» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3564 នាក់

ម្សិលមិញ 4292 នាក់

សរុប 14113263 នាក់

ទ​ណ្ឌឹ​ត​យមរាជ អង្គរ​ក្ស័​អតីត​ស្នងការ​រាជធានី​ភ្នំពេញ​លាចាក​លោក​ហើយ​!

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ លោក ហង្ស វុទ្ធី ហៅ​ទិវា​១៦ ហៅ​យមរាជ​ដែលជា អតីតមន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ នៃ​ស្នងការ​រាជធានី​ភ្នំពេញ ជា​អង្គរក្ស​របស់លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ទណ្ឌិត បាន​ស្លាប់​ហើយ នៅឯ​មន្ទីរពេទ្យ​រុស្សី ។a yom reach 

ហ្វេ​ស​ប៊ុ​កមួយ មាន​ឈ្មោះថា HENG NICH ដែល​អះអាងថា​មានឈ្មោះ សុន សុ​ភ័​ណ្ឌ ដែល​ត្រូវជា ប្អូន​របស់ ហង្ស វុទ្ធី និង ហង្ស វុត្ថា បាន​ឲ្យ​ដឹងថា​លោក ហង្ស វុទ្ធី បានទទួល​មរណភាព​នា​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក នៅ​មន្ទីរពេទ្យ​រុស្សី​។ នាង​ខ្ញុំ​ត្រូវជា​ប្អូនសុំ​សម្តេច​តេ​ជា ហ៊ុន សែន មេត្តាជួយ​អ​ន្តា​គម​ន៍ ទៅ​តុលាការ សូមជួយ​ដោះលែង​បងប្រុស​ហង្ស វុត្ថា ដែល​នៅក្នុង​ព​ន្ធា​គារ ឲ្យ​គាត់​បានមក​ចូលរួម ពិធីបុណ្យ​សព​បង ហង្ស វុទ្ធី មានតែ​សម្តេច​ទេ ដែល​អាចជួយ​ដល់​បងប្រុស​ហង្ស វុត្ថា​ឲ្យ​មាន​សេរី ដែល​ជាប់ឃុំ​រយៈពេល​ដ​ប់​បី​ឆ្នាំ​ហើយ សូម​ព្រះ​ប្រទាន​ពរ​សម្តេច​។​

​គួរ​បញ្ជាក់ថា​ក្រោយពី​ចាប់ខ្លួនបាន​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ហេង​ពៅ ទណ្ឌិត ហង្ស វុទ្ធី បាន​ហែក​គុក រត់​ចេញទៅ​លាក់ខ្លួន​ជាច្រើន​កន្លែង កាលពី​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០០៦​តែ​មិនដឹង​ជា​ចាញ់ល្បិច​អ្នកណា​បាន​សុខចិត្ត​ចូលរ​ឲ​សារភាព​វិញ ។ ​លោក ហង្ស វុទ្ធី ត្រូវបាន​តុលាការ​កាត់ទោស និង​ផ្តន្ទាទោស​កំបាំងមុខ កាលពី​ឆ្នាំ​២០០៩ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ក៏ប៉ុន្តែ​លោក​បានស្នើ​ឲ្យ​តុលាការ បើកសវនាការ​សារជាថ្មី បន្ទាប់ពី​គាត់​បាន​ចូល​សារភាព​វិញ​នៅ​ស្នាក់ការ​អង្គការ​លីកាដូ កាលពី​ថ្ងៃទី​២០ មេសា ឆ្នាំ​២០១២​លីកាដូ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា​លោក ហង្ស វុទ្ធី ត្រូវបាន​លោក តុ​ប ឈុន​ហេង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោស​ឱ្យ​ជាប់ ពន្ធនាគារ​១៥​ឆ្នាំ​ដដែល ពីបទ​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន​លើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ឆ្នាំ​២០០៣​ក្រោម​បញ្ជា​លោក​ហេង​ពៅ​? ។​

