» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1429 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468931 នាក់

សេដ្ឋី​ចិន លោក Jack Ma មកលេង​នៅ​សៀម​រាម​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​?!

 

​ខេត្តសៀមរាប ៖ មហាសេដ្ឋី​លំដាប់​ពិភពលោក​របស់​ចិន​កុំមុយនិស្ត និង​ប្រធាន​ក្រុមហ៊ុន Alibaba ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ធំ​បំផុត​នៅ​ប្រទេស​ចិន​លោក Jack Ma​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន នៅ​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ដែល​គេ​ជឿថា​ក្រៅពី​ដើ​លេង​លោក​នឹង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​a jeck ma2 

​តាម​ប្រ​ភ​ព័ត៌មាន​ដែល​ទទួលបាន​បញ្ជាក់ថា លោក​មក​ទស្សនកិច្ច​ខេត្តសៀមរាប​កម្ពុជា​យើង​នេះ តាមរយៈ​ក្រុមហ៊ុន​មួយ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក Jack Ma គឺជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ក្តី តែ​គេ​សង្កេតឃើញ​លោក​ធ្វើខ្លួន​យ៉ាង​សាមញ្ញ ដោយ​ជិះ​រថយន្ត​១២​កៅអី និង​គ្មាន​អង្គរក្ស​ការពារ​អ្វី​ឡើយ​។ ហើយ​លោក Jack Ma នឹង​ចាក​ចេញពី​ទឹកដី​អង្គរ នៅវេលា​ម៉ោង​២៖០០​រសៀល​នេះ​ផងដែរ​។​

​បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ភាពល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ មិន​ត្រឹមតែ​ទាក់ទាញ​អ្នកស្រាវជ្រាវ និង​ភ្ញៀវទេសចរ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គល​ល្បីៗ​ក្នុង​ពិភពលោក រួម​នឹង​អ្នកមានៗ​លំដាប់​ពិភពលោក​ច្រើន​រូប ក៏​ទាក់ចិត្ត​មិន​ខកខាន ក្នុង​ដំណើរ​មក​ទស្សនា​អង្គ​រដែរ​។ ថ្ងៃទី​១២ ខែមីនា អាច​ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយ ដែល​មហាសេដ្ឋី​ស្រុក​ចិន និង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba គឺ​លោក ចេក ម៉ា (Jack Ma) បានមក​បំពេញ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​

​លោក សុខ សង្វារ​អគ្គនាយករង​អាជ្ញាធរ​អ​ប្សា​រា បាន​ឲ្យ​ដឹងថា តាម​ការបញ្ជាក់​របស់​លោក Jack Ma លោក​ពិតជា​ស្ញើ​ច​សរសើរ នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក​បញ្ជាក់ថា លោក ចេក ម៉ា បាន​និយាយថា​នឹង​មកកាន់​រមណីយដ្ឋាន​អង្គរ នាឱកាស​ក្រោយ​ទៀត ដោយ​ការធ្វើដំណើរ​របស់លោក​នាពេលនេះ គ្រាន់តែ​ជា​លើកដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​នឹងមាន​លើក​ទី​២ ឬ​ទី​៣​បន្តទៀត ។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា លោក Jack Ma មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​មិនដឹងថា លោក​នឹង​ស្នាក់នៅ​កម្ពុជា ប៉ុន្មាន​ថ្ងៃ និង​គ្រោង​ជួប​មន្ត្រី​ណា នៅឡើយ​ទេ​។ ក្រៅពី​ខេត្តសៀមរាប លោក​នឹង​ធ្វើដំណើរ​កម្សាន្ត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ផងដែរ​៕a jeck ma3 a jeck maa a jeck maa2 a jeck ma4 a jeck ma1