» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6914 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671554 នាក់

ទីបំផុត​ដោយសារតែ​ការលើក​ស​សើ​សម្តេច​ក្រឡាហោម​សខេង​ជ្រុល​ពេក​ភ្លេចតេជោតេជគុណ​ហោ​សុខុន​ចៅអធិការ​វត្ត​ច្បារអំពៅ​ត្រូវអាជ្ញាធរ​ចាប់​ផ្សឹក​ទាំងយប់​!

 

​ភ្នំពេញ​៖​មិនដឹងថា​ដោយសារតែ​ការលើក​ស​សើ​រសម្តេចក្រឡាហោម​សខេង​ដោយ​ចាត់ទុកថា​ជា​ផ្កាយ​រាសី​ជា​អ្នក​ដែលមាន​លទ្ធភាព​ដោះស្រាយ​បញ្ជាការ​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អឺរ៉ុប​.....ឬយ៉ាងណាទេ​ទីបំផុត​ព្រះ គុណ​ហោ​សុខុន​ចៅអធិការ​វត្ត​ច្បារអំពៅ​ដែល​គេ​ដឹងថា​ជា​អ្នក​ការពារ​សាសនា​ទល់​និង​ការវាយប្រហារ​ពី​មេបក្ស​សម្ព​ន័​ដើម្បី​ប្រជាធិបតេយ្យ​ត្រូវបាន​អាជ្ញាធរ​ចាប់​​យកទៅ​ផ្សឹក​ទាំងយប់​ថ្ងៃទី​១៣​កុម្ភៈ។a hor sokhon1 

សង្ឃហោសុខុនត្រុវបានគេចាប់ដឹកចេញពីវត្តយកទៅផ្សឹក​នៅ​វត្ត​បុ​ទុម​វ​ត្តី​ចំពោះមុខ​សម្តេច​សង្ឃ​ន​ន្ទ​ង៉េ​ត​ដោយ​ចោទថា​លោក​ប្រព្រឹត្ត​ខុស​វិន័យ​សាសនា​។​សូម​បញ្ជាក់ដែរថា​ក្រោយពី​មានប្រតិកម្ម​មិន​ទទួលយក​ការលើក​ស​សើរ​ពីស​ម្តេច​ក្រឡាហោម​សខេង​នា​ថ្ងៃទី​៩​កុម្ភៈ​ឆ្នាំ​២០១៩​នៅថ្ងៃនោះ​ដែរ​លោក​ចេង​មុន្នី​រ៉ា​អភិបាល​ខ​ណ្ឌ័​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​ចូល​ត្រួតពិនិត្យ​វត្ត​ច្បារអំពៅ​ក្រោមលេស​ធ្វើ​អនាម័យ​។​

ទោះជា​យ៉ាងណា​ព្រះ​តេជគុណ​ហោ​សុខុន​មិន​ដកថយ​ទេ​នៅតែ​បន្ត​ឡាយ​វិ​ដេ​អូអះ​អាង​ពី​ជំហរ​គាំទ្រ​សម្តេច​សខេង​។​ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​១២​កុម្ភៈ​បាត់​ព្រះ​តេជគុណ​ហោ​សុខុន​ចេញពី​វត្ត​។​អ្ន​កកាសែត​ផ្សាយ​ថា​តេជគុណ​ហោ​សុខុន​រត់ចោលស្រុក​ហើយ​។​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​លោក​ហោ​សុខុន​បាន​មាន​វត្ត​មាននៅ​វត្ត​វិញ​ហើយ​ចេញ វិ​ដេ​អូ​ជេរ​ម្រា​យ​អ្នកកាសែត​ពេល​សួរ ទាក់ទង​សំនួរ​គេច​ព្រះកាយ​នោះ​តែម្តង​។​

