» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 815 នាក់

ម្សិលមិញ 6359 នាក់

សរុប 14087448 នាក់

អាវុធហត្ថ​ឃាត់ខ្លួន​មនុស្ស​រកស៊ី​ទិញ​លក់​វត្ថុ​ស​ក្ក័​សិទ្ធ​បោក​លុយ​បាន​បីនាក់​!


​បន្ទាយមានជ័យ​៖​ជនសង្ស័យ​ឆបោក​ចំនួន​០៣​នាក់​រឿង​ទិញ​លក់​វត្ថុ​ស​ក្ក័​សិទ្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ទី​តាំងបី​កន្លែង​ដោយឡែក​ពីគ្នា​។a pm cheat 

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌ បានអោយដឹងថា ៖​ការឃាត់ខ្លួន យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ទឹម សា​វួ​ន ភេទ ស្រី អាយុ ៤៦​ឆ្នាំ​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​បញ្ជា​រលោក​ឧ​ត្ត​ម​សេនីយ៍​បោក​ប៊ិន​មេបញ្ជាការរង​កង​រាជ​អា​វធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ​យ័​បាន​ចុះ​សហការ​ដោយ​អនុវត្តន៍​ទៅតាម​ចំណារ​លើ​សំណើ កិច្ចសហការ​ពន្លាត​ដែនដី​របស់លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាប់ខ្លួន ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ ឌី ហួរ ភេទ ប្រុស អាយុ ៥៤​ឆ្នាំ នៅ​ចំណុច​ផ្ទះសំណាក់​កៀន​ឃ្លាំង​ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង ១១ និង ០០​នាទី ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​។

​ជនរងគ្រោះ បាន​បំភ្លឺថា ៖ នៅ​អំឡុង​ដើមខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ បាន​ជិះ​រថយន្ត​ម៉ាក HONDA CRV មក​ហូប​បង្អែម​នៅ​តូប​របស់ខ្លួន ដោយ​ធ្លាប់​ស្គាល់គ្នា​ពីមុន ជនសង្ស័យ​ក៏បាន​បបួល​ខ្លួន​ទៅ​ហូប​អាហារ​នៅតាម​ហាង​ផ្សេងៗ ដោយ​តម្រូវ​ទៅតាម​ចិត្ត​របស់ខ្លួន​ចង់ទៅ​ហាង​មួយណា​ក៏បាន​។ ក្រោយពេល​ត្រូវ​គ្នា និង​ពេល​កំពុង​ហូប​អាហារ​ជនសង្ស័យ​ខាងលើ បាន​ហៅ​ទូរស័ព្ទ​ទៅ​អ្នក​ផ្សេងទៀត​(​មិន​ស្គាល់ឈ្មោះ​) ហើយ​និយាយ​ពី​រឿង​ទិញ​លក់​វត្ថុ​បុរាណ​ក្នុងតម្លៃ ២៦.០០០​ដុល្លារ​។ ក្រោយមក​ជន ០២​នាក់​ទៀត បានមក​ដល់ និង​ពិនិត្យ​លើ​ទំនិញ​រួចមក ជនសង្ស័យ​ក៏បាន​ដក​ប្រាក់​ដុល្លា ចំនួន ០៣​ដុំ​(​មិនដឹង​ចំនួន​) ទៅ​ឲ្យ​ជន ០២​នាក់​ដែលជា​អ្នកលក់ ហើយ​និយាយថា ប្រាក់​ដែល​ខ្វះ​ប៉ុន្មាន​ចាំ​លក់ទំនិញ​ដាច់​ចាំ​គិតគូរ​គ្នា​ទៀត ពេលនោះ​អ្នកលក់​ទាំង ០២​នាក់ បាន​តប​ថា មិនអាច​ខ្វះ​បានទេ បើ​ប្រាក់​មិន​គ្រប់ គេ​មិនទាន់​ឲ្យ​ទំនិញ​ទេ​។ ពេលនោះ​ជនសង្ស័យ​បាន​សួរ​មក​ខ្លួន​ថា តើ​មាន​ប្រាក់​មួយចំនួន​ទេ ជួយ​ចេញ​បង្គ្រប់​មក ហើយ​ទំនិញ​នេះ​ឲ្យ​ខ្លួន​ជា​អ្នក​ទុក ។ ហើយ​ជនសង្ស័យ​បាន​បន្ថែមថា ៖ ពេល​លក់បាន​ប្រាក់ គេ​នឹង​សង​ប្រាក់​ដែល​ខ្ចី​នោះ​វិញ បន្ទាប់មក​ជនសង្ស័យ​ក៏​ចេញទៅ​បាត់​ដំណឹង​តែម្តង ដោយ​ទុក​ទំនិញ​ឲ្យ​ជនរងគ្រោះ​ជា​អ្នក​រក្សាទុក ។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បន្ថែមទៀតថា ៖ ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព ខ្លួន​ពិតជា​បាន​ឆបោក​ជនរងគ្រោះ​ជាច្រើន​នាក់​មកហើយ នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត រួមជាមួយ​បក្សពួក ០២​នាក់​ផ្សេងទៀត ដោយ​ខ្លួន​ដើរតួ​ជា​អ្នកទិញ​-​លក់​វត្ថុ​បុរាណ ហើយ​ទាក់ទង​មិត្ត​ភ័​ក្ត​ដែល​ធ្លាប់​ស្គាល់គ្នា និង​មានទ្រព្យ​សម្បត្តិ​ច្រើន​សមល្មម​ដែល​ខ្លួន​អាច​បោកប្រាស់​បាន នាំទៅ​ជាមួយ​ពេលដែល​ទៅ​ទិញ​សម្ភារៈ​ពី​បក្ស​ពួកខ្លួន ពេល​កំពុង​ទិញ​-​លក់ ខ្លួន​ធ្វើជា​ខ្វះ​លុយកាក់​ប្រហែល​ពាក់កណ្តាល​នៃ​តម្លៃ​សរុប ហើយ​សុំ​ខ្ចី​បន្ថែម​ពី​មិត្ត​ភ័​ក្ត​ដែល​ត្រូវ​នាំទៅ​ឆបោក រួច​និយាយ​លួងលោម​មិត្ត​ភ័​ក្ត​អោយជួយ​ចេញថ្លៃ​ពាក់កណ្តាល ដោយ​អោយ​របស់​ដែល​ទិញ​ទៅ​មិត្ត​ភ័​ក្ត​ជា​អ្នក​ទុកដាក់ និង​សន្យា​សង​ប្រាក់​ដែល​ខ្ចី​នោះមក​វិញ ហើយ​ខ្លួន​ធ្វើជា​ចេញទៅ​រក​ឈ្មួញ​ទិញ​-​លក់​បន្ត មុខសញ្ញា​បន្ថែម​។

ការចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​បន្ត រហូត​ឃាត់ខ្លួន​ជនសង្ស័យ​(​ជា​អ្នក​លក់ទំនិញ​) បាន​ចំនួន ០២​នាក់​បន្ថែមទៀត ១-​ឈ្មោះ មួន ង៉ូ​វ ហៅ ម៉ៅ ភេទ ប្រុស អាយុ ៥៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​ឃាត់ខ្លួន​នៅ​ចំណុច​ស្ពាន​ក្រឡ ស្ថិតនៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​) នៅវេលា​ម៉ោង ១៤ និង ២០​នាទី ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨ ២-​ឈ្មោះ ខុន វុ​ទី្ធ ហៅ យិន ភេទ ប្រុស អាយុ ៥៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប (​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​) នៅវេលា​ម៉ោង ១០ និង ៣០​នាទី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨ ។

រឹបអូស​វត្ថុតាង​រួមមាន ៖ -​រថយន្ត​ម៉ាក HONDA CRV ០១​គ្រឿង -​រថយន្ត​ម៉ាក CAMRY ស៊េរី​ឆ្នាំ​១៩៩៨ ០១​គ្រឿង -​ម៉ូតូ​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ ២០១៣ ០១​គ្រឿង -​រូបសំណាក​ធ្វើ​អំពី​ស្ពាន់ ចំនួន ០២​អង្គ (​មួយអង្គ​ប្រវែង ២៨​ស​.​ម​) -​ខ្សែក​ច្រ​វ៉ា​ក់​ឆាប លោហធាតុ​ពណ៌​លឿង (​កាឡៃ​) ០២​ខ្សែ​(១- ប្រវែង ៧៦​ស​.​ម ២-​ប្រវែង ៧២​ស​.​ម​) -​ខ្សែក​ម៉ូត​ព្រលិត​កាច់ លោហធាតុ​ពណ៌​លឿង (​កាឡៃ​) ប្រវែង ៧២​ស​.​ម ០១​ខ្សែ ប្រវែង ៧២​ស​.​ម -​ប្រាក់​ដុល្លា​ក្លែងក្លាយ​(​ប្រាក់​ដុល្លា​សែន​) ចំនួន ០៣​ដុំ ចំនួន ២.៩០០​ដុល្លា ។​a pm cheat1 a pm cheat2 a pm cheat3 a pm cheat4