វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 525 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418717 នាក់
ភ្នំពេញ៖ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ដាច់ផ្ងាដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នាបន្តិចបន្តួចកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចឱសថស្ថាននៅផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ស្ត្រីដែលជរងនូវអំពើហឹង្សាបានឱ្យដឹងថាមុនដំបូងបុរសបង្កបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ?។ ក្រោយខ្លួនលើកឡើងបែបនោះ បុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរ។
បន្ទាប់ពីនារីរងគ្រោះជេរតបបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។
នារីរងគ្រោះ បានបញ្ជាក់ថាខ្លួនមិនបានស្គាល់អត្តសញ្ញាណជនបង្កហិង្សានេះឡើយ តែដឹងថា បុរសនេះជិះរថយន្ត Fortuner ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-3386។ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធររួចហើយឱ្យជួយវែកមុខជនបង្កមកទទួលទោស និងស្វែងរកយុត្តិធម៌ជូនខ្លួន។ តែរហូតពេលនេះអាជ្ញាធរនៅមិនទាន់បានវែកមុខជនបង្កអំពើហិង្សារូបនេះនៅឡើយទេ៕