» សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​ » រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​! » កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម » តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​ » ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?! » បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​ » ចូល​ព្រៃ​ដាក់​អន្ទាក់​មាន់ព្រៃ នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ដំរីព្រៃ​ព្រេច​ស្លាប់​! » នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​ » បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2517 នាក់

ម្សិលមិញ 6046 នាក់

សរុប 15871313 នាក់

ប្រើ​ទឹក​អស់​២៥០​ឡាន​ទើប​បង្ក្រាប​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គីប​ខោអាវ​ជជុះ​នៅ​អូរ​ឡាំ​ពិ​ក​

 

​ភ្នំពេញ​៖​តាំងពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ រហូតមកដល់​ព្រឹក​ថ្ងៃ​ដដែល​នេះ ឡានទឹក​ចំនួន​៤០​គ្រឿង ដោយ​គិត​ជា​ជើង​នៃ​ការដឹកជញ្ជូន​ទឹក អស់​ប្រមាណ​២៥០​ជើង ត្រូវបាន​ប្រើ​សម្រាប់​ការបង្ក្រាប​អគ្គិភ័យ​បំផ្លាញ ផ្ទះ​ប្រជាពលរដ្ឋ​បោះ​ដុំ​អាវ​ជជុះ​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ ផ្ទះ​លេខ​៣៥ ក្រុមទី​២៣ ភូមិ​០៣ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ​។​a fire olimpich2 

សម​ត្ត​កិច្ច បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​កើត​គ្រោះ​អគ្គិភ័យ​នេះ មាន​ម្ចាស់​ឈ្មោះ អ៊ុង ដាវី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​ទំហំ​៨​ម៉ែត្រ គុណ​១៤​ម៉ែត្រ មិនបាន​បណ្តោយ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​​បើតាម​សមត្ថកិច្ច​សម្រាប់​គ្រោះ​អគ្គិភ័យ​នេះ​ផ្ទះ​ជិត​១០​ល្វែង​បាន​រង​ការខូចខាត និង​ប៉ះពាល់​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គេ​សង្កេតឃើញ​វត្តមាន​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ថ្មី​បឹង​កេងកង បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ក៏ដូចជា​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​អ្នករងគ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា​ក្នុង​ប្រតិបត្តិ​ការណ៍​មានការ​ចូលរួម​ពី​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​២០​គ្រឿង​, រថយន្ដ​របស់​កងពល​តូច​លេខ​៧០ ចំនួន​៤​គ្រឿង​, រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​៣​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​២​គ្រឿង​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ចំនួន​៦​គ្រឿង រថយន្ត​កងរាជអាវុធហត្ថ​ជាតិ ចំនួន​៤​គ្រឿង​៕a fire olimpich a fire olimpich1