
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10687 នាក់
ម្សិលមិញ 8930 នាក់
សរុប 19707941 នាក់
ខេត្តកណ្តាលៈណ្តាល៖ យុវជនម្នាក់ត្រូវក្មេងស្ទាវកាប់ដាច់ក្បាលធ្លាក់ដល់ដី និងយុវជនម្នាក់ទៀតត្រូវកញ្ចឹងកររបួសធ្ងន់ កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីនេះកម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់នឹងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន ៤នាក់ នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន ៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ។ចំណែកកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស ក៏បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ ១កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។ទាក់ទងករណីយ៍នេះខាង ស្នងការស្ឋាននគរបាលខេត្តកណ្តាលបាន បញ្ជាក់លម្អិតស្តីពីករណីឃាតកម្មកាប់គ្នាឯងដាច់ត្រឹម ក នៅផ្លូវជាតិលេខ១ថា:ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៧នាក់៖១.ឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)២.ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះក្រោយ ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន (+)។
៣.ឈ្មោះ ឆន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (កាន់ផ្គាក់ខ្លី ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)។៤.ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)។
៥.ឈ្មោះ ឃួន សុខខេន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (កាន់ដាវកែច្នៃ ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)៦.ឈ្មោះ ហៀន សៀងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុបជនដៃដល់ ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៧.ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជនដៃដល់កាន់ផ្គាក់វែង ឃាត់ខ្លួន) ។ទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)។
វត្ថុតាងចាប់ដកហូតយកមាន៖១.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង១,៤៦ម៉ែត្រ ។២.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង០,៥៥ម៉ែត្រ ។៣.ដាវកែច្នៃ ០១ ផ្លែដែកដងដែក ប្រវែង០,៥៨ម៉ែត្រ។៤.ម៉ូតូចំនួន ០៤គ្រឿង (ម៉ាក Suzuki NEX ពណ៌ក្រហមស ផលិតឆ្នាំ២០១៨ ពាក់ផា្លកលេខ ភ្នំពេញ 1GW-9813, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកផ្លាកលេខ កណ្ដាល 1AK-4368) ។
សភាពរឿងហេតុគឺនៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យព្រមទាំងបក្ខពួកបានលេងបាលទះនៅជិតផ្ទះឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្រាបតែឈ្មោះ ហៀន សៀងហៃ ភេទប្រុស បាននិយាយថា៖ ពួកក្រុមKPP កំពង់ភ្នំ បានណាត់ពួកគេកាប់គ្នានៅម៉ោង២២:០០នាទី នៅចំណុចវត្តគន្ធទ្រី ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ពេលនោះពួកគេបានហៅគ្នីគ្នា ប្រមូលផ្ដុំនៅវត្តចាស់ ស្ថិតនៅភូមិពោមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានគ្នាទាំងអស់ចំនួន ០៨នាក់ ។
ក្រោយពីជុំគ្នា ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស បានបបួលគ្នីគ្នាទៅផឹកស្រាបៀរនៅកម្មវិធីភ្ជាប់ពាក្យបងថ្លៃរបស់គាត់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផឹកបានស្រាបៀរអស់ចំនួន ២៤កំប៉ុង រហូតដល់ម៉ោង២១:០០នាទី ថ្ងៃខែដដែល ពួកគេក៏បាននាំគ្នាចេញពីកម្មវិធីភ្ជាប់ពាក្យ ដើម្បីទៅកាន់ទីតាំងណាត់កាប់គ្នា នៅវត្តគន្ធទ្រី ដោយមានកាំបិតផ្គាក់ចំនួន ០២ដើម (ខ្លី ០១ដើម និងវែង ០១ដើម) និងដាវកែច្នៃ ០១ដើមទៀត ប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង ក្នុង០១គ្រឿងមានគ្នាចំនួន០២នាក់ ពេលជិះដល់វត្តគន្ធទ្រី ក៏បានឃើញក្រុម KPP កំពង់ភ្នំ មានគ្នាចំនួន០៨នាក់ ភ្លាមនោះពួកគេក៏នាំគ្នាចុះពីលើម៉ូតូដេញកាប់ពួក KPP កំពង់ភ្នំ តែកាប់មិនត្រូវដោយពួកKPP កំពង់ភ្នំ រត់គេចទាន់ ហើយពួកគេបាននាំគ្នាត្រឡប់មកផ្លូវជាតិលេខ១ វិញ ។
លុះជិះមកដល់ចំណុចក្រុមហ៊ុនជីផ្កាយប្រាំ ពួកគេក៏ឃើញមានម៉ូតូជិះបញ្រ្ចាសទិសគ្នាពីភ្នំពេញទៅអ្នកលឿង មានគ្នា០៤នាក់ ពេលនោះឈ្មោះ វ៉ា វ៉ាន់ធី (ជិះខាងក្រោយកាន់កាំបិតកែច្នៃ) និងឈ្មោះ ឃួន សុខខេន (អ្នកឌុប) បិតភ្លើងម៉ូតូជិះដេញទៅមុន ហើយជនសង្ស័យឈ្មោះ កុល ដារ៉ុង (កាន់ផ្គាក់វែង ជិះខាងក្រោយ) និងឈ្មោះ ហៀន សៀងហ៊ាន (អ្នកឌុប) ជិះទៅតាមក្រោយ ពេលទៅដល់កន្លែងកើតហេតុ ក៏បានឈរលើកម៉ូតូដៃទាំង ០២កាន់កាំបិតផ្គាក់វែង កាប់ទៅលើកជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ដាច់ក្បាល) និងឈ្មោះ ឃួន សុខខេន (ចំក ខាងក្រោយ) ដោយគិតថាជាអ្នកជិះម៉ូតូបញ្រ្ចាសទិសគ្នានោះ ភ្លាមនោះជនសង្ស័យក៏ដឹងថា ខ្លួនបានកាប់ច្រលំ ចំមិត្តភក្តិរបស់ខ្លួន ក៏បានឈប់ម៉ូតូដើម្បីលើកសាកសពរបស់ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ខ្លួនប្រាណ) យកមកដាក់នៅចិញ្ចើមផ្លូវ ចំណែកក្បាលជនរងគ្រោះធ្លាក់ទៅចិញ្ចើមផ្លូវម្ខាងទៀត ។មូលហេតុកាប់សម្លាប់គ្នាឯងគឺដោយសារពួគេ ច្រលំគិតថាជាបក្ខពួករបស់ក្រុម KPP កំពង់ភ្នំ។បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធី និងស្វែងរកឃាត់ខ្លួនក្រុម KPP កំពង់ភ្នំ យកមកចាត់ការតាមនីតិវិធី។