» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 219 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966440 នាក់

ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​!


​ភ្នំពេញ​៖​ទន្ទឹមនឹង​អ្នកចម្រៀង​សម្លេង​ស្រទន់​និង​តា​ឥសី​សក់ស​ភ្នំ​ត្បែង​ផ្ទុះ​រឿងអាស្រូវ​ឡូ​វ​ដល់ពេល​លេច​ធ្លាយ​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អតីត​សង្ឃ​យក​ទ្រឹស្តី​សមណ​គោត្ត​ម​មក​ធ្វើ​អាជីវកម្ម​រហូត​បាន​ភរិយា​ជា​ឧកញ៉ា​បាន​ឡើងជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​ជា​អ្នកនាំពាក្យ​ត្រូវបាន​ភរិយា​ប្រកាស​លែង​ចោល​ដោយសារតែ​ឯកឧត្តម​មិនទាន​អស់​កី​លេស​!​។​a tey vanthon 

​តេជគុណ​ឆាត​សុ​ឆេ​ត​ដែល​ល្បីល្បាញ​ខាង​វោហា​សព្ទ័​ទេសនា​បាន​អន្ទង​ចិត្ត​ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​ដែលជា​សាស​នុ​ត្ថ​ម្ភ​រហូត​យល់ព្រម​រៀបការ​ជាមួយ​កាលពី​ជាង​៣​ឆ្នាំកន្លងមក​មកហើយ​បើទោះបីជា​ជំទាវ​ឧកញ៉ា​រូបនេះ​ជា​ស្ត្រី​មេម៉ាយ​មានកូន​ដែល​សព្ទ​ថ្ងៃ​កំពុង​រស់នៅ​អាមេរិក​ក៏ដោយ​។​​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​លោកជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណថ​តបា​នស​សេ​រថា​៖​នាង​ខ្ញុំ​សូម​ជម្រាប​ជា​ជា​សាធារណៈ​ថា នាង​ខ្ញុំ ឧកញ៉ា តី វ៉ា​វ៉ាន់​ថន និង ឯកឧត្តម បណ្ឌិត ឆាត សុ​ឆេ​ត មិនមែនជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ទេ ចាប់ពីពេលនេះ​តទៅ ហើយ​បើ​ថ្ងៃក្រោយ​ឯកឧត្តម បណ្ឌិត ឆាត សុ​ឆេ​ត មាន​ពាក់ព័ន្ធ​អ្វី ឬ​រឿង​អ្វី សូម​ទាក់ទង​ឯកឧត្តម បណ្ឌិត ផ្ទាល់​។ ខ្ញុំ​បាន​ដោះលែង​បងហើយ សង្ឃឹមថា បង​នឹង​រស់នៅ​ជាមួយ​គេ​បាន​សេចក្តីសុខ និង​មាន​ភាព​រីករាយ​ជាង​នៅ​ជាមួយ​ខ្ញុំ​។ ប៉ុន្តែ អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក មិនមែន​ខ្ញុំ​ស្តាយ​បង​ទេ តែ​ខ្ញុំ​ខកចិត្ត​ខ្លាំង ស្តាយ​ពេលវេលា ស្តាយ​ទឹកចិត្ត ស្តាយ​អនុស្សាវរីយ៍​ដែល​ខំ​ធ្វើ​ដោយ​ចិត្ត​បរិសុទ្ធ ប៉ុន្តែ​បង​វិញ បង​សម្តែង​។

