» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10465 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700636 នាក់

ចង់​ឆាន់​ដាច់​លុយ​កឋិន​២០​លាន​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម​ប្តឹង​នគរបាល​ថា​ចោរ​គាស់​កុដិ​ចុងក្រោយ​ខ្ចប់ថង់ដាច​!

 

​ខេត្តកំពង់ស្ពឺ ៖​បាន​បែកគំនិត​ចង់ស៊ី​ដាច់​បច្ច័យ​បុណ្យកឋិន​កសាង​វត្ត​ចំនួន​ជិត​២០​លាន​រៀល​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិតក្នុង​ភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ក៏​ប្រឌិត​រឿង​ថា​មាន ចោរ​គាស់​ទ្វារ​កុដិ​ចូល​លួច​លុយ ។​

ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ដែល​ប៉ុនប៉ង​ស៊ីដាច់​បច្ច័យ​បុណ្យកឋិន​តែ​ភរ​មិន​បានល្អ​ត្រូវ​សម​ត្ត​កិច្ច​តាម​ទាន់​ជាន់កែង រហូត​ត្រូវ​ចាប់​ផ្សឹក មានឈ្មោះ​នាម ម៉ន អឿន អាយុ​៤២​ឆ្នាំ ជា​ព្រះចៅអធិការ​វត្ត ។​a monk money1 

​សមត្ថកិច្ច ឱ្យដឹងថា កាលពី​វេលា​ម៉ោង​២ និង​២៧​នាទី​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះសង្ឃ ព្រះនាម ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម បានមក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ថា​មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ របស់ ព្រះអង្គ លួច​យក​សម្ភារ​មានតម្លៃ និង​ប្រាក់​រាប់សិប​លាន​រៀល ដែល​ប្រាក់​ទាំងនោះ គឺជា​ប្រាក់​បច្ច័យ​កឋិនទាន ទុក​សម្រាប់​កសាង​វត្ត​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​ខាងលើ សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវរ​ហូត​បំបែកសំណុំរឿង និង​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ត ជាក់ស្តែង តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយចំនួន កត់សំគាល់​ជនសង្ស័យ​ជា​អ្នកប្រព្រឹត្ត (​ប្រឌិត​) តែម្តង ។​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ពោលគឺ​ជាដើម​បណ្តឹង ឈ្មោះ​ម៉ន អឿន ជា​ព្រះចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម តែម្តង​។​

ជនសង្ស័យ​ត្រូវបាន​រកឃើញថា បាន​ប្រឌិត​ព័ត៌មាន និង​បានរៀបចំ​ភ័ស្តុតាង ស្លាកស្នាម​ក្លែងបន្លំ​ដើម្បី​បំភ័ន្ត​ថា ក្រុមចោរ​ជា​អ្នក​លួច​លុយ អស់​ចំនួន​១៦​លាន ៥​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៩០០​ដុល្លារ ដោយ​ជនសង្ស័យ​បាន​ប្រើ​រូបភាព​គប់​កញ្ចក់ទ្វារ​ឱ្យ​បែក ហើយ​គាស់​ទ្វារ​ដែក ចូល ក្នុង​បន្ទប់​។​ករណីនេះ​អតីត​សង្ឃ​កំហូច​បានទទួល​ស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​គ្មាន​អ្នកណា​ចូលរួម​ឡើយ​។a monk money a monk money2 a monk money3 

​