» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5129 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695300 នាក់

ឧទ្ទិសទិវាចងកំហឹង រាជរដ្ឋាភិបាលនឹងរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ

 

 


ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថា "ជាទស្សនវិស័យ វែងឆ្ងាយក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា និងការចែករំលែកបទពិសោធដែលទទួល បានដ៏លំបាករបស់កម្ពុជា ទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព ការបង្ការនិងការទប់ស្កាត់ ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក រាជរដ្ឋាភិបាលនឹងរក្សា កេរដំណែល បណ្ណសារដែលមានសច្ចភាពប្រវត្តិសាស្ត្រ និងឧត្តមានុវត្តន៍របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់ ជាប្រយោជន៍ដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងយុវជនជំនាន់ក្រោយ"។a khmer rouge 

តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦សម្តេចបវរធិបតី ក៏បានលើកឡើងថា "បន្ទាប់ពីបញ្ចប់ការជំនុំជម្រះក្តី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្តកិច្ចការសេសសល់ ហើយក្នុងនោះបានប្រែក្លាយជាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីចូលរួមដល់ការចងចាំ ការថែរក្សាសន្តិភាព សាមគ្គីភាព ការអប់រំនិងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មបែបនេះ កើតឡើងសាជាថ្មី។ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះបង្កើតឡើងដើម្បីផ្តល់ជនរងគ្រោះ ជាពិសេសដើមបណ្ដឹង រដ្ឋប្បវេណី ជាវេទិកាជួបជុំ និងធ្វើសកម្មភាពមួយចំនួន។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បើក ទូលាយដល់សាធារណជន តាមរយៈ (១) បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, (២) និហិតដ្ឋានបណ្ណសារដែលតម្កល់ ឯកសារកាត់ក្តីប្រមាណជាង ២,៥លានទំព័រ សម្រាប់បម្រើផលប្រយោជន៍អប់រំនិងស្រាវជ្រាវ, (៣) បន្ទប់ ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការប្រឌិត, (៤) បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកស្វែងរកការពិតនិងចែករំលែកបទពិសោធឈឺចាប់ដល់យុវជន ជំនាន់ក្រោយ, (៥) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និង (៦) ឧទ្យានសម្រាប់ការចងចាំ ដែលជាកន្លែងសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម និងសាធារណជនមកជួបជុំនិងចែករំលែកបទពិសោធ ឆ្លុះបញ្ចាំង ពីអ្វីដែលបានកើតឡើង និងរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម"។

សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា(ជាថ្ងៃដែលរបបប៉ុលពតបង្កើតសហករណ៍ប្រមូលផ្តុំដោយដកកម្មសិទ្ធឯកជនពីពលរដ្ឋនិងដាក់ចេញផែនការកាប់សម្លាប់) ជា «ទិវាជាតិនៃការចងចាំ» សម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គម កម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬ ទំនៀមទម្លាប់របស់ខ្លួន៕a manet kr a manet kr1 a manet kr2