» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5820 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695991 នាក់

ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ

 

ខេត្តព្រះសីហនុ៖ករណីចាប់ជំរិតដ៏រន្ធត់ និងពោរពេញដោយអំពើឃោរឃៅមួយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយជនជាតិចិនម្នាក់ ត្រូវក្រុមជនសង្ស័យក្លែងខ្លួនជាប៉ូលិសចិន ចាប់វាយខ្នោះ ចងដៃជើង និងដាក់ចូលក្នុងវ៉ាលីធំ ដឹកយកទៅឃុំខ្លួនធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់រហូតដល់៥ម៉ឺនដុល្លារអាមេរិក ។a kid nap valy2 

ករណីយ៍នេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបាន បើកការស្រាវជ្រាវយ៉ាងសម្ងាត់អស់ជាច្រើនថ្ងៃ មុនឈានដល់ការឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងរំដោះជនរងគ្រោះដែលរងរបួសធ្ងន់ មានស្នាមរបួសពេញខ្លួនបានដោយជោគជ័យ  ។

តាមការស្រាវជ្រាវ ក្រុមជនសង្ស័យមានគ្នាប្រមាណ៧ទៅ៨នាក់ បានរៀបចំផែនការទុកជាមុនយ៉ាងល្អិតល្អន់ ដោយមានទាំងរថយន្តសម្រាប់ប្តូរគ្នាចំនួន៣គ្រឿង ឧបករណ៍ធ្វើទារុណកម្ម និងវ៉ាលីសម្រាប់ដាក់ជនរងគ្រោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្នុងចំណោមក្រុមជនសង្ស័យ មានម្នាក់ជាមិត្តភក្ដិជិតស្និទ្ធរបស់ជនរងគ្រោះ ដែលជាអ្នកល្បួងហៅមកជួបនៅកាស៊ីណូមួយកន្លែងម្ដុំតោ២ មុនពេលធ្វើសកម្មភាពចាប់ខ្លួនតែម្តង ។

ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានដឹកជនរងគ្រោះទៅឃុំខ្លួនក្នុងផ្ទះវីឡា និងប្រើអំពើហិង្សាយ៉ាងឃោឃៅ ដើម្បីបង្ខំឲ្យផ្ទេរប្រាក់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យអាចមានបណ្តាញរៀបចំជាអង្គការចាត់តាំង និងមានការរៀបចំសម្ភារសម្រាប់ប្រព្រឹត្តបទល្មើសទុកជាមុនយ៉ាងច្បាស់លាស់ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមាន ខ្នោះដៃ៧គូ, ដែកចុងស្រួច, ដែកទីបប្រវែងជាង២ម៉ែត្រ, ដង្កាប់, កាំបិត, ខ្សែកៅស៊ូ, វិទ្យុទាក់ទង២គ្រឿង, ទូរសព្ទដៃ៦គ្រឿង, វ៉ាលីពណ៌ខ្មៅ, សម្ភារប្រឡាក់ឈាមជាច្រើន រួមទាំងលិខិតឆ្លងដែនខ្មែរ ចិន និងឡាវផងដែរ ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕a kid nap valy a kid nap valy1