​នៅ​ទីស្នាក់ការ​អង្គការ​លីកាដូ ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ បាន​សារភាពថា នៅ​យប់​ថ្ងៃទី​៦ វិច្ឆិកា ២០០៦ ខ្លួន​បាន​រត់​ចេញពី​ពន្ធនាគារ​ព្រៃ​ស ទៅសំងំ​លាក់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តកំពត និង​នៅ​ប៉ោយប៉ែត​អស់​រយៈ​ជាង​៧​ឆ្នាំ កន្លងមក​ដោយ​ប្រកបមុខរបរ​ជា​កម្មក​រ​ទូក​នេសាទ​នៅ​សមុទ្រ​ក្រុងព្រះសីហនុ រយៈពេល​៥​ឆ្នាំ ។ បន្ទាប់មក​ទៅធ្វើ​កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​បាន​១​ឆ្នាំ ហើយ​ចុងក្រោយ​ទៅសំងំ​ធ្វើក​ម្មករ​ចម្ការ​នៅ​ព្រំដែន​ថៃ​ជិត​១​ឆ្នាំ​ទៀត ។ ឈ្មោះ​យមរាជ បាន​និយាយថា ការរត់​គេចខ្លួន​មួយរយៈ​កន្លងមក ខ្លួន​រស់ក្នុង​ជីវភាព​លំបាកលំបិន​តា​ម​ជនបទ​ស្រុក​ស្រែចម្ការ ។​

​ទាក់ទិន​នឹង​ការចូល​ខ្លួន​មក​សារភាព ឈ្មោះ​យមរាជ អតីត​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ក្រោម​បញ្ជា​ផ្ទា​ល់ពី ហេង ពៅ​បាន​និយាយថា ខ្លួន​មានទោស​ស្រាប់ ទោះជា​រត់​ទៅដល់​ទីណា​ក៏​មិន​រួចខ្លួន​ដែរ ដូច្នេះ​ខ្លួន​បាន​ទំនាក់ទំនង​មក​ម្តាយ​ឱ្យ​រក​មេធាវី ដើម្បី​ជួយ​ការពារ​ផ្លូវច្បាប់​ដល់​ខ្លួន ហើយ​ត្រូវបាន​ម្តាយ​ពឹងពាក់​មេធាវី លោក​កៅ សុ​ផា ជួយ​ការពារ​ផ្លូវច្បាប់ ដើម្បីឱ្យ​ខ្លួន​បាន​ចូល​សារភាព និង​ទទួលទោស​ជាថ្មី​ម្តងទៀត បន្ទាប់ពី​លួច​រត់​ចេញពី​ពន្ធនាគារ​អស់​រយៈពេល​ជាង​៧​ឆ្នាំ កន្លងមក ។​
​ឈ្មោះ​យមរាជ បាន​និយាយថា ខ្លួន​មិនមែនជា​មេខ្លោង​កាត់​ចម្រឹង​គុក​ព្រៃ​ស រត់ចេញ​ឡើយ គឺ​ឈ្មោះ វែង ឈ្មោះ សឹង ឈ្មោះ ចាម ឈ្មោះ យួន ជា​មេខ្លោង នៃ​គម្រោង​អារ​ចម្រឹង​ដែក​រត់គេចខ្លួន​ពី​គុក ។ ឈ្មោះ យមរាជ និយាយទៀតថា នៅ​យប់នោះ​បើ​ខ្លួន​មិន​រត់តាម​ពួក​អា​វែង​ទេ គឺ​ពួក​នោះ​គំរាម​អា​រក​សម្លាប់​ក្នុង​គុក ដូច្នេះ​ត្រូវ​បង្ខំចិត្ត​រត់តាម​គេ​ទៅ​ឈ្មោះ​យមរាជ​បាន​និយាយប្រាប់​ទៀតថា សកម្មភាព​ដែល​លួច​រត់​ចេញពី​គុក​នោះ​ក៏​វា​គ្រោះថ្នាក់​ដែរ តែ​ត្រូវតែ​រត់​ប្រសើរ​ជាង​ជាប់គុក ។

យមរាជ​បាន​និយាយទៀតថា សកម្មភាព​ក្នុងពេល​ឡើង​អារ​ចំរឹង​ដែក​រត់​ចេញពី​គុក​គឺ​ឈ្មោះ​វែង ជា​អ្នក​អារ ឯ​បក្ខពួក​ផ្សេងៗ​ទៀត​ឡើង​ជិះ​តៗ​គ្នា​ទៅលើ​ចំ​រ៉ឹង​ដែក​បង្អួច​គុក ក៏​យក​ខ្សែ​ចងភ្ជាប់​ចំរឹង​ដែក​អារ​ឱ្យ​ធំ​ល្មម​ក្បាលមនុស្ស​ចេញរួច ក៏​ឡើង​តាម​ខ្សែ​លោត​ចុះ​ជា​បន្តបន្ទាប់​គ្នា​សរុប​ជាង​១០​នាក់ រត់​ចេញពី​គុក​យក​ប្រាស​អាយុ​រៀងៗ​ខ្លួន ។ យមរាជ​បាន​និយាយថា ឧបករណ៍​សម្រាប់​អារ​ចំរឹង​បង្អួច​គុក​នេះ​ខ្លួន​ពុំ​ដឹងថា ក្រុម​អា​វែង​យក​ចូល​តាម​មធ្យោបាយ​ណា​ឡើយ​? ។​

