» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10927 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981963 នាក់

អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ

 

សៀមរាប៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងខេត្តសៀមរាបបានចាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៣ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈកំណត់ហេតុស្ដីពីការ បង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមលេខ ១១១៦ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលា ដំបូងខេត្តសៀមរាប ដែលបញ្ចូនឈ្មោះ ជន់ ជួន ភេទប្រុស កើតឆ្នាំ១៩៩៦ មកសាលាដំបូងខេត្តសៀមរាប ដើម្បីជំនុំជម្រះតាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឲ្យរងរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣១-៣២ លើផ្លូវជាតិលេខ ៦៨ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំ ជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។a moto oz armya 

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៥៥នាទី ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ៣១-៣២ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AU - 2662 អ្នកបើកបរឈ្មោះ ឌុល ម៉ារ៉ាទេព ភេទស្រី អាយុ១៤ឆ្នាំ និងមានរួមដំណើរម្នាក់ទៀត ឈ្មោះ កៀត បញ្ញរ៉ ភេទស្រី អាយុ១៣ឆ្នាំ បើកបរមានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកគោយន្តកន្ត្រៃពីក្រោយ មួយគ្រឿង ម៉ាក KUBOTA RT110 ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ អ្នកបើកបរឈ្មោះ ជន់ ជួន ភេទប្រុស ឈប់លើផ្លូវខាងកើតបែរក្បាលទៅទិសខាងជើង គ្មានភ្លើងបំភ្លឺផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងវាស់វែងឃើញថាឈោ្មះ ជន់ ជួន (អ្នកបើកបរគោយន្ត) មានកំហុសក្នុង មាត្រា២៣ (ភារ ឈប់ និងការចតនៅលើផ្លូវថ្នល់) និងមាត្រា៨៣ (បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឱ្យរងរបួសដល់អ្នកដទៃ) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈដែលជនរងគ្រោះដែលមានអាយុទើបតែ១៤ឆ្នាំ (មិនទាន់គ្រប់អាយុបើកបរ) និងបើកបរក្នុងល្បឿន លឿនផងដែរ។

ក្រោយពីបានពិនិត្យចម្លើយភាគីពាក់ព័ន្ធ និងភស្តុតាងផ្សេងៗ រួចមកឃើញថា នៅក្នុងរឿងនេះ ដើមបណ្តឹងបានព្រមព្រៀងមិនប្ដឹងទាមទារសំណងការខូចខាត និងជំងឺចិត្តអ្វីនោះទេ ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងររបស់ជនរងគ្រោះម្នាក់អាយុ១៤ឆ្នាំ (កំពុងសង្គ្រោះបន្ទាន់) និងជនរងគ្រោះអាយុ១៣ឆ្នាំ ម្នាក់ទៀត រងរបួសកំពុងសម្រាកព្យាបាល ហេតុដូច្នេះចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចរក្សាទុកឈ្មោះ ជន់ ជួន ដើម្បីបើកសវនាការជំនុំជម្រះ តាមនីតិវិធីច្បាប់។សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបបានសន្យាថានឹង យកចិត្តទុកដាក់ចាត់ការសំណុំរឿងនេះ ឲ្យបានឆាប់រហ័សប្រកបដោយយុត្តិធម៌ តម្លាភាព និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថាករណីយ៍ខាងលើនេះមហាជនមានប្រតិកម្មខ្លាំងដោយសារម្ចាស់គោយន្តជាយោធាបែរជាត្រូវបានចាប់វ៉ៃខ្នោះពេលដែលខ្លួនត្រូវគេជិះម៉ូតូបុករងរបួសខ្លួនឯងសោះ?។ចឹងបើតាមការបំភ្លឺបង្ហាញថាមន្ត្រីយោធារូបនោះមានកំហុសបើទោះជាគេជិះមកបុកក៏ដោយ?។ទាក់ទងរឿងវាយខ្នោះមន្ត្រីយោធានេះខាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២២ និង៥០នាទី ព្រះរាជអាជ្ញារង តំណាងឯកឧត្ដមអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ ជន់ ជួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា កងពលធំអន្តរាគមន៍លេខ២ ទីលំនៅបច្ចុប្បន្នភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោង៧ និង ០០នាទី កម្លាំងនគរបាលបានបញ្ជូនសំណុំរឿងនិង អ្នកបើកបរគោយន្តកន្រ្តៃឈ្មោះជន់ ជួន មកប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

‎‎ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចង់បញ្ជាក់ថា ដើម្បីកុំអោយមហាជនមានការច្រឡំជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំការ ធ្វើដំណើរតាមផ្លូវពីអធិការដ្ឋាននគរបាលស្រុកស្រីស្នំគឺមន្ត្រីនគរផ្នែកបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំពុំបានដាក់ខ្នោះដៃ វីរៈកងទ័ពនោះទេ(ជិះរថយន្តរួមដំណើរធម្មតាជាសមត្ថកិច្ច) តែទើបមកដល់ការិយាល័យចរាចរណ៍ផ្លូវ នៃស្នងការដ្ឋាននគរបាលខេត្តទើបយើងសុំអនុញាតិដាក់ដោះខ្នោះដៃមកមុខ មួយភ្លេតដើម្បីថតរូបធ្វើសៀវភៅសំណុំរឿង ពេលថតរួចក៏ដោះចេញវិញដែរ ហើយពេលនោះគាត់ (ជនសង្ស័យ) ពុំបានគ្រោងឯកណ្ឋានយោធាមានស៊ិញផ្លាកសញ្ញាសម្គាល់អង្គភាព និងពាក់សក្ដិនោះទេ គឺគាត់ស្លៀកតែខោប៉ារ៉ា និងអាវយឺតពណ៌ត្រេអ៊ី ហើយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ព្រោះករណីនេះមានគោលការណ៍ណែនាំ និងបញ្ជាពីព្រះរាជអាជ្ញារង តំណាង ឯកឧត្ដមអយ្យាការ អមសាលាដំបូងខេត្តសៀមរាប និងជាបទល្មើសជាក់ស្ដែង ការិយាល័យជំនាញ(ការិយាល័យចរាចរណ៍)បានបញ្ជូនបន្តទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាបបន្តដោយមិនអាចទុកនៅស្នងការដ្ឋាននគរបាលខេត្តនោះទេ។a moto ox army a moto ox army3 a moto ox macine a moto ox macine1 a moto oz army1