» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11535 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701706 នាក់

បងប្អូន​បង្កើត​យក​កូ​ន​ក្រមុំ ភ្លោះ បាន​រៀបការ ថ្ងៃ​តែមួយ​នៅ​ប៉ៃលិន​

 

​ខេត្ត​ប៉ៃលិន​៖ រឿងនេះ​កើតឡើង​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣​ក្នុង​ខេត្ត​ប៉ៃលិន​។​សម្រាប់​កម្ពុជា អាពាហ៍ពិពាហ៍ ចាត់ទុកជា​រឿង​ចម្លែក ពុំ​ធ្លាប់មាន ដែល​កូន​ក​ម្លោះ​ពីរ​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​ស្គាល់គ្នា​ជាមួយ​កូនក្រមុំ ជា​កូនភ្លោះ ដែលជា​អ្នក​ខេត្តបាត់ដំបង តាមរយ​:​ហ្វេ​ស​ប៊ុ​ក អស់​រយ​:​ពេល​ជាង ១​ឆ្នាំ​ខណ​:​កូនប្រុស​ទាំងពីរ​នាក់​របស់ខ្លួន កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។ លុះ​ក្រោយ​ពេលធ្វើ​ការងារ​សន្សំ​បាន​លុយ​គ្រប់គ្រាន់ កូន​ក​ម្លោះ ជា​បងប្អូន​បង្កើត និង​កូនក្រមុំ ជា​កូនភ្លោះ បាន​រៀបការ ចូល​ផ្ទឹម​ទាំងពីរ​គូ ក្នុង​រោង និង​ថ្ងៃ​តែមួយ​។a boy tween1

​កូនប្រុស​ម្នាក់ ក៏​សុខចិត្ត​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ទៅលេង​ផ្ទះ​ខាង​កូនក្រមុំ ក៏​ចាប់ចិត្ត​ស្រឡាញ់ កាន់តែខ្លាំង រួច​កូនប្រុស​ច្បង​របស់គាត់ រៀបការ​ជាមួយ​កូនភ្លោះ​បង ហើយ​កូនប្រុស​ប្អូន រៀបការ​ជាមួយ​កូនភ្លោះ​ប្អូន មានន័យថា បង​យក​បង ប្អូន​យក​ប្អូន​។​​ឪពុកម្តាយ​ខាង​ប្រុស យក​កូនស្រី​ភ្លោះ​ទាំងពីរ មក​រៀបចំ​ផ្សំផ្គុំ នៅឯ​គេហដ្ឋាន​របស់ខ្លួន នៅ​ខេត្ត​ប៉ៃលិន ដោយសារតែ​ខាង​កូនស្រី មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ក្រខ្សត់ ។​
​ឪពុក​កូន​ក​ម្លោះ ២​នាក់​បងប្អូន​បង្កើត បាន​បន្តទៀតថា ក្រោយពេល​ដណ្តឹង​រួច មិន​ទុក​យូរ​នោះទេ លោក​ក៏បាន​នាំយកមក​រៀបចំ​ពិធី​ផ្សំផ្គុំ​កូន​ទាំង ២​គូ នៅឯ​ផ្ទះ​របស់ខ្លួន ដោយ​ម្តាយ​ខាង​ស្រី​មានការ​យោគយល់ ហើយ​យក​ថ្លៃទឹកដោះ​តែ​កូន​ម្នាក់ ត្រឹម​ចំនួន ៥០០​ដុល្លារ​ប៉ុណ្ណោះ​។​

​ឪពុក​ខាង​កូនប្រុស​ទាំងពីរ ឈ្មោះ ហាម ចាន់​តារា អាយុ ៥៧​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ម៉ៅ សុ​ចាន់ណា រស់នៅ​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កូន​ក​ម្លោះ​គាត់ ដែល​រៀបការ ក្នុង​ថ្ងៃ​តែ​១ នៅពេលនេះ ទី​១. ឈ្មោះ រ៉ា ចាន់​រក្សា អាយុ ២០​ឆ្នាំ ទី​២. ឈ្មោះ រ៉ា ចាន់​ខាំ​ឈី​ត អាយុ ១៨​ឆ្នាំ​។ រីឯ​ខាង​កូនក្រមុំ​ភ្លោះ ទី​១. ម៉ាប់ ផល្លី អាយុ ១៨​ឆ្នាំ ទី​២. ម៉ាប់ ផល្លា អាយុ ១៨​ឆ្នាំ ដូចគ្នា មាន​ស្រុកកំណើត នៅ​ចំណុច​ប្រឡាយ​៧០ ក្នុងភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ម្តាយ មានឈ្មោះ គយ ច​ន្ធូ ជា​ស្ត្រី​មេម៉ាយ​។​​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួចរាល់ កូនប្រុស​របស់លោក​ទាំ​ង​ពីរ​នាក់ នឹង​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ខាង​ម្តាយក្មេក ដោយ​ពួកគេ​លែង​ត្រឡប់​ទៅធ្វើ​ការងារ នៅ​ប្រទេស​ថៃ​ទៀតហើយ ដោយ​ធ្វើ​ការងារ​ក្បែរៗ​ផ្ទះ កុំឱ្យ​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន ព្រោះ​ការ​ចំណាកស្រុក ទៅរក​ស៊ី​នៅ​ប្រទេស​គេ មានការ​លំបាក​ណាស់​។​a boy tween a boy tween2 

​