» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11648 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701819 នាក់

តារាចម្រៀង ស៊ូ ស៊ី​រី​កា និង​ម្តាយធំ ដ​ង្ហើ​យ​រក​យុត្តិធម៌​រឿង​បណ្ដាំមរតក​បន្ទាប់ពី​រឿងក្តី​ឡើងដល់​ឧទ្ធរណ៍​


​ភ្នំពេញ​៖​មកទល់ពេលនេះ រយៈពេល​ប្រមាណ ២ ឆ្នាំ​ហើយ ដែល​តារាចម្រៀង​កញ្ញា ស៊ូ ស៊ី​រី​កា និង​ក្រុមគ្រួសារ​តារា​កំប្លែង​ជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រី​ទូច មិន​ទទួលបាន​យុ​ត្តិ​ធ​ម៍​តាម​បណ្តាំមរតក​របស់​តារាភាពយន្ត និង​ចម្រៀង​ជំនាន់​ទសវត្សរ៍ ៦០ លោកស្រី កែវ ម​ន្ថា ដែល​ត្រូវជា​ម្តាយ និង​ជីដូន ក្នុងពេល​រឿងក្តី​បាន​ដល់ដៃ​តុលាការ​ឧទ្ធរណ៍​ទៅហើយ​។​a sou ryka 


​តារា​កំប្លែង ស្រី​ទូច​ឲ្យ​ដឹង ថា រយៈពេល​ជាង​២​ឆ្នាំ​មកនេះ សមាជិកគ្រួសារ​អ្នកស្រី រួមទាំង​ក្មួយ​ស្រី​តារាចម្រៀង ស៊ូ ស៊ី​រី​កា បាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយ ដើម្បី​តតាំង​តាមផ្លូវ​តុលាការ​ជាមួយ​ភាគី​ស្វាមី​(​ក្រោយ​)​របស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតក ហើយ​ថែមទាំង​បាន​បណ្ដេញ​សមាជិក​ជា​កូនចៅ​បង្កើត​ចេញពីផ្ទះ ដែល​ធ្លាប់​រស់នៅ​ជួបជុំគ្នា​តាំងពី​យូរ នោះ​ទៀតផង​។ ក្នុងនោះ ក៏មាន​តារាចម្រៀង ស៊ូ ស៊ី​រី​កា ផងដែរ​។​តារាចម្រៀង ស៊ូ ស៊ី​រី​កា ក៏បាន​ចេញមុខ​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ឱ្យ​រក​យុ​តិ្ត​ធម៌​យ៉ាងពិត​ប្រា​ដក​ពី​ប្រព័ន្ធតុលាការ ព្រោះ​រឿងក្តី​នេះ​កំពុងដំណើរការ​ដល់​សាលាឧទ្ធរណ៍ ប៉ុន្តែ​នាង​នៅ​ពុំទាន់​ទ​ទូល​បាន​យុ​តិ្ត​ធម៌​នៅឡើយ ខណៈពេល​នេះ​នាង​កំពុង​តែមាន​ជីវភាព​លំបាក​ខ្លាំង​។​

​តាំងពី​កើត​រហូតដល់​ដឹងក្ដី កញ្ញា​ស៊ូ​ស៊ី​រី​កា​ឲ្យ​ដឹងថា​នាង​បានរស់នៅ​ក្រោម​ការមើល​ថែទាំ​យ៉ាង​ល្អ​បំផុត​ពី​ជីដូន ប្រៀប​បីដូច​ជា​ម្ដាយកូន​ដូច្នេះ​ដែរ​។ ជីដូន​របស់​នាង​បាន​ផ្គត់ផ្គង់​គ្រប់បែបយ៉ាង សូម្បី​លុយ​ដែល​នាង​រកបាន​ពី​ការ​ច្រៀង​កន្លងមក​ក៏​ផ្ញើរ​ទុកដាក់​ជាមួយ​ជីដូន​ដែរ​។ តែ​ក្រោយពី​ជីដូន​ទទួលអនិច្ចកម្ម​ទៅ​មិនបាន​ប៉ុន្មាន ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែល​ជីដូន​ទិញ​ជា​អំណោយ​ត្រូវបាន​ដកហូត​ទាំងអស់ ដូចជា រថយន្ត ខុន​ដូរ សូម្បី​ផ្ទះ​វីឡា​ធ្លាប់​រួមរស់​ជាមួយ​ជីដូន​រហូតមក​ក៏ត្រូវ​បាន​ស្វាមី​របស់​ជីដូន​បណ្ដេញ​ចេញ​ដែរ​។​

​សូមបញ្ជាក់ថា​អ្នកស្រី កែវ ម​ន្ថា​ជា អតីត​តារាភាពយន្ត និង​ជា​តារាចម្រៀង តាំងពី​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​រោគាពាធ នៅ​គេហដ្ឋាន​របស់​អ្នកស្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​​បើតាម​កញ្ញា ស៊ូ ស៊ី​រី​កា លោកស្រី កែវ ម​ន្ថា មានកូន​ចំនួន​៧​នាក់ ប៉ុន្តែ​បាន​ស្លាប់​ម្នាក់​។ អ្នកស្រី កែវ ម​ន្ថា ក៏មាន​កូនភ្លោះ​ផងដែរ​។ ក្នុងចំណោម កូន ចៅ និង​ចៅទួត​ជាច្រើនរូប មានតែ​ចៅស្រី​តែ​ម្នាក់​គត់ គឺ​កញ្ញា ស៊ូ ស៊ី​រី​កា ដែលមាន​ឧបនិស្ស័យ​ខាង​សិល្បៈ និង​បាន​ស្នង​មរតក​សិល្បៈ​ពី​ជីដូន​។​

​បើតាម​ការផ្សាយ​របស់​ក្រុមព្រះ​សុរិយា​ដដែល លោកស្រី កែវ ម​ន្ថា កើត​នៅ​ឆ្នាំ​១៩៤៤ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ឪពុក​ជា​សិល្បករ​អា​យ៉ៃ​ដ៏​ល្បី​មួយរូប​។ អ្នកស្រី​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ តាំងពី​ដើមឆ្នាំ​១៩៦០ ក្នុង​អាយុ​១៦​ឆ្នាំ តាមរយៈ​ភាពយន្ត​ដំបូង​រឿង “​ស្បៃ​ក្រហម​”​។​​ក្នុង​មហោស្រព​ភាពយន្ត​ក្រុងកែប នា​ឆ្នាំ​១៩៦៤ តារាភាពយន្ត កែវ ម​ន្ថា បានទទួល​ពានរង្វាន់​អប្សរា​មាស ជាតា​រា​ឯក​ស្រី​លំដាប់​កំពូល​នៃ​កម្ពុជា តាមរយៈ​ខ្សែភាពយន្ត​លំដាប់​ថ្នាក់ជាតិ គឺ​រឿង “​សង្សារ​ឧ​ត្ត​ម​ដួងចិត្ត​” ក្រោម​ព្រះរាជ​ប្រទាន​ដោយផ្ទាល់ នៃ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​

​ក្នុង​វិស័យ​ចម្រៀង​វិញ បន្ទាប់​ពីបទ “​ខ្យល់​កំពូលភ្នំ​” ដែល​លោកស្រី​បាន​ច្រៀង ដើម្បី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត “​សង្សារ​ឧ​ត្ត​ម​ដួងចិត្ត​” ក៏មាន​អ្នកនិពន្ធ​ល្បីៗ​ជាច្រើនរូប ដូចជា​លោក យ៉ង់ ឈៀង លោក គឹម សំអែល លោក វ៉ោ​យ ហូរ បាន​យក​ចម្រៀង​មួយចំនួន ទៅឱ្យ​លោកស្រី​ច្រៀង ដើម្បី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត និង​ចេញផ្សាយ​តាម​វិទ្យុ​។ បទ​ខ្លះ​របស់​លោកស្រី ក៏បាន​ចេញលក់​ជា​ថាស​ផងដែរ ដូចជា​បទ “​ប្រហារ​ដួងចិត្ត​” សរសៃទឹក​ភ្នែក​” “​ឱប​អូន​មក​” “​ថើប​មក​ចុះ​” “​គេ​ហើយ​បង​” “​គូជីវិត​” “​ម្ចាស់​ចិត្ត​ស្នេហ៍​” “​មិន​យក​ទេ​ប្ដី​ចាស់​” និង​បទ “​មួល​ភ្លៅ​” ជាដើម​៕a sou ryka1 a sou ryka2 a sou ryka3 


​