» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 242 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948797 នាក់

ផ្ទុះអាវុធ​បង្ក្រាប​គ្រឿងញៀន​នៅ​ស្រុក​ពេ​ជ្រា​ដា​ប៉ូលិស​និង​ឈ្មួញ​របួស​ម្ខាង​មួយ​!


​ខេត្តមណ្ឌលគិរី​៖ សម​ត្ត​កិច្ច​និង​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន បាន​រងរបួស ទាំងសងខាង ក្នុងករណី​ផ្ទុះអាវុធ​បង្ក្រាប​ទីតាំង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៨​មិថុនា​ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​។ ក្នុងនោះ​លោក​វរសេនីយ៍ត្រី តា​ត់ យ៉េន អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា បាន​រងរបួស​ដៃ​ខាងស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង ។​a drug chrea da1 

កម្លាំង​នគរបាល​ស្រុក ពេ​ជ្រា​ដា ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ថ្នាំញៀន ព្រមទាំង​វត្ថុតាង​មួយចំនួន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ ស្នងការរង​ខេត្ត​បាន​ឲ្យ​ដឹងថា​ក្រុម​ជនល្មើស​មាន​គ្នី​គ្នាច្រើន​ប្រមាណ​៦​នាក់ បាន​ស្ទុះ​ហក់​បុក​ទ្វារ​ច្រាន​សមត្ថកិច្ច នឹង​បាន​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​ដៃ​សមត្ថកិច្ច ពេលនោះ​សមត្ថកិច្ច​ក៏បាន​បាញ់​ការពារ​ខ្លួន​បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់ ចំ​ភ្លៅ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​បន្ថែមទៀត ចំណែក​ជនសង្ស័យ​បីនាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។ ហើយ​ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ មាន​០១​នាក់ កំពុង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ក្រោយ​សមត្ថកិច្ច​បាញ់​ឲ្យ​របួស​ជើង​ម្ខាង ។

​សម​ត្ត​កិច្ច​បា​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងបី​នាក់ ដែល​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ចេង ចិ​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២​ឈ្មោះ ជឿន សុភា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ព្នង អ្នក​ទាំងពីរ​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា និង​ទី​៣​ឈ្មោះ ជួប សុ​ផ័ស្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​ពូ​លូ​ង ឃុំរ​មនា ក្រុង សែន​មនោ​រម្យ ។ វត្ថុតាង​ដែល​រឹបអូស​បាន រួមមាន គ្រឿងញៀន​ចំនួន​០២​កញ្ចប់​ធំ​ល្មម ម៉ូតូ​៥​គ្រឿង កាំភ្លើង​កែច្នៃ ប្រើ​ហ្គាស់​បាញ់​គ្រាប់កង់​ចំនួន​៥​ដើម ទូរ​សព្ទ​ដៃ​៥​គ្រឿង រំសេវ​៨​ដុំ ដាវ​សា​ម៉ូ​រៃ​១​ដើម គ្រាប់​ប៉ា​ដាង​កង់​សំរាប់​បាញ់​១ ប្រអប់ រួម​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ៕a drug chrea2 a drug chreada1 a drug chreada