 នៅពេលដែល​ខ្លួន​រត់ចេញ​មកដល់​ក្រៅ​គុក មាន​រថយន្ត​មួយគ្រឿង​ហៅ​គាត់​ថា អា​យមរាជ​ឱ្យ​ជិះ​ជា មួយ ។ ប៉ុន្តែ​ពេលនោះ​ខ្លួន​អត់​ទៅតាម​អ្នក​ហៅ​ទេ គឺ​រត់តាម​មធ្យោបាយ​ថ្មើរជើង​តម្រង់​ទៅ​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​ខេត្តកំពត សម្ងំ​រស់នៅ​ខេត្តកំពត​ធ្វើ​កម្មករ​ទូក​នេសាទ​នៅតែ​លើ​សមុទ្រ​អស់​ប្រហែល​ជិត​៦​ឆ្នាំ​ក៏​បន្តដំណើរ​ទៅ​រស់នៅ​ធ្វើ​កម្មករ​អូស​រទេះ​នៅ​ជាយដែន​ប៉ោយប៉ែត និង​ទៅរក​ស៊ី​ដាំ​ដំណាំ​រហូតមកដល់​បច្ចុប្បន្ន ។ ដោយ​ជួប​ការលំបាក​ពេក​ក៏​សម្រេចចិត្ត​ចូលខ្លួន​មក​សារភាព​តែម្តង ព្រោះ​បើ​សម្ងំ​គេចខ្លួន​នៅតែ​មិន​រួច​ដដែល ។​

ទោះជា​ស្ថិតក្នុង​ស្ថានភាព​ស្គមស្គាំង​តែ​អង្គុយ​នៅ​អង្គការ​លីកាដូរ​មិនទាន់បាន​ប៉ុន្មាន​ផង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ មេសា ឈ្មោះ ហង្ស វុទ្ធី ហៅ​យមរាជ ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​យក​ដីកាចាប់ខ្លួន​ឈ្មោះ ហង្ស វុទ្ធី ហៅ​យម រាជ ទៅ​បង្ហាញ​មន្ត្រី​អង្គការ​លីកាដូ និង​លោក​មេធាវី កៅ សុ​ផា ដើម្បី​នាំខ្លួន​ឈ្មោះ យមរាជ ទៅកាន់​នគរបាល​ក្រសួងមហាផ្ទៃ ធ្វើការ​សួរនាំ​ឡើងវិញ និង​ដើម្បី​ត្រៀមលក្ខណៈ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

គួរ​កត់សម្គាល់ថា ហង្ស វុទ្ធី ហៅ​យមរាជ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ មាន​ច្រើន​រឿង​ពាក់ព័ន្ធ​ជាមួយ​លោក​ហេង ពៅ ក្នុង​បទល្មើស មនុស្សឃាត​គិតទុក​ជាមុន ។ ប៉ុន្តែ​សាលក្រម​ទាំងអស់នោះ​ខាង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ទទួល​បានតែ​៣​ករណី​ទេ​គឺ​៖
​ទី​១-​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៦​ឆ្នាំ ករណី​ធ្វើ​មនុស្សឃាត​គិតទុក​ជាមុន លើ​លោក​គឹម ដារ៉ាវុធ ប្រធាន​សាខា​អគ្គិសនី​ចាក់អង្រែ​ក្រោម ។​
​ទី​២-​ផ្តន្ទាទោស​ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ​ដាក់ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ ករណី​ធ្វើ​មនុស្សឃាត​លើ​លោក​សុខ សេដ្ឋា​មុន្នី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​ទី​៣-​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៥​ឆ្នាំ ករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​លើ​រូប​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

ទ​ណ្ឌឹ​ត​ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ​បាន​ស្លាប់​ហើយដោយ​សារ​គិត​ខុស​ព្រោះ​ភ្លឺ​ចូល​សារភាព​ចោល​អតីត​មេ​របស់គាត់​ឈឺ​ឧ​ត្ត​ម​សេនីយ៍​ហេង​ពៅ​ដែលជា​ទ​ណ្ឌឹ​ត​ជាប់គុក​ម៉ា​អាយូស​មិន​ថា​គាត់រ​ស់បាន​ដល់​ពេលណា​នោះទេ​?!៕a yom reach3 a yom reach1 a yom reach2