែលួចម៉ូតូគាត់ ដៀលខ្ញុំជាចោរជេប្ររម៉ាថលើរូបខ្ញុំជាហូរហែរ ដោយទ្រាំមិនបានខ្ញុំក៏តបទៅវិញតែពាក្យមួយម៉ាត់គាត់ថា(មីងាប់យាយច្រើនមេះ) ។គេក៏ជេបងខ្ញុំទៀតជាហូរហែរ ជេហើយលុបបាត់ ចំណុចដែលបងប្អូនឃើញនឹងគ្រាន់តែមួយចំណួនតូចដែលខ្ញុំថតបានតែប៉ុននោះ!!

ភាគីដែលជេប្រម៉ាថលើរូបខ្ញុំនឹងគេខឹងខ្ញុំត្រង់ចំណុចខ្ញុំផ្ញើម៉ូតូទ្រព្យសម្បត្តិរបស់សពទៅគ្រួសារសពមិចមិនផ្ញើអោយគេដែលជាប្រពន្ធក្រោយវិញ?។ ខ្ញុំក៏បានបញ្ជាក់ហើយថាទ្រព្យសម្បត្តិរបស់សពគឺត្រូវយកអោយគ្រួសារសពសិន ហើយចាំបែងចែកតាមក្រោយ!បើបងស្រីគិតថាម៉ូតូនឹងជារបស់បងស្រីបងស្រីទៅយកទៅនៅកន្លែងបុណ្យសពគាត់ មិចបានមកជេប្រម៉ាតលើរូបខ្ញុំវិញ់ដែលជាអ្នកជួយហើយបែជាមានទោសវិញ់!!?។

បញ្ជាក់ម្នាក់ស្រីដែលជេប្រម៉ាត់លើរូបខ្ញុំនឹងគឺជាប្អូនស្រីបង្កើតប្រពន្ធក្រោយប៉ាធម៍ខ្ញុំ។ខ្ញុំខំជួយយកម៉ូតូអោយហើយមិនអគុណខ្ញុំបែជាជេប្រម៉ាតលើរូបខ្ញុំវិញ់។រឿងនឹងវាយូរគួរសមដែរហើយតាំងពីផ្ទុះសង្គា្រមវគ្គ2ហើយ ខ្ញុំក៏ផុស តែមិនមានអ្នកណាអើពើជួយមកខ្ញុំទេទើបតែឃើញអីឡូវផ្ទុះ។

ហើយខ្ញុំសូមបញ្ជាក់ថាម្នាក់ស្រីដែលជេប្រម៉ាត់លើរូបខ្ញុំមិនដែលបានទំនាក់ទំនងមកខ្ញុំផ្ទាល់ទេ បើធ្វើការសូមទោសសូមគាត់សូមទោសឪពុកម្ដាយរបស់ខ្ញុំផង ព្រោះពាក្យជេរប្រម៉ាត់នឹងគឺជេរប្រម៉ាត់លើឪពុកម្ដាយខ្ញុំទៀត ។ចំពោះខ្ញុំមិនអីទេខ្ញុំលើកលែងអោយបាន ចាត់ទុកថាខ្ញុំធ្វើបុណ្យខុសមនុស្សទៅចុះ ព្រោះខ្ញុំជាកងទ័ពសុំតែសុខទេមិនចង់ចាញ់ឈ្នះជាមួយអ្នកណាទេ។

សូមម្នាក់ស្រីដែលគាត់ជេប្រម៉ាតលើរូបខ្ញុំបងស្រាយនឹងយាយអីអោយការពិតផង។ជាចុងក្រោយក៏អគុណដល់បងប្អូនទាំងអស់ដែលបានឈឺផ្អាលនឹងឆាតមកសួរសុខទុកមកកាន់ខ្ញុំដែលជាកងទ័ពឈរជើងនៅសមរភូមិមុខ។a girl phon1 a girl phon2 a girl phon3