» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6498 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696669 នាក់

បវរកញ្ញាថៃមួយរូប ត្រូវដកទំណែងបន្ទាប់ពីបែកធ្លាយឃ្លិបអាស្រូវនិងរូបអាក្រាតកាយ

 

 

ប្រទេសថៃ៖កញ្ញាស៊ូផានីណយណងថុង( Suphannee “Baby” Noinonthong) ដែលបានឈ្នះការប្រកួតបវរកញ្ញា Miss Grand Prachuap Khiri Khan ឆ្នាំ ២០២៦ដែលនាង គ្រោងនឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Thailand នាពេលខាងមុខ ត្រូវបានគេដកតំណែងត្រឹមតែមួយថ្ងៃ បន្ទាប់ពីការគ្រងមកុដ ដោយសារតែបែកធ្លាយវីដេអូរឿងអាស្រូវ។a miss thai 

 

សារព័ត៌មាន Thaigerបានឲ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand Prachuap Khiri Khan ឆ្នាំ ២០២៦ បានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ ដោយណយណុនថង( Noinonthong) បានឈ្នះពាន ហើយគ្រោងនឹងប្រកួតប្រជែងក្នុងការប្រកួតថ្នាក់ជាតិជាមួយនឹងតំណាងមកពី ៧៦ខេត្តផ្សេងទៀត។ តែកាល​ពី​ថ្ងៃ​អាទិត្យ គណៈកម្មាធិការ​ប្រកួត​បាន​ប្រកាស​ដក​រូប​នាង​ចេញភ្លាមៗ។

គណៈកម្មាធិការបាននិយាយថា បវរកញ្ញា Miss Grand Prachuap Khiri Khan 2026 ដែលកំពុងកាន់តំណែងនេះ ត្រូវបានគេរកឃើញថាបានចូលរួមក្នុងសកម្មភាពដែលមិនស្របតាមស្មារតី និងគោលការណ៍ដែលបេក្ខជនត្រូវប្រកាន់ខ្ជាប់។ ដូច្នេះហើយ ចាំបាច់ត្រូវបញ្ចប់មុខតំណែងរបស់នាង។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​ដែល​បង្ហាញ​ថា Noinonthong ស្លៀក​សំលៀកបំពាក់​ពណ៌​ផ្កាឈូក​ពេល​កំពុង​រាំ​នៅ​មុខ​កាមេរ៉ា។ ក្នុង​ឃ្លីប​មួយ​ចំនួន នាង​បាន​លេច​មុខ​ជក់​បារី​អេឡិច​ត្រូនិក ហើយ​បង្ហាញផ្នែកផ្សេងៗ​នៃ​រាង​កាយ​របស់​នាង។

ជា​ការ​ឆ្លើយ​តប Suphannee បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​សុំទោស​ដល់​ស្ថាប័ន​បវរកញ្ញា និង​អ្នក​គាំទ្រ​នាង។ នាងបានសារភាពថាធ្លាប់បានចូលរួមក្នុងការថតរូបអាក្រាតកាយ និងវីដេអូ ដោយពន្យល់ថាការលំបាកផ្នែកហិរញ្ញវត្ថុបានបង្ខំឲ្យចូលរួមក្នុងការងារបែបនេះ ដើម្បីមើលថែម្តាយដែលដេកលើគ្រែ ដែលបានទទួលមរណភាពតាំងពីពេលនោះមក។

 

ដោយ​បាត់​បង់ទាំង​ឪពុក​ម្តាយ អតីត​រាជិនី​សម្រស់​រូប​នេះ​បាន​និយាយ​ថា នាង​បាន​តស៊ូ​ដើម្បី​ឈាន​ដល់​មុខ​តំណែង​បច្ចុប្បន្ន​ដោយ​ខ្លួន​ឯង។ នាង​បាន​អំពាវនាវឲ្យមាន​ឱកាស​បន្ថែម​ទៀត​ក្នុង​វិស័យ​សិល្បៈ ដោយ​ទទួល​ស្គាល់​កំហុស​កន្លង​មក ប៉ុន្តែ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ឈាន​ទៅ​មុខ និង​កែលម្អ​ខ្លួន​នាង​។

Noinonthong ក៏បានបញ្ជាក់ផងដែរថា ខ្លឹមសារច្បាស់លាស់មួយចំនួនរបស់នាង ត្រូវបានប្រើប្រាស់ដោយគេហទំព័រល្បែងស៊ីសងខុសច្បាប់ដោយគ្មានការយល់ព្រមពីនាង ដោយទទូចថានាងមិនដែលផ្សព្វផ្សាយអាជីវកម្មបែបនេះទេ។ នៅក្នុងការអាប់ដេតចុងក្រោយ នាងបានប្រកាសពីផែនការដាក់របាយការណ៍ប៉ូលីសប្រឆាំងនឹងកន្លែងលេងល្បែងទាំងនេះ។

ការ​ប្រកួត​បវរកញ្ញា Miss Grand Thailand ឆ្នាំ ២០២៦ គ្រោង​ធ្វើ​នៅ​ខែ​មីនា ឆ្នាំ២០២៦ នៅ​ទីក្រុង​បាងកក។ អ្នកឈ្នះនឹងបន្តធ្វើជាតំណាងប្រទេសក្នុងកម្មវិធីប្រកួត Miss Grand International 2026៕a miss thai1