» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6046 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696217 នាក់

ចិនប្រកាសពីការបន្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង របស់កម្ពុជា

 

ប្រទេសចិន៖កម្ពុជា និងចិន បានឯកភាពកាលពីថ្ងៃសុក្រចុងសប្តារ៍កន្លងមក ក្នុងការតម្រឹម គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ជាមួយ យុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលបំណងបង្កើតឱកាសថ្មីៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។asun khon vang yi 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាជាមួយលោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស។កិច្ចពិភាក្សានេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា។

លោក ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី និងលោក Wang Yiរដ្ឋមន្ត្រីការបរទេសចិន ក៏ជាសហប្រធាន គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ផងដែរ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន CDCក៏បានវត្តមានក្នុងកិច្ចពិភាក្សា។

យោងតាមលោក ស៊ុន ចាន់ថុល ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការតម្រឹម គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន ជាមួយ យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយចីរភាព និងបរិយាបន្ន។

ការតម្រឹមគោលនយោបាយទាំងពីរនេះ ត្រូវបានរំពឹងថានឹងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិស័យឧស្សាហកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។

ភាគីទាំងពីរបានបង្ហាញទស្សនៈដូចគ្នាថា ការសម្របសម្រួលគោលនយោបាយឱ្យកាន់តែស៊ីសង្វាក់គ្នារវាងក្របខណ្ឌទាំងពីរ នឹងបង្កើតឱកាសថ្មីៗដែលមានសក្តានុពលខ្ពស់ និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអំពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ លោក ប្រាក់ សុខុន ក៏បាយវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា។

សេចក្តីប្រកាសបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី ពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឮលោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តធ្វើជាសសរស្តម្ភយុទ្ធសាស្ត្រដ៏រឹងមាំ ដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបាន និងជាមិត្តដែកថែបដែលមានជោគវាសនារួមជាមួយកម្ពុជា។សូមបញ្ជាក់ថាទម្រាំបានលទ្ធផលខាងលើកម្ពុជាបានបំពេញបំណងប្រទេសចិនជាច្រើនក្នុងនោះគឺការបង្ក្រាបការឆបោកតាមអនឡាញដោយចាប់បញ្ជូនមេក្លោងនិងជនជាតិចិនរាបើពាន់នាក់ដែលមកប្រើប្រាសប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស។ករណីយ៍នេះទទួលបានការសាទរពីមេដឹកនាំកំពូលចិនគឺលោកស៊ីជិងពីង។