» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3387 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142569 នាក់

នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ប្រើ​ស្តង់ដា​អាមេរិក​រង​ការរិះគន់​ស្នងការ​ថា​ព្រមាន​ហើយ​!

 

​ភ្នំពេញ​៖​មន្ដ្រីនគរបាល​មួយក្រុម នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ដែល​ធ្វើ​សកម្មភាព​ចាប់​យុវជន​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ប្រើ​ស្តង់ដារ​អាមេរិក​ហើយ​ត្រូវបាន​គេ​ថត​បាន​ចែកចាយ នៅលើ​បណ្ដាញ​សង្គម Facebook បង្ក​ឲ្យ​មានការ​រិះគន់ ចំពោះ​ប្រតិបត្តិការ​សមត្ថកិច្ច​នោះ​ត្រូវបាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី ស ថេត បានចេញ​លិខិត​ព្រមាន និង​ពិន័យ​ទៅលើ​ក្រុម​មន្ដ្រីនគរបាល​ទាំងនោះ ដែល​បានធ្វើ​លើសលួស​នៅក្នុង​រង្វង់​ប្រតិបត្តិការ​ហើយ​!​។​a drug jeya 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៣០ ខែមិថុនា នៅ​មូលដ្ឋាន​សង្កាត់​ក្បាលកោះ មាន​មន្ដ្រីនគរបាល​៣ ទៅ​៤​នាក់ បាន​បើក​ម៉ូតូ​ចុះ​ចាប់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់ ដោយ​ចាប់​វាយខ្នោះ​ទៅក្រោយ លើកដាក់​ម៉ូតូ ព្រមទាំង​ប្រើប្រាស់​ហិង្សា​យក​ជង្គង់​ទៅ​សង្កត់ក​ដូច​ប៉ូលិស​អាមេរិក និង​ប្រើ​ជើង​ទាត់ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​ប្រតិបត្តិការ ថត​វីដេអូ​យកទៅ​បង្ហោះ​ធ្វើ​ឲ្យ​មានមតិ​រិះគន់​ជាច្រើន​ថា​ត្រឹមតែ​គ្រឿងញៀន​មួយកញ្ចប់​តូច​ប្រើ​ហឹ​ង្សា​បង្ក្រាប​ដូច​ពួក​ឧក្រឹដ្ឋជន​?​។​

​ករណី​យ៍​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា លោក​បាន​ព្រមាន​ជា​លាយលក្ខណ៍អក្សរ និង​ពិន័យ​តាម​កងកម្លាំង​នគរបាលជាតិ ទៅលើ​ក្រុម​មន្ដ្រីនគរបាល​ទាំងនេះ ដែល​បាន​ប្រើប្រាស់​សិទ្ធិ​ហូ​ស​ព្រំដែន ទៅលើ​ការចាប់​មុខសញ្ញា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ថា «​នេះ​ជា​បទពិសោធន៍​សម្រាប់​ម​ន្ដ្រី​នគរបាល​របស់​យើង ទាំង​នៅតាម​មូលដ្ឋាន និង​នៅតាម​ការិយាល័យ អង្គភាព​នានា ត្រូវគោរព និង​អនុវត្តតាម​បទបញ្ជា និង​វិន័យ​របស់​កងកម្លាំង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តែងតែ​ធ្វើការ​ណែនាំ​។ ករណីនេះ ខ្ញុំ​នឹង​បន្ដធ្វើ​ការអប់រំ​ដល់​កងកម្លាំង​ទាំងអស់ មិន​ឲ្យ​មាន​រូបភាព​បែបនេះ​កើតឡើង​ទៀត​នោះទេ​»​។​

​ជនសង្ស័យ​ដែល​នគរបាល​ចាប់​ឈ្មោះ វ៉េ ឡុង​រាជ ហៅ ខ្នា​ក់ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash-V ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GZ-8617 បាន​ឈប់​ម៉ូតូ​ទទួលយក​គ្រឿងញៀន ពី​ជនសង្ស័យ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ រួច​ជនសង្ស័យ​ម្នាក់​គេច​ចូល​ដីឡូត៍​ក្បែរ​នោះ​បាត់ទៅ ។​ឯ​ជនសង្ស័យ​ឈ្មោះ វ៉េ ឡុង​រាជ បាន​ជិះ​ម៉ូតូ​ចេញ​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​។​

​នគរបាល​ថា អំឡុងពេល​ប្រតិបត្តិ​ការឃាត់ខ្លួន សមត្ថកិច្ច​ពិនិត្យឃើញ​ជនសង្ស័យ​ស្ថិតក្នុង​ស្ថានភាព​ញៀន​គ្រឿងញៀន​ខ្លាំង និង​ស្រវឹងស្រា​ជោគជាំ និង​មាន​ចេតនា​ប្រើ​ដំបង​ប្រព្រឹត្ត​អំពើហិង្សា​លើ មន្ត្រី​អនុវត្ត​ច្បាប់ ទើប​សមត្ថកិច្ច​ឈានដល់​ការប្រើ​សិទ្ធិ​ការពារ​ខ្លួន​ឈាន​ការចាប់ខ្លួន​ជនសង្ស័យ វាយខ្នោះ រួមទាំង​វត្ថុតាង​? ។​a drug jey a drug jey1