ខ្ញុំ​សរសើរ​បង បង​ពូកែ​សម្តែង​ណាស់ ទាំង​ទឹកមុខ ពាក្យសំដី កាយវិការ មើលទៅ​រស់​រវើក សាក​សម​ឥតខ្ចោះ​។ ខ្ញុំ​សង្វេគ​ណាស់​បង បង​អាយុ​ពាក់កណ្តាល​មនុស្ស​ទៅហើយ តែ​បង​នៅ​មិនទាន់​រក​ភព​ឃើញ​ទៀត បង​នៅ​វង្វេង​ក្នុង​កាមគុណ​នៅ​ទ្បើ​យ និយាយ​ពី​ថា មួយ ត មួយ រាប់មិនអស់ ម្យ៉ាងទៀត បង​ជា​អ្នក​អប់រំ​គេ​ម្នាក់ បង​ជា​អ្នកបួស​ជិត​២០​ឆ្នាំ​មួយរូប បង​ជា​បណ្ឌិត​មួយរូប បង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​មួយរូប ប៉ុន្តែ បង​នៅតែ​មិនទាន់​យល់ច្បាស់ អ្វី​ជាការ​បង្កើត​គ្រួសារ​? អ្វី​ជា​គ្រួសារ​? អ្វី​ជា​គុណធម៌​? អ្វី​ជា​សីលធម៌​នៅ​ទ្បើ​យ​ទេ​ណា​បង​? បង​ជា​អ្នក​អប់រំ​គេ​មួយរូប ប៉ុន្តែ​បង​មិនចេះ​អប់រំ​ខ្លួនឯង​ទេ ជាពិសេស ពេល​មានរឿង​អី​បន្តិចបន្តួច​ក្នុង​គ្រួសារ​បង​មិនចេះ​ទូន្មាន​ខ្លួនឯង មិនចេះ​ទូន្មាន​ប្រពន្ធ​ទេ បង​និយាយ​តែ​ពាក្យ​លែងលះ ចុះចេញ ងរ ទៅនេះ​តិច ទៅនោះ​តិច ទាញ​ខ្នើយ​ទៅ​ដេក​នៅ​ខ្លោង​ទ្វារធំ ដេក​ក្រោម​ទ្បាន ដេក​ក្រោម​ជណ្តើរ​តូច​រយៈពេល​មួយអាទិត្យ​ឱ្យ​អ្នកបំរើ​ដើរ​ជាន់​ក្បាល​ទៅមកៗ​មិនចេះ​ខ្មាស់​អ្នកបំរើ​អី​បន្តិច បើ​មិន​ទៅ​ហៅ​គឺ​មិន​ទ្បើង​មក​ដេក​បន្ទប់​ទ្បើ​យ ក្រោយមក​រត់​ចេញពីផ្ទះ​បាត់​មួយ​យប់ រត់​ចេញពីផ្ទះ​បាត់​៨​ថ្ងៃ ក្រោយមកទៀត លេបថ្នាំ​សម្លាប់ខ្លួន ពេល​នុង​ខ្ញុំ​កំពុងតែ​លួង​ម្តាយ​ឱ្យ​សំរាន្ត ស្រាប់តែ​តេ​មក​ថា « អូន បង​លេបថ្នាំ ឥលូវ​ជិត​ងាប់​ហើយ​» ខ្ញុំ​ភ័យ​ស្លន់ស្លោ រត់ចោល​ម្តាយ បញ្ជូន​ប្តី​មក​មន្ទីរពេទ្យ​ឯកជន​ធំ​មួយ ខ្ញុំ​ចេះតែ​នៅ​មិន​ស្ងប់​អារម្មណ៍។

ខ្ញុំ​សួរ​ពេទ្យ​រហូត « ដុក​ទ័​រ​ម៉េច​ហើយ​ប្តី​ខ្ញុំ​» ខ្ញុំ​អត់​បាន​ដេក​ទេ បារម្ភ​ពី​ប្តី សួរ​ពេទ្យ​រហូត ក្រោយមក​ខ្ញុំ​ឃើញ​ពេទ្យ​ចេះតែ​ចាក់​សេរ៉ូម​ប្តី​រហូត ហើយ​មុខមាត់​ប្តី​ខ្ញុំ​ហើម ស្លេកស្លាំង​ណាស់ ខ្ញុំ​សុខចិត្ត​ចោល​ម្តាយ ចោល​កូន ប្រញាប់​ទិញ​សំបុត្រ​យន្តហោះ​បញ្ជូន​ប្តី​ទៅ​ពេទ្យ​បំរុង​រាត់​ជាបន្ទាន់ ដេក​បន្ទប់​វី​អាយ​ភី​ទៀត ក្រោយពី​ពេទ្យ​ពិនិត្យ​ហើយ ពេទ្យ​ហៅ​មក​ប្រាប់ថា​« អ្នកចេះ​បញ្ជូន​ប្តី​មក​ទាន់ បើ​ខក​តែ​១​នាទី​ទៀត​» ជាតិពុល​បុក​ចូលដល់​ថ្លើម​ហើយ ខ្ញុំ​លឺ​អញ្ចឹង ខ្ញុំ​លោះ​ព្រលឹង​អត់​រលីង ខ្ញុំ​ស្រក់​ទឹកភ្នែក​។ តាំងពី​នោះមក ខ្ញុំ​តែងតែ​គិតថា ប្តី​ខ្ញុំ​ឈប់​មាន​ស្រី​ទៀតហើយ ប៉ុន្តែ អ្វីៗ​គ្រប់យ៉ាង​មិន​ដូច​ខ្ញុំ​គិត​ទ្បើ​យ សូម្បី​ប្រពន្ធ​គេ​ក៏​បង​មិន​លើកលែង​ដែរ ញ៉ែ​អ្នកណា​សុ​ី​អ្នក​ហ្នឹង ប្រពន្ធ​ណា​ក៏​គេ​ចេះ​ស្រ​ទ្បា​ញ់​ប្តី​គេ​ដែរ ការ​ប្រច័ណ្ឌ​តែងតែ​កើតមានទ្បើង ពេលដែល​ភាគី​ណាមួយ​ក្បត់ សូម្បីតែ​ខ្ញុំ មិនដែល​បានធ្វើ​ខុស​ផង បង​នៅ​ប្រច័ណ្ឌ​ខ្ញុំ​ជាមួយ​ភ្ញៀវ​បរទេស​ម្នាក់ បង​វាយ​ខ្ញុំ ខ្ញុំ​និយាយថា ម៉េច​បង​វាយ​ខ្ញុំ ខ្ញុំ​ជា​កូនពៅ​នៅក្នុង​គ្រួសារ ខ្ញុំ​ជា​ក្មេងស្រី​ល្អ​ម្នាក់ ឪពុកម្តាយ​ស្រ​ទ្បា​ញ់​ហើយ​ទុកចិត្ត​បំផុត ពុក​ម៉ែ​ខ្ញុំ​មិនដែល​វាយ​ខ្ញុំ​ទេ ខ្ញុំ​ស្មោះត្រង់​ជាមួយ​បង​ណាស់ កុំ​ថា​ទ្បើ​យ ក្បត់​ខ្លួនប្រាណ សូម្បីតែ​នឹកគិត​ថា នឹង​ក្បត់​ប្តី​ក៏​គ្មាន ។

ខ្ញុំ​ទៅណា​មក​ណា ខ្ញុំ​តែងតែ​អប់រំ​ខ្លួនឯង​រហូត​ថា « ខ្ញុំ​មាន​ប្តី​ហើយ ប្តី​និង​កូនៗ​ចាំ​នៅផ្ទះ​» ចុះ​បង​វិញ ជា​គ្រូ​អប់រំ​គេ​ម្នាក់ តើ​បង​មាន​ដែល​អប់រំ​ខ្លួនឯង​ឬទេ​? ដើរ​ដាច់​យប់​ក៏មាន ពេល​ប្រពន្ធ​ចាប់បាន នាំទៅ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ បង​ស្បថ​បំពាន​ទៀត ហើយ​និយាយ​កុហក់ថា ៣ យប់​ហ្នឹង បង​ទៅ​អង្គុយលេង និយាយ​ធម៌​ជាមួយ​ប្រុសៗ​រហូតទល់​ភ្លឺ ហើយ​បង​សួរថា នរណា​ប្រាប់​« ខ្ញុំ​និយាយថា គ្មាន​នរណា​ប្រាប់​ទេ​គឺ កាំ​មេ​រ៉ា​ប្រាប់ បង​និយាយថា ឃើញ​ទេ អា​កាំ​មេ​រ៉ា​ហ្នឹង​ចង្រៃ​ណាស់ ថ្ងៃ​ណាមួយ​កាត់​ខ្សែ​កាំ​មេ​រ៉ា​ឱ្យអស់ ទោះ​ប្រពន្ធ​យំ ទឹកភ្នែក​ស្ទើរ​ក្លាយជា​សមុទ្រ​ឈាម​ក៏ដោយ ក៏​បង​មិនដែល​ទទួលកំហុស សារភាព ឬ សុំទោស​ថា បងខុស​ម្តងណា​ទ្បើ​យ គឺ​ត្រូវ​រហូត​។ បង​មិនដែល​មើលឃើញ​នូវ​ទឹកចិត្ត​ប្រពន្ធ ដែល​ខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បង​ទ្បើ​យ សូម្បីតែ​រៀន​បណ្ឌិត ខ្ញុំ​ជា​អ្នកមាន​គំនិត​ឱ្យ​បងរៀន បញ្ចប់ មិន​ថា​ចំណាយ​ប៉ុន្មាន​ខ្ញុំ​មិនដែល​គិត​ទេ ប្តី​ទា​ប៉ុន្មាន​ឱ្យ​ប៉ុណ្ណឹង សូម្បី​អាវ​សាលា​ក៏​ខ្ញុំ​ទិញ​ដើម្បី​ពេល​បង​ទទួល​ហើយ រៀបចំ​ទុកដាក់​តាំង​ក្នុង​ទូរ ដូច​ខ្ញុំ​និង​កូនៗ​ជា​អនុស្សាវរីយ៍ ហើយ​លឺថា​ប្តី​ជិត​ដល់​ថ្ងៃ​ទទួល​ស​ញ្ញ​ប័ត្រ​ហើយ ក៏​ទៅ​ស្រុក​គេ​ទិញ​ខោអាវ ស្បែកជើង​ឱ្យ​ប្តី​ដើម្បី​ត្រៀម​ស្លៀកពាក់​ទៅ​ថ្ងៃ​ពិសេស ម្យ៉ាងទៀត​ពេល​ខ្ញុំ​នៅ​ស្រុក​គេ បង​តេ​ទៅ​ថា បង​សុំ​យក​ម្តាយ​បង មក​ថត​តែង​មុន​នៅ​ហ៊ាង ចាំ​ពេល​ទទួល​សញ្ញាប័ត្រ យើង​ទៅ​តែ​ពីរ​នាក់​បាន​ហើយ​។ មុន​បង​ទទួល​សញ្ញាប័ត្រ​២​ថ្ងៃ បង​ធ្វើ​ងរ ទៅនេះ​បន្តិច ងរ​ទៅនោះ​បន្តិច ខ្ញុំ​ឆ្ងល់ ខ្ញុំ​ក៏​សួរ​បង​ថា បង​មានរឿង​អី​ទៀតហើយ « នរណា​ធ្វើ​អី​បង​?» បង​មិន​ឆ្លើយ​ទេ ខ្ញុំ​អស់កម្លាំង​នឹង​មើលថែ​ម្តាយ​ខ្ញុំ​ផង ខ្ញុំ​មិន​សួរ​បន្តទៀត​ទេ​។

ព្រឹក​ទ្បើង បងអត់​ប្រាប់​ប្រពន្ធ​ទេ ខ្ញុំរ​ត់ទៅ​មើល​បង​តាម​បង្អួច ខ្ញុំ​ឆ្ងល់ ចុ​ម​ប្តី​ខ្ញុំ​ទៅណា ស្លៀកពាក់​សុទ្ធតែ​ក្រវ៉ា​ត់ក បង​ស្លៀកពាក់​ស្អាតបាត​ចេញពីផ្ទះ​ម៉ោង​៥​កន្លះ ម៉ោង​១០​យប់​បានមក​ដល់ផ្ទះ​វិញ ថ្ងៃ​នុង បើ​គេ​មិន​ផុស ខ្ញុំ​អត់​ដឹង​បង​ទៅណា​ទេ​? ខ្ញុំ​ឃើញ​ភ្លាម ខ្ញុំ​យំ ខ្ញុំ​និយាយ​ជាមួយ​បង​ថា បង​យក​អាវ​បណ្ឌិត និង​សញ្ញាប័ត្រ​ហ្នឹង​ចេញពីផ្ទះ​ខ្ញុំ កុំ​ទុកឱ្យ​ខ្ញុំ​ឃើញ ខ្ញុំ​ឈឺចាប់​ណាស់ ខ្ញុំ​យំ ខ្ញុំ​ស្រក់​ទឹកភ្នែក ខ្ញុំ​និយាយថា គ្រូៗ​ខ្ញុំ និង ឯកឧត្តម​ជាច្រើន​នាក់​ទៀត ពេល​ទទួល​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​នៅ​ស្រុក​គេ​ផង ពួកគាត់​យកប្រពន្ធ​ពួកគាត់​ទៅ ចុះ​ប្តី​ខ្ញុំ ទទួល​ស​ញ្ញ​ប័ត្រ​នៅ​ស្រុក​ខ្មែរ​សោះ ម៉េច​អត់​ប្រាប់​ខ្ញុំ អត់​យក​ខ្ញុំ​ទៅ​ចឹ​ង​? ខ្ញុំ​យំ​ខ្លាំងណាស់​ថ្ងៃ​នុង ដោយសារ​ខ្ញុំ​តូចចិត្ត គ្រប់យ៉ាង​ខ្ញុំ​ជា​អ្នករៀបចំ តែ​ខ្ញុំ​ក្លាយជា​មនុស្ស​អត់​មានតម្លៃ​សម្រាប់​បង​ទៅវិញ​? បង​មិនដែល​ចេះ​លួងលោម​ប្រពន្ធ​ម្តងណា​ទេ គឺ​បង​ត្រូវ​រហូត ខ្ញុំ​និយាយថា ខ្ញុំ​នឹង​ចងចាំ ថ្ងៃទី​៥ ខែ​ក​ញ្ញ ឆ្នាំ​២០២២ ជា​ថ្ងៃ​ខ្មៅ​សម្រាប់​ខ្ញុំ​(black day for me) ។

