» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6638 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257188 នាក់

កម្ពុជា​ឆ្នាំ​២០២១​ជា​ឆ្នាំ​ដែល​សកម្មភាព​បង្ក្រាប​ការជួញដូ​មនុស្ស​បាន​ច្រើន​ទោះជា​មាន​កូ​វីត​ក៏ដោយ​

​ភ្នំពេញ ៖ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ មានប្រសាសន៍ថា អំពើ​ជួញដូរ​មនុស្ស កំពុង​កក្រើក​ទូទាំង​ពិភពលោក​។ សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ជា​ឆ្នាំ​ដែល​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស បាន​ច្រើនជាងគេបង្អស់ បើទោះបីជា​ទទួលរង​ការ​រាតត្បាត ពី​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។a bun eng

​ថ្លែង ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី "​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​" ដែល​រៀបចំឡើង ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោកស្រី​ជូ​ប៊ុន​អេង​បាន​ឱ​ដឹងថា ក្នុង​ឆ្នាំ​២០២១​នោះ កម្ពុជា បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស បាន​៣៥៩​លើក ខណៈ​ឆ្នាំ​២០១៩ មាន​ត្រឹមតែ​១៥៥​ករណី​ប៉ុណ្ណោះ ដែល​ចំនួន​នេះ មានការ​កើនឡើង​ទ្វេ​រដង​។ ជាមួយគ្នា​នោះ បាន​ជួយសង្គ្រោះ​ជនរងគ្រោះ បាន​១,៥៧៧​នាក់ ដោយ​ឆ្នាំ​២០១៩ មាន​ត្រឹមតែ​៤៦៧​នាក់​ប៉ុណ្ណោះ​។ ព្រមជាមួយ​គ្នា​នោះ បាន​បញ្ជូន​ជនសង្ស័យ ទទួល​ការកាត់ទោស​នៅ​តុលាការ បាន​ចំនួន​៥៣៨​ករណី​។ លោកស្រី ជូ ប៊ុន​អេង បាន​បញ្ជាក់ថា កិច្ចការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស នៅ​ឆ្នាំ​២០២១ និង​ដើមឆ្នាំ​២០២២​នេះ ទទួលបាន​នូវ​ការវាយតម្លៃ​ដ៏​ល្អ​មួយ​។​

​លោកស្រី​អនុប្រធាន បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានរៀបចំ​ជា​ទិសដៅ ដើម្បី​ឆ្លើយតប​ឲ្យ​រឹតតែ​ខ្លាំង និង​ជម្រុញ​គោលនយោបាយ​ពង្រឹង​សុខភាព ចំពោះ​ជន​ទេស​ន្ត​ប្រវេសន៍​, ផ្សព្វផ្សាយ​តាម​សាលារៀន​, ជម្រុញ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជួរមុខ ដើម្បី​ធានាបាន​ថា ការឆ្លើយតប​របស់​ក​ម្ពុ​ជា បាន​ទៅដល់​អ្នក​ដែល​ត្រូវការ​ពិតប្រាកដ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះដែរ​, លោក កេង សុ​ម៉ា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា ក្នុងនាម​ជា​តួអង្គ​មួយ ក្រសួង​បាន​យកចិត្តទុកដាក់​យ៉ាង​មោះមុត ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​មនុស្ស​នេះ​។ លោក​បន្តថា ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស មិនអាច​ធ្វើឡើង​ដោយ​ឯកតោភាគី ហើយ​មាន​ប្រសិទ្ធភាព​បាន​នោះទេ​។​

លោកស្រី​នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បា​ឲ្យ​ដឹងផង​ដែរ អគ្គស្នងការ​នគរបាល​ជាតិ នៅតែ​បន្ត​ការផ្សព្វផ្សាយ​អប់រំ នូវ​ឧបាយកល​ល្បិច​របស់​ជ​ន​ល្មើស ឲ្យ​កាន់តែ​ទូលំទូលាយ ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាជន​បានដឹង និង​កុំ​ឲ្យ​ធ្លាក់ខ្លួន​ចូលទៅ​ការជួញដូរ​។​​ក្រៅពី​ការផ្សព្វផ្សាយ គឺ​បាន​ពង្រឹងសមត្ថភាព​ម​ន្ត្រី​នគរបាលជាតិ ដែលមាន​ការជួយឧបត្ថម្ភ​គាំទ្រ ដល់​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​។​បន្ត​ការគ្រប់គ្រង​និង​សហការ របស់​ប្រទេស​ជា​មិត្ត ក្នុងការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ច្រកចេញចូល តាមរយៈ​ការប្រមូល​ព័ត៌មាន ឈានដល់​ការបង្ក្រាប តាម​ច្រកព្រំដែន ឲ្យ​មាន​ប្រសិទ្ធភាព​ជាទីបំផុត​។​លោកស្រី​នា​ឧ​ត្ត​ម​ស​នី​បាន​ឲ្យ​ដឹងថា​នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី​មាន​ស្នងការរង​ម្នាក់​ទទួលបន្ទុក​ការងារ​ប​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

សូមបញ្ជាក់ថា​ទោះបីជា​កម្ពុ​ជាមាន​សកម្ម​ភាព​ក្នុង​ទប់​ស្គា​ត់​និង​បង្ក្រាប​បទល្មើស​ជួញដូរ​ដោយមាន​កិច្ចសហកា​ជាមួយ​ទូត​អាមេរិក​នគរបាល​សហ​ព​ន្ធ័​អាមេរិក​តែ​ក្រសួង​ការ​រប​ទេស​អាមេរិក​ក្នុង​របាយការណ​ប្រចាំឆ្នាំ​បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ពី​លេខ​ពីរ​មក​លេខ​៣​ដែល​ចង​និយាយថា​កម្ពុជា​អត់​មាន​ធើ​អី​សោះ​ចឹ​ង​?៕a bun eng1 a bun eng2 a bun eng3