» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10748 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700919 នាក់

ថៃបានទិញពេលវេលាធ្វើសង្គ្រាមបាន២ថ្ងៃទៀតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេដសអាស៊ាននៅកូឡាឡាំពួ

 

ម៉ាឡេស៊ី៖កិច្ចប្រជុំពីសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាថ្ងៃទី២២ធ្នូនៅកូឡាឡាំពួបើតាមលទ្ធផលដែលប្រកាសបង្ហាញថាថៃបានទិញពេលវេលាសម្រាប់បន្តសង្គ្រាម២ថ្ងៃទៀត។a asean minister 

ព្រោះអ្វីៗវាស្រេចលើកិច្ចប្រជុំGBCរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងកម្ពុជានៅថ្ងៃទី២៤ធ្នូម្តងទៀត។ប្រសិនបើមិនត្រូវគ្នាគឺបន្តវ៉ៃគ្នាបន្តទៀត។ព្រោះមន្ត្រីខ្មែរយើងបាននិយាយហើយថាអានុទីនធ្វើសង្គ្រាមដើម្បីសន្លឹកឆ្នោត។លើកលែងតែយើងអាចបំបាក់កម្លាំងរស់របស់វាបានច្រើនដូចគោលដៅសម្តេចតេជោដាក់ចេញ។សម្រាប់លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបានប៉ុនណឹងក៏ដោយសារមានការឡប៊ីពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាពេលព្រឹកថ្ងៃទី២២ធ្នូពេលទូរសព្ទជួបនាយករដ្ឋមន្ត្រីកម្ពុជានិងសៀមដែរ។

ម៉ាឡេស៊ីមានរូបភាពពីផ្កាយរណបក្នុងដៃចឹងថៃវាក៏មិនហ៊ានបំបាក់មុខលោកអាន់វ៉ាដែលសល់ពេលធ្វើប្រធានអាស៊ានតែ៨ថ្ងៃទៀតដែរទើបក្នុងការប្រជុំត្រីភាគីកម្ពុជាថៃម៉ាឡេស៊ីចេញបានលទ្ធផលប៉ុនណឹង។ឡូវនេះសង្គ្រាមនៅ២ថ្ងៃទៀតយ៉ាងពេញបន្ទុក។ចាំអ៊ុតមើលថាយោធាថៃនិងនាយករដ្ឋមន្ត្រីចាំផ្ទះអានុទីនឆានវិរ:គុលវាវាលេងល្បែងអីទៀតបង្ហាញប្រជាជនដើម្បីបានការគាំទ្រ?។

សូមអានខ្លឹមសារសេចក្តីប្រកាសពត៍មានស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមិនហ៊ានធ្ងនមាត់ជាមួយថៃអីតិច៖១. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកកិច្ចប្រជុំពិសេសមួយដើម្បីជជែកពិភាក្សាអំពីបញ្ហាបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅឯទីក្រុងគូឡាឡាំពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។

២. ភាគីម៉ាឡេស៊ី បានរាយការណ៍ជូនកិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ាន ក្នុងការលើកទឹកចិត្តឱ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការប្រយុទ្ធគ្នា។ ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក៏បានរាយការណ៍ផងដែរជូនកិច្ចប្រជុំ ទៅតាមភារកិច្ចដែលខ្លួនទទួលបាន។ ចំណែកកម្ពុជា និងថៃ ក៏បានបង្ហាញពីគោលជំហររៀងៗខ្លួន ។

៣. កិច្ចប្រជុំបានកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងការចូលរួមពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពអំឡុងអរិភាពកំពុងបន្ត។ កិច្ចប្រជុំមានក្តីសង្ឃឹមដោយឃើញឆន្ទៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរកុល ក្នុងការបន្តសហការជាមួយប្រធានអាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងបង្ការការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ។

៤. កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីការរួបរួមគ្នារបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញរបស់អាស៊ាន ។
៥. កិច្ចប្រជុំបានរម្លឹកពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា, ការសម្រេចចិត្តរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយជំរុញឱ្យកម្ពុជា និងថៃ អនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ។

៦. កិច្ចប្រជុំបានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអរិភាពរវាងភាគីទាំងពីរ ដែលបណ្តាលឱ្យមានជនរងគ្រោះច្រើន ទាំងស្លាប់និងរងរបួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាជននៅតាមព្រំដែនទាំងសងខាងត្រូវរត់ភៀសខ្លួន។ កិច្ចប្រជុំបានអំពាវនាវឱ្យភាគីទាំងពីរធានាថា ប្រជាជនស៊ីវិលអាចត្រឡប់ទៅផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរដូចដើមវិញ ។

៧. កិច្ចប្រជុំបានសន្យាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការចៀសវាងការប្រើប្រាស់កម្លាំងវាយប្រហារគ្នា ហើយនឹងដោះស្រាយបញ្ហាដោយសន្តិវិធី គោរពច្បាប់និងព្រំដែនអន្តរជាតិ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ។

៨. កិច្ចប្រជុំបានអំពាវនាវឱ្យកម្ពុជា និងថៃ រក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហារគ្នាតាមគ្រប់រូបភាពទាំងអស់។ កិច្ចប្រជុំបានអំពាវនាវឱ្យប្រទេសទាំងពីរ កសាងទំនុកចិត្ត ត្រឡប់មកចរចាគ្នា តាមរយៈយន្តការទ្វេភាគី និងប្រើតួនាទីជួយសម្របសម្រួលរបស់ប្រធានអាស៊ាន បន្តសហការការដោះមីនមនុស្សធម៌ អនុវត្តការកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមព្រំដែនរួម ក្រោមការសង្កេតការណ៍របស់ AOT និងគោរពគោលការណ៍ច្បាប់អន្តរជាតិ ការរស់នៅរួមដោយសន្តិភាព និងសហប្រតិបត្តិការពហុភាគី ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង ។

៩. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះការពិភាក្សាដើម្បីត្រឡប់ទៅរកបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សា។ គណៈកម្មការព្រំដែនទូទៅ (GBC) នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្តបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញនូវក្តីសង្ឃឹមថា ស្ថានការណ៍តានតឹងនឹងកាត់បន្ថយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
១០. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ដែរថា នឹងបន្តតាមដាន និងយកចិត្តទុកដាក់បំផុតលើបញ្ហានេះជាបន្តទៀត ៕a anva call a asean minister3 a asean minister1 a asean minister2