តាំងពី​ពេលនោះ​មក បង​ដឹង​ចំនុចខ្សោយ​របស់ខ្ញុំ ឱ្យ​តែមាន​ជម្លោះ​នៅក្នុង​គ្រួសារ គឺ​បង​ផុស​រូប​ម្តាយ​បង​ពាក់អាវ​បណ្ឌិត ជាមួយនិង​បង​បញ្ឈឺចិត្ត​ខ្ញុំ​ហើយ ចង់ឱ្យ​ខ្ញុំ​ក្អួត​ឈាម ពីព្រោះ​ខ្ញុំ​ឱ្យតែ​ឃើញ​អាវ​បណ្ឌិត និង​សញ្ញាប័ត្រ​ហ្នឹង ខ្ញុំ​ឈឺ​ចុកចាប់​ណាស់​។ ម្យ៉ាងទៀត មិន​ថា ព្រះសង្ឃ ឬ មិត្តភក្តិ​ទេ ឆាត​មក​សួរ​ឃើញ​បង​និយាយ​អប់រំ វីដេអូ​មួយ​« បង​និយាយថា បើ​គេ​មិន​ស្រ​ទ្បា​ញ់​គ្រួសារ​យើង គេ​ស្រ​ទ្បា​ញ់​តែ​យើង រឿង​អី​ដែល​យើង​ត្រូវ​នៅ​ទៀត​» នរណាៗ​ក៏​គេ​ថា បង​និយាយ​ឱ្យ​ខ្ញុំ​ដែរ តែ​សម្រាប់​ខ្ញុំ​វិញ​ណា​បង​« មុន​រៀបការ​ខ្ញុំ​បាន​សួរនាំ​បង​អស់ហើយ​ណា​បង​!!! ខ្ញុំ​សួរ​បង​ថា ម៉ែ​បង បង​គិត​ម៉េច​?​បង​និយាយ​កុហក់ថា ម៉ែ​បង​មាន​លុយ​ចាយ​មិន​អស់​ទេ គាត់​ធ្វើ​នេះ​ធ្វើ​នោះ មិនបាច់​គិត​គាត់​ទេ គិតតែ​បង​បាន​ហើយ ខ្ញុំ​សួរ​ទៀត ចុះ​ប្អូនៗ​បង​គិត​ម៉េច​? បង​និយាយថា នុង​មិនមែន​ប្អូនបង្កើត​បង​ទេ បង​មានតែ​ម្នាក់ឯង​ទេ គិតតែ​បង​មួយ​បាន​ហើយ​។ ទោះ​បង​ប្រាប់​មិនឱ្យ​គិតគូរ តែ​ខ្ញុំ​នៅតែ​ជួយ​តាម​លទ្ធភាព​ខ្ញុំ ខ្ញុំ​ទិញ​មាស ទិញ​ពេជ្រ​កូ​ល័​រ​ឌី សម្លៀកបំពាក់​លុយកាក់​ឱ្យ​ម៉ែ​បង​រហូត​តើ មិន​ថា​ថ្ងៃបុណ្យ ថ្ងៃ​ទៀន​ទេ ថ្ងៃ​ធម្មតា​ក៏​ខ្ញុំ​ជូន​ដែរ ជាពិសេស ខ្ញុំ​ផ្ញើ​តាម​បង​ជាច្រើន​ឱ្យ​គាត់​មិនដែល​ដាច់​ទេ ត្រង់​ថា​បង​ជូន​គាត់ មិន​ជូន ខ្ញុំ​មិនដឹង​ទេ ខ្ញុំ​មិនដែល​តាមដាន​ទេ កាលដែល​ខ្ញុំ​ជូន​តាម​បង ខ្ញុំ​ចង់ឱ្យ​ម្តាយ​បង ស្រ​ទ្បា​ញ់​បង ហើយ​គិតថា គាត់​បង្កើត​បង​មក​មិន​ខុស​មែន ចេះ​គិតដល់​ម្តាយ មិន​ថា​ខ្លួន​មាន​ប្រពន្ធ​ហើយក៏​ដោយ ហើយ​ចំណែក​ប្អូនរ​បស់បង បង​មិនឱ្យ​ខ្ញុំ​គិត តែ​ខ្ញុំ​នៅតែ​គិត ខ្ញុំ​ទិញ​ម៉ូតូ​ឱ្យ ហើយ​ឱ្យ​នាំ​ម៉ែ​ដើរលេង​ស្រុក​គេ​ទៀត ហើយ​ខ្ញុំ​ក៏បាន​រៀបចំ​ឱ្យ​បង​ជូន​ម្តាយ​បង​ដើរលេង​ស្រុក​គេ​ដែរ​តើ ហើយ​គំរោង​ឆ្នាំ​២០២៥​នឹង​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន ពីព្រោះ​ខ្ញុំ​គិតថា ម្តាយ​បង ដូច​ម្តាយ​ខ្ញុំ​ដែរ បងប្អូនរ​បស់បង ដូច​បងប្អូន​របស់ខ្ញុំ​ដែរ ទម្លាប់​របស់ខ្ញុំ​ជួយ​ក្នុង​គ្រួសារ​ខ្ញុំ​អត់​ផុស​ទេ​។

