
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10453 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700624 នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សាលាអនុគណខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ រដ្ឋបាលសង្កាត់សំរោងក្រោម ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម រដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនជនក្លែងបន្លំភេទជាសង្ឃ ៩នាក់ និងអប់រំព្រះសង្ឃ១អង្គ បានអប់រំណែនាំតាមធម៌វិន័យនិងធ្វើកិច្ចសន្យាជាមួយសាលាអនុគណអំពីការបិណ្ឌបាតតាមទីអគោចរដ្ឋាន។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ក្លែងបន្លំភេទជាបព្វជិតចំនួន ៩នាក់ និងព្រះសង្ឃចំនួន ១អង្គ ដែលបានឈរបិណ្ឌបាតនៅតាមមុខរោងចក្រនៅក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំងចំនួន ៣នាក់ និងនៅសង្កាត់ចោមចៅទី៣ ចំនួន ៦នាក់ ព្រមទាំងព្រះសង្ឃ១អង្គផងដែរ។ជនទាំង៩នាក់ខាងលើ ត្រូវបានរកឃើញថា បានក្លែងបន្លំភេទជាបព្វជិត ដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈក្នុងពេលស្រុកទេសមានបញ្ហាសេដ្ឋកិចហច។
បន្ទាប់ពីការសាកសួរ និងពិនិត្យអត្តសញ្ញាណ សាលាអនុគណបានប្រគល់ជនក្លែងបន្លំទាំង៩នាក់ ជូនសមត្ថកិច្ច ដើម្បីបន្តនីតិវិធីស្របតាមច្បាប់។ ចំណែកព្រះសង្ឃ១អង្គវិញ ត្រូវបានអប់រំណែនាំអំពីធម៌វិន័យ និងធ្វើកិច្ចសន្យាជាមួយសាលាអនុគណ ដោយស្តីពីការបិណ្ឌបាតនៅតាមទីអគោចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ៕