» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10232 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700403 នាក់

ក្រសួងការពារជាតិបកស្រាយតំបន់ព្រៃចាន់​​អាជ្ញាធរមីនកម្ពុជា​ ចាត់ទុកការប្រើប្រាស់កម្លាំង​ និងច្បាប់សឹករបស់ថៃ​ ជាទង្វើបង្កើនអរិភាព

 

 

ភ្នំពេញ៖​ ក្រសួងការពារជាតិនៅ យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥បានចេញមក បកស្រាយ ប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញបន្ទាប់ពីសម្ងំឈឹងជាច្រើនថ្ងៃក្រោមលេសថាមានកិច្ចព្រមព្រៀងភាគីទាំងពីរឲ្យរក្សាការសម្ងាត់?។a prey boder4 

ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត:«ខ្ញុំសូមបញ្ជាក់ជូនថា ចំពោះប្លង់បង្ហាញទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញ និងផ្សព្វផ្សាយនេះ មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែន ប៉ុណ្ណោះ។

ប្លង់នេះត្រូវបានធ្វើ និងចុះហត្ថលេខារួមគ្នាដោយប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ក្រោយពេលដែលភាគីទាំងពីរបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានបោះកាលពីសម័យបារាំង ហើយមិនមែនជាផែនទីឬជាឯកសារដែលនិយាយ ឬបញ្ជាក់ពីខ្សែព្រំដែនឡើយ។ ដូច្នេះការលើកឡើងថា ការចុះហត្ថលេខារបស់លោក ឡាយ សៀងលី លើប្លង់ទីតាំងបង្គោលទាំងនេះ គឺជាការទទួលស្គាល់ខ្សែព្រំដែន ពុំមែនជាការពិតនោះទេ»។

 

ដោយឡែកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)​ បានលើកឡើងឲ្យដឹងដែរថា៖​ ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​ និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-ថៃ​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣​ មកម្លេះ​។

លោក ហេង រតនា​ បានបញ្ជាក់ថា​ ក្រៅពីនេះកម្ពុជាបានចាប់ផ្តើម​ និងបានចែកចេញជាដំណាក់កាលសំខាន់ ដូចជា​ ១.​ ឆ្នាំ១៩៩២-១៩៩៨​​ ដំណាក់កាលធ្វើការបោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅ​ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ២.​ ឆ្នាំ១៩៩៨-២០០៣​ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ជាដេីម។ ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងឭ​ និងចងចាំការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តដោយផ្ទាល់ផងដែរ។

លោក ហេង រតនា​ បានបន្តទៀតថា​ រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​ និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)​ របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់​កាលពីថ្ងៃទី២១កញ្ញា។

លោកថា​ ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​ និងច្បាប់សឹកអ្វីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត៕a prey boder5 a prey boder6 a prey boder a prey boder1 a heng roitana a prey boder2