» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11273 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701444 នាក់

កម្ពុជា​ប្រកាស​ប្រើ​យន្តការ​តុលាការ ICJ​ថៃ​ថា​ប្រើ​JBC


​ប្រទេស​ថៃ​:​នៅ​ថ្ងៃទី​៤ ខែមិថុនា​នេះ រដ្ឋាភិបាល​ថៃ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ប្រទេស​ថៃ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​កម្ពុជា តាមរយៈ​យន្តការ​ទ្វេភាគី (JBC)​ដែលមាន​ស្រាប់​។ ជាការ​អះអាង​របស់​ថៃ​គឺ​បន្ទាប់ពី​កម្ពុជា​លើកឡើង​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ ដោយ​ប្រើប្រាស់​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ក្រោយពី​យោធា​ប្រទេស​ទាំងពីរ​បាន​ប៉ះទង្គិច​គ្នា កាលពី​ថ្ងៃទី​២៨ ខែឧសភា​។a thai jbc

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា “​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុងការ​ប្រើប្រាស់​យន្តការ​តុលាការ ឬ​ភាគី​ទី​បី ដើម្បី​ពិចារណា​លើ​បញ្ហា​នេះ ប្រទេស​ថៃ​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផ្អែកលើ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដូចជា អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​(MOU) ឆ្នាំ​២០០០ និង​ភស្តុតាង​ផ្សេងៗ រួមទាំង​រូបភាព​ពី​ផ្កាយរណប​”​។ ​ប្រទេស​ថៃ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​កម្ពុជា​តាមរយៈ​យន្តការ​ទ្វេភាគី​ដែលមាន​ស្រាប់ រួមមាន​៖

-​គណៈកម្មាធិការ​ព្រំដែន​រួម​(JBC) ដែលជា​យន្តការ​បច្ចេក​ទេស ដែល​បង្កើតឡើង​ដោយ​អនុស្សរណៈ​នៃ​ការ​យោ​គយ​យល់​គ្នា​(MOU) ឆ្នាំ​២០០០ ដើម្បី​ពិភាក្សា​អំពី​ការវាស់វែង និង​កំណត់ព្រំដែន​។ ភាគី​កម្ពុជា​បាន​យល់ព្រម​តាម​សំណើ​របស់​ប្រទេស​ថៃ សម្រាប់​កិច្ចប្រជុំ​មួយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​។​-​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ថៃ​-​កម្ពុជា (GBC) ដែលជា​យន្តការ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​។ គណៈកម្មាធិការ​ព្រំដែន​តំបន់​(RBC) ដែលជា​យន្តការ​ថ្នាក់​មេបញ្ជាការ​យោធា​តំបន់​នៃ​ប្រទេស​ទាំងពីរ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ថៃ​បញ្ជាក់ទៀតថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) និង​គណៈកម្មាធិការ​ព្រំដែន​តំបន់​(RBC) សុទ្ធ​តែមាន​ទំនួល​ខុសត្រូវ​ចម្បង​ក្នុងការ ថែរក្សា​ស្ថានភាព​ព្រំដែន​ឱ្យមាន​សន្តិភាព​។ លើសពីនេះ រដ្ឋាភិបាល​ទាំងពីរ​បាន​យល់ព្រម​ផ្តល់​អាទិភាព​ដល់​ការធ្វើទំនាក់ទំនង ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការយល់ច្រឡំ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​រដ្ឋាភិបាល​ថៃ​បាន​និយាយថា ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែន​ថៃ​-​កម្ពុជា មាន​សន្តិភាព​ជាទូទៅ​ហើយ និង​បានបង្ហាញ​ការ​ជឿជាក់ថា ប្រទេស​ថៃ និង​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​រួមគ្នា​បាន​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ភាពជា​អ្នកជិតខាង​ល្អ សន្តិសុខ និង​សុខុមាលភាព​របស់​ប្រជាជន​រស់នៅ​តាម​ព្រំដែន ក្នុងនាម​ជា​សមាជិកគ្រួសារ​អាស៊ាន​។​

ទាក់ទង​និង​ការចរចារ​នេះ​ភាគី​កម្ពុជា​បាន​ឲ្យ​ដឹងថា​កម្ពុជា​នឹង ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​​លោក​បាន​បញ្ជាក់ថា ក្នុងជំនួប​ទ្វេភាគី​នៅ​ទីក្រុង​តូ​ក្យូ ថ្ងៃទី​៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ទាំងពីរ បាន​ឯកភាព​ប្រកាន់​ស្មារតី​នៃ​ការគោរព​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ស្តីពី​ការវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ និង​ប្រើប្រាស់​គ្រប់​យន្តការ​ដែលមាន​ស្រាប់ ជាពិសេស​ជំរុញ​យន្តការ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) ជួបពិភាក្សា​ការងារ​គ្នា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ផ្ដោត​សំខាន់​ទៅលើ​តំបន់​ដែល​បាន​កើតហេតុ​នាពេល​ថ្មី​នេះ​។​«​ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​ឯកភាព ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូន​ព័ត៌មាន​នេះ​ជា​ផ្លូវការ​ទៅ​ភាគី​ថៃ​រួចហើយ​»​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១ ខែមិថុនា សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា កម្ពុជា​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាមរយៈ​ការប្រើប្រាស់​យន្តការ​បច្ចេក​ទេស និង​ច្បាប់​អន្តរជាតិ​ជា​គោល​។ សម្តេច​បវរ​ធិបតី ក៏បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ​(JBC) កម្ពុជា ត្រៀម​ដាក់ចូល​ក្នុង​របៀប​វារៈ​សម្រាប់​កិច្ចប្រជុំ​JBC ពាក់ព័ន្ធ​នឹង​ការយក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​។​ការប្រកាស​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​បន្ទាប់ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ រវាង​ទាហាន​កម្ពុជា និង​ថៃ នៅ​តំបន់​មុំ​បី​នៃ​ខេត្តព្រះវិហារ​របស់​កម្ពុ​ជា​ជាប់​ស្រុក​ណាំ​យឺន​នៃ​ខេត្ត​ឧ​ប៊ុន​របស់​ថៃ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែឧសភា​៕a thai gbc a thai jbc1 

​