» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698742 នាក់

អធិការ​ខណ្ឌដង្កោ​ដឹកនាំ​កម្លាំង​មកសុំ​សម្របសម្រួល​ជនរងគ្រោះ​ដែល​ខ្លួន​បាន​បាញ់​របួស​

​ភ្នំពេញ​៖​ក្រោយពី​សមត្ថកិច្ច​ខណ្ឌ​ដង្កោ បាន​បើក​ការបាញ់ប្រហារ ទៅលើ​យុវជន​ម្នាក់​បណ្តាលអោយ​របួសធ្ងន់ បាក់​ភ្លៅ និង​បាន​វាយ​ទាត់​ធាក់​ជា​ទម្ងន់​កា​បី​ថ្ងៃទី​៤​ធ្នូ​ដែល​ក្រោយមក​ដឹងថា​ជា មន្ត្រី​យោធា​នៅ​អង្គរក្ស និង​ត្រូវជា​កូន​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​បី​ម្នាក់ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ លោក​ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ បាន​នាំ​មន្ត្រី​ក្រោម​ឪ​វាទ ទៅសុំ​ទៅសុំ​សម្របសម្រួល ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​។​a chim sitha 

​មន្ត្រី​យោធា​នៅ​អង្គរក្ស និង​ត្រូវជា​កូន​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​បី​ម្នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ មួយក្រុម​ដេញ​បាញ់ ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ម៉​០​ង​៣​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ កំពុងតែ​ធ្វើអោយ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជនរងគ្រោះ​ឈ្មោះ ឯល ស៊ឹម​សុភ័ក្ត្រ ជា​មន្ត្រី​យោធា​ស័ក្តិ​បី នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ប៉ូលិស​បាញ់​បាក់​ភ្លៅ​ខាងស្តាំ និង​របួស​ត្រង់​ត្រគាក​។ ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​សមត្ថកិច្ច​បាន​ចោទថា ក្រុម​ជនសង្ស័យ​ទាំងពីរ​បាន​បើក​ការបាញ់​តប​លើ​សមត្ថកិច្ច​ចំនួន ៤​គ្រាប់​។​

តែ​ជនរងគ្រោះ​បាន​អះអាងថា ខ្លួន​មិនបាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដូចជា​ការលើកឡើងរ​បស់​ក្រម​ប៉ូលិស​នោះទេ​។​ជនរងគ្រោះ បាន ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា ដំបូង​លោក និង​មិត្ត​ភ័ក្ដិ ២​នាក់​ទៀត​បាន​ចេញពី​ហូបបាយ​ថ្ងៃត្រង់​ដោយ​លោក​ជិះ​ម៉ូតូ​មួយ​ពីរ​នាក់ និង​មិត្ត​ម្នាក់ទៀត​ជិះ​ម្នាក់ឯង​បើក​ទៅមុន​បាត់​។​​ខណៈពេល​បើក​តាមផ្លូវ​ធម្មតា​ស្រាប់​តែមាន​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង បាន​បើក​ស្ទាក់​ពីមុខ​គាត់​ដែល​ជិះ Zoomer X ហើយ​ម៉ូតូ​ស្ទាក់​នោះ​មិនបាន​និយាយ​អ្វី​ច្រើន​បែរ​រក​វ៉ៃ​លោក រួច​ក៏​ចុះ​ប្រតាយប្រតប​គ្នា​បាន​បន្តិច លោក​ក៏​ទាញ​ម៉ូតូ​ជិះ​ចេញទៅ​ជាមួយ​មិត្ត​ភ័ក្ដិ​។ ពេល​កំពុង​ជិះ ស្រាប់​តែមាន​ប៉ូលិស​ចំនួន ៤​នាក់ មក​ដេញ​បាញ់​លោក​ទំនងជា​ម៉ូតូ​ស្ទាក់​ទូរ​សព្ទ​ហៅ​។ លោក​មានការ​ភិតភ័យ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេច​តាមផ្លូវ​តូចៗ ហើយ​ប៉ូលិស​បាន​បាញ់​អស់ ៤​គ្រាប់​។​

នៅពេល​បាញ់​ត្រូវ​ភ្លាម ខ្លួន​ចង់​ប្រាប់ថា ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​គេ​មិន​ស្តាប់​វ៉ៃ​យកៗ និង​ចាប់​ដាក់​ខ្នោះ​ថែមទៀត​។ ចំណែក​កាំភ្លើង​របស់គាត់ “​ជន​គ្រោះ​” ម៉ា​កឡុក​៩៨ មាន​១២​គ្រាប់​។​ជនរងគ្រោះ​ក៏បាន​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ផ្ដល់​យុត្តិធម៌​ដល់​រូបលោក​ដែរ​។

​ប្រភពពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ខាងលើនេះ បាន​បង្ហើប​ប្រាប់​ក្រុម​អ្នក ថា មុនពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា ២​នាក់ កំពុង​ផឹកស៊ី​នៅ​សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ហើយ​ពួកគេ​បាន​ដក​កាំភ្លើង​ម៉ា​កឡុក សំ​ញ៉ែង​អ្នក​ក្បែរ​ខ្លួន ស្របពេលនោះ​ក៏មាន​កម្លាំង​សមត្ថកិច្ច​ឃើញ​។ ដោយ​គិតថា​ខ្លួនឯង​ជា​ជនសង្ស័យ​ផង ក៏​នាំគ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ចេញពី​កន្លែង​ផឹកស៊ី រត់​រហូត​ផ្អើល​ទាំង​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ ដេញតាម​ពីក្រោយ​។​

​ខណៈ​មកដល់​ផ្លូវ​ទាល់​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ជនសង្ស័យ​ក៏​ដក​កាំភ្លើង​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន ៤​គ្រាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​វិញ​មួយ​គ្រាប់​ចំ​ជើង​ម្ខាង​បណ្ដាល​ឲ្យ​ដេក​ដួល​លើ​ម៉ូតូ ហើយ​សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ និង​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​។ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​។

​ក្រុមគ្រួសារ​ជនរងគ្រោះ នឹងដាក់​ប្តឹង​ក្រុមប៉ូលិស​ដែល​បាន​ជិះ​ម៉ូតូ​ដេញ​បាញ់​លើ​លោក​ឯល ស៊ឹម​សុភ័ក្ត្រ ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្តេច​ក្រឡស​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង​តុលាការ ដើម្បី​យុត្តិធម៌ ដើម្បី​យក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​a chim sitha1 a chin sitha 

 

​