​សូម​រំឭកថា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ថ្វាយបង្គំ​ព្រះអង្គ​ឈប់​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​ហ្វេ​ស​ប៊ុ​ក​ពី​រឿង​ប្រទេសជាតិ​តទៅទៀត​នោះ គឺ​នៅ​ម៉ោង​៧​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត Live ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាសថា បើ​ជាប់ទោស ក៏​មិន​សុំ​លើកលែងទោស​ទេ​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់​យ៉ាង​ហំ​ហាន​ថា «​អាយុ​៣៤​ឆ្នាំ បើ​ជាប់គុក​១០​ឆ្នាំ ចេញ​វិញ​៤៤​ឆ្នាំ​។ អ្វីដែល​និយាយ​ចេញពី​បេះដូង​។ និយាយ​ទាំង​សើច​ថា មិន​ភ័យ មិន​ខ្លាច​»​។​នៅក្នុង​ឃ្លី​ប​វីដេអូ បង្ហោះ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ព្រះ​តេ​ជោ​គុណ ហោ សុខុន បាន​អះអាង​បែប​អ្នកក្លាហាន​ថា ព្រះអង្គ​និយាយ​ប្រថុយស្លាប់ និយាយ​ប្រថុយ​ជាប់គុក​។​

 ព្រះអង្គ​ក៏បាន​លើកឡើងថា ព្រះអង្គ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ពីសារ​របស់លោក ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​សរសើរ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា​ជា​ផ្កាយ​សំណាង​។ តែ​ក្នុង​សារ​របស់​ព្រះអង្គ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏បាន​លើកសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ គឺ​ព្រះឥន្ទ​ធំជាងគេ​ទាំងអស់​។​

​ចំពោះ​សារ​ដែល​គេ​បង្ហោះ​ចែកចាយ ហើយ​នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​នោះ ត្រូវបាន​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ត្រូវបាន​គេ​កាត់ត ហើយ​ផ្សាយ​ក្នុង​បំណង​អាក្រក់ ធ្វើបាប​លើ​ព្រះអង្គ​ប៉ុណ្ណោះ​។ ព្រះ​តេជគុណ ហោ សុខុន បាន​បន្តថា ក្នុង​សារ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ ដែល​គេ​ផ្សាយ​កោតសរសើរ​សម្តេច​ក្រឡា​ហោម ស ខេង ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នោះ បានត្រឹមតែ ១០​ភាគរយ​ទេ គឺ​ព្រះអង្គ​ក៏មាន​សរសើរ​លើកឡើង​ពី​គុណសម្បត្តិ និង​សរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ ដែល​ធំជាងគេ​បំផុត​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជា​មានការ​ផ្សព្វផ្សាយ​ដោយ​ក្លែង​សារ​របស់​ព្រះអង្គ​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​មិនមាន​គណបក្សនយោបាយ​ណា នៅលើ​ពិភពលោក រក​ស្មើ​បាន គឺ​រឹងមាំ​ជាង​ដែកថែប​ទៀតផង​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន មានគុណ​សម្បត្តិ​ធំជាងគេ ក្នុងការ​រំដោះជាតិ​មាតុភូមិ រួមទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

ព្រះ​តេ​ជោ​គុណ ហោ សុខុន​ដែល​ចេញមុខ​ដាក់ពាក្យ​ប្តឹង​លោក​ខឹម​វាសនា​មេស​ម្ព​ន្ធ័ ក៏បាន​រិះគន់​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ហៅ​លោក ខឹម វាសនា ថា​ជា​ជន​ក្បត់ជាតិ​ដែរ​។​

​ឥឡូវ​មិនដឹងថាដោយសារតែ​ច្រៀង​ខុស​តុង​ភ្លេង​(​ស​សើរ​សម្តេច​ក្រឡាហោម​សខេង​រំលង​សម្តេច​ហ៊ុនសែន​)ឬយ៉ាងណាទេ​លោកសង្ឃ​ហោ​សុខុន​ត្រុ​វ​បាន​គេ​ចាប់​ផ្សឹក​ក្រោមលេសខុសវិន័យ​។គេទាន់ដឹងថាតើ​អ​ន្ទឹ​ត​ហោ​សុខុន​អាច​ជាប់គុក​ដោយសារ​តែកា​រ​បញ្ចេញមតិ​ឬ​យ៉ាងណា​ទៀតនោះទេ​?​។​a hor sokhon a hor sokhon5 a hor sokhon7 a hor sokhona a hor sokhona1 a hor sokhona2 


​