តែបើ​បង​គិតថា ខ្ញុំ​ការបង​មក​ចូលក្នុង​គ្រួសារ​ខ្ញុំ ខ្ញុំ​ត្រូវតែ​ស្រ​ទ្បា​ញ់​តែ​បង និង​គ្រួសារ​បង ហើយ​ឱ្យ​ខ្ញុំ​មក​បោះបង់​ម្តាយ​ជរា​របស់ខ្ញុំ និង​កូនៗ​ជាទី​ស្រ​ទ្បា​ញ់​របស់ខ្ញុំ មិនអាច​ទេ ខ្ញុំ​មានការ​សិក្សា​ត្រឹមត្រូវ ខ្ញុំ​ចេះ​បែងចែក​សេចក្តី​ស្រ​ទ្បា​ញ់​មិនឱ្យ​លើសខ្វះ​គ្នា​ទេ « នរណា​ខ្ញុំ​ជួយ​បន្ទាន់​? នរណា​ខ្ញុំ​ជួយ​ចាំបាច់​?​នរណា​ខ្ញុំ​ជួយ​បន្ទាប់​?» គ្រាន់តែ​ថា កាល​យើង​រៀបការ​មិនបាន​ប៉ុន្មាន​ខែ​ផង ម្តាយ​បង​កាល​នុង​ចង់ឱ្យ​ដី​បង​រាង​ត្រីកោណ​មួយ​ដុំ ហើយ​គាត់​កុហក់ថា លក់បាន​ថ្លៃ​ណាស់ កាល​នុង​ខ្ញុំ​និយាយថា ម៉ែ​បើ​ដី​ហ្នឹង​លក់បាន​ថ្លៃ ម៉ែ​លក់​ទៅ​ឬមួយ​ម៉ែ​ទុកឱ្យ​ប្អូនៗ​ទៅ មិនបាច់​ឱ្យ​ប្តី​កូន កូន​មាន​ហើយ ម៉ែ​និយាយថា ម៉ែ​ចង់ឱ្យ​កូន ហើយ​ឱ្យ​កូន​សាងសង់​យ៉ាងនេះ​យ៉ាងនោះ​ទៅឱ្យ​ម៉ែ​សុំ​រស់​ផង ខ្ញុំ​និយាយថា បើ​ម៉ែ​ចង់​រស់​ស្រួល​មិន​អី​ទេ កូនចិញ្ចឹម​ម៉ែ​បាន​តើ មិនបាច់​សង់​អស់​រាប់​មុ​ឺ​ន​ដុល្លា រក​អី​បាន​នៅ​ហ្នឹង​នោះ បើ​រឿង​ហ្នឹង​ខ្ញុំ​មិនបាន​ធ្វើ​មែន ពីព្រោះ​ចំណាយ​អត់​ប្រយោជន៍​។​រហូត​ក្រោយមក ជម្លោះ​កាន់តែ​មាន​ច្រើន​ទ្បើង ពេល​បង​បានធ្វើការ​នៅ​ក្រសួង​ធម្មការ​និង​សាសនា​ហ្នឹង ដែល​ខ្ញុំ​ត្រូវ​បាត់បង់​ប្តី​មួយ​ពព្រិច​ភ្នែក ដោយសារ​ការជឿជាក់​ពេក ទុកចិត្ត​ពេក គិតថា បង​ធ្វើការ​នៅ​កន្លែង​ធម៌​អារ្យ​ហើយ បង​ចាស់​ហើយ បង​មិន​ធ្វើ​អ្វី​ឱ្យ​ខុសឆ្គង​ទៀត​ទេ បង​ដឹង និង​ស្គា​ល់ពី​តម្លៃ​ខ្លួនឯង ហើយ​បង​ចេះ​ស្រ​ទ្បា​ញ់​កិត្តិយស​ខ្លួនឯង ហើយ​ខ្ញុំ​ឧស្សាហ៍​ដាស់​តឿ​បង​ដែរ​ថា បង​ត្រូវ​ចេះ​ស្គា​ល់ពី​តម្លៃ​ខ្លួនឯង កុំ​ភ្លឺ​ត​ភ្លើន​ណា​បង ត្រូវ​ចេះ​ស្រ​ទ្បា​ញ់​កិត្តិយស កិត្តិយស​អត់​មាន​ដាក់លក់​លើ​ទីផ្សារ​ទេ​ណា​បង​? តាំងពី​ធ្វើការ​កន្លែង​ហ្នឹង​មក បង​កុហក់​ខ្ញុំ​រហូត ម៉ោង​៥ ទៅ ៥​កន្លះ​ព្រឹក​ចេញ ម៉ោង ៦ ទៅ ៧​យប់​បាន​ដល់ផ្ទះ អត់​សូវ​មាន​ពេលបាយ​ផ្ទះ​ទេ ។

ដល់​តែ​យូរ​ខែ​ទៅ ខ្ញុំ​សួរ​បង​ថា ខ្ញុំ​ឃើញ​អ្នកធ្វើការ​នៅ​ក្រសួង​ហ្នឹង ឃើញ​គេ​ផុស​នាំ​កូន នាំ​ប្រពន្ធ​ដើរ​ផ្សារ​តើ​បង ហើយ​ចុះ​បង​រវល់​យ៉ាងហ្នឹង​បង​? បង​និយាយ​កុហក់​ខ្ញុំ​ថា ឯកឧត្តម​បង ចាយ បូ​រិ​ន ទៅ​តាំងពី​ម៉ោង​៤​ព្រឹក​ម្ល៉េះ បង​ទៅ​មិនដែល​ទាន់​ទេ ហើយ​ប្រពន្ធ​ខ្ចប់​បាយ​យកមក​ឱ្យ​ពិសារ​នៅ​ក្រសួង​។ ម្យ៉ាងទៀត បង​និយាយថា នៅ​ក្រសួង​ធម្មការ និង​សាសនា​ហ្នឹង អត់​មាន​នរណា​ចេះ​អី​ទេ ចេះតែ​បង ចឹ​ង​បាន​ឯកឧត្តម​បង​រដ្ឋមន្ត្រី​ប្រើតែ​បង « អូន​ទ្រាំ​បន្តិច​ទៅ បង​សុំ​ធ្វើការ​តែ​៥​ឆ្នាំ​ទេ បង​ឈប់​ហើយ​» មាន​ណា​ទើបតែ​បាន​ជាង​១​ឆ្នាំ​ខ្ញុំ​ត្រូវ​បាត់បង់​ប្តី​ដោយ​ស្វាយ​ប្រវត្តិ​តែម្តង អ្វីៗ​ត្រូវ​ហួសពេល​និយាយ​មិន​ចេញ «​អង្ករ ក្លាយជា​បាយ​» ។ ខ្ញុំ​ចេះតែ​ឆ្ងល់ ហេតុ​អី​បានជា​ប្តី​ខ្ញុំ ចេះតែ​រករឿង ខ្ញុំ​និយាយ​អី​ក៏​ខុសៗ ធ្វើ​អី​ក៏​ខុស ទូរ​សព្ទ​ប៉ះ​មិនបាន រត់​ទៅ​ពួន​និយាយ​ទូរ​សព្ទ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច ហើយ​ពេល​ខ្ញុំ​សួរ​ម៉េច​បង​ចាំបាច់​ពួន និយាយ​នៅមុខ​ប្រពន្ធ​ទៅ មានការ​អី​ចាំបាច់​ពួន ខឹង​ភ្លាម ហើយ​ជួនកាល​ស្រី​ឆាត​មក ឬ​តេ​មក​កំពុងតែ​អោប​គ្នា នរណា​មិន​ខឹង​?។

ខ្ញុំ​ឃើញ​ប្តី​ប្លែក​ក៏​ឱ្យ​បញ្ជាក់​ភាពស្មោះត្រង់ ស្រាប់តែ​ខឹង​ច្រ​ទ្បោ​ត​ឱ្យ​ហែក​សំបុត្រអាពាហ៍ពិពាហ៍ ដុត​សំបុត្រអាពាហ៍ពិពាហ៍​ចោល​ទៅ ខ្ញុំ​ខ្លាំង​ដោយសារ​សំបុត្រអាពាហ៍ពិពាហ៍​ហ្នឹង បើ​អត់​សិទ្ធិ​ស្មើគ្នា​ទេ ។ បង​មិនដែល​ឱ្យ​តម្លៃ​ខ្ញុំ​ជា​ប្រពន្ធ​សោះ តាំងតែ​ពី​ពេល​បង​ធ្វើការ​នៅ​ក្រសួង​នេះ បង​បង្កជម្លោះ​តាំងតែ​ពី​ខែ​៧​មក​រហូតដល់​ខែ​១២ សឹងតែ​រាល់ថ្ងៃ បង​បោក​សម្ភារៈ​ក្នុងផ្ទះ បង​ជេរ​ខ្ញុំ​ដើរចូល​បន្ទប់ទឹក​ដោយ​សារ​ស្រី បង​ប្រមាថ​សម្លាប់​ខ្លួនឯង​នៅក្នុង​ផ្ទះ បង​ទាញ​តាំង​តោ​ចង់​សម្លាប់​ខ្ញុំ បង​និយាយថា ដោយសារ​បង​ជា​បុរស​ល្អ បានជា​ខ្ញុំ​មិន​ចង់​លែង​បង ខ្ញុំ​ចង់​សួ​របង​បន្តិច​មើល តើ​បុរស​ល្អ​មាន​តួនាទី​អ្វីខ្លះ​? ការងារ​ក្នុង ក្រៅ ខ្ញុំ​ជា​អ្នកធ្វើ​ទាំងអស់​ហ្នឹង​បង សូម្បីតែ​ភាពស្មោះត្រង់​មួយ​ខ្ញុំ​សុំ​មិនបាន​ផង​???​ខ្ញុំ​និយាយ​ត្រួសៗ​ឱ្យ​បង​ស្តាប់​បន្តិច​ទៅ ក្រែង​បង​និង​បក្សពួក​បង ដើរ​លាប​ពណ៌​ខ្ញុំ សម្រាប់​ខ្ញុំ បើ​ត្រចៀក​មិនបាន​ស្តាប់​ផ្ទាល់ ភ្នែក​ខ្ញុំ​មើលឃើញ​ផ្ទាល់​ទេ ខ្ញុំ​មិន​ជឿ​ទេ ដល់ពេល​ខ្ញុំ​ដាក់​ជី​ភី​អេស​ទៅ បាន​ខ្ញុំ​ដឹងថា ឱ​! ប្តី​ខ្ញុំ​អើយ​ក្បត់​ខ្ញុំ​រាល់ថ្ងៃ មិនមែន​មានតែ​មួយ​ទេ​លោក​អើយ ! បង​ឈាម​ត្រជាក់​ណាស់ បងអោ​ប​ប្រពន្ធ​នៅ​នឹង​ទ្រូង​រាល់​យប់ ហើយ​ការ​អោប​នោះ​ទៀតសោត​គឺ​អោប​សាច់​នឹង​សាច់ ហើយ​មុន​ខ្ញុំ​សុំ​បង​លែងលះ បង​នៅ​អោប​ខ្ញុំ​ដូច​រាល់ដង​ចឹ​ង តែ​ខ្ញុំ​មិន​នឹកស្មានថា បង​ចិត្តខ្មៅ​ដល់​ម្លឹ​ង​ទេ​ណា​បង​! ខ្ញុំ​ឃើញ ខ្ញុំ​លឺ​បង​និយាយ​គ្នា​នៅក្នុង​ទ្បាន​មាន​ស្រី មាន​ប្រុស​បញ្ជា​បង ចង់​ធ្វើបាប​ខ្ញុំ ខ្ញុំ​លឺ ខ្ញុំ​យំ​ខ្លាំង ពេល​បង​មក​ផ្ទះ​ខ្ញុំ​ធ្វើ​ធម្មតា​។

ខ្ញុំ​ធ្លាប់​ទៅតាម​បង​ម្តង ពេល​បង​ចូលទៅ​ជួប​ស្រី​ម្នាក់​នៅមុខ​អី​អន​១ ពេលនោះ​បង​រក​ផ្ទះ​គេ​មិនទាន់​ឃើញ ពីព្រោះ​ស្រី​ហ្នឹង​បង​ទើប​ស្គាល់ ហើយ​ស្រី​ហ្នឹង​គេ​ទ្បើង​មក​ជិះ​ទ្បាន​ជាមួយ​បង ឱ្យ​រត់តាម​ម៉ូតូ ថ្ងៃ​នុង បងអត់​ដឹង​ខ្ញុំ​តាមដាន​បង​ទេ​? ពេល​ខ្ញុំ​ទៅដល់ បង​ក៏​ចេញទៅ​ក្រសួង​បាត់ទៅ ខ្ញុំ​ក៏​ងាក​មក​គិតថា ខ្ញុំ​មិនគួរ​តាមដាន​បង​ទៀត​ទេ បើ​ជួប​បង​នៅ​ជាមួយ​ស្រី បង​ប្រហែលជា​វាយ​ធ្វើបាប​ខ្ញុំ​នៅមុខ​ស្រី​បងហើយ បើ​ឈ្លោះ​គ្នា​នៅផ្ទះ បង​ចង់តែ​វាយតប់​ហ្នឹង ម្យ៉ាងទៀត​ខ្ញុំ​និយាយថា បង ស្រី​ហ្នឹង ប្រពន្ធ​គេ​ណា​បង​? តើ​បង​មាន​ដែល​គិតថា ម៉ែ​គេ បងស្រី​គេ ប្អូនស្រី​គេ កូនស្រី​គេ​ទេ​បង​? តើ​បង​មានគុណ​ធម៌​ទេ​? បង​ឆ្លើយ​ភ្លាម​ថា ម៉េច​គុណធម៌​ហ្នឹង​សុ​ី​កើត​អី​? សំណាង​ហើយ ចេះ​ទេវតា​ថែរក្សា​ខ្ញុំ ការពារ​ខ្ញុំ​មិនឱ្យ​មានកូន​ជាមួយ​បង ទោះ​ខំ​ទៅ​ថៃ​ឱ្យ​ពេទ្យ​វិទ្យាសាស្ត្រ​ជួយ​យ៉ាងណា​ក៏​មិន​បានដែរ​? ខ្ញុំ​ខំព្យាយាម​ណាស់​ដើម្បី​បង ឱ្យតែ​បង​ចង់បាន​អី សូម្បីតែ​ជីវិត តើ​បង​មាន​នឹក​អាណិត​ខ្ញុំ​ខ្លះ​ទេ​ថា ខ្ញុំ​ឆ្លងកាត់​ការវះកាត់​បង្កើតកូន​៣​ដង​ហើយ ហើយ​ម្តងនេះ​ជាការ​ប្រថុយ​នឹង​ជីវិត​ខ្លាំងណាស់ តែ​ទោះយ៉ាងណា ខ្ញុំ​នៅតែ​ពុះពារ​ដើម្បី​បង មិន​ថា​ចំណាយលុយ​ប៉ុន្មាន​? បាត់បង់​ជីវិត​ឬ​យ៉ាងណា​នោះទេ​?​ថ្ងៃ​បូម​មេជី​វិត ខ្ញុំ​មើល​កញ្ចក់ មុខ​ខ្ញុំ​ស្លេកស្លាំង​គ្មាន​ឈាម​ទេ បង​មាន​នឹកឃើញ​ទេ​? គេ​យកបាន​មេជី​វិត​៥ ធំ​២ តូច​៣​។

តែ​អកុសល​ថ្ងៃ​ផ្គុំ​មេជី​វិត​ប្រហែល​ទេវតា មើលឃើញថា ឈាម​បង​ខ្មៅ​ណាស់​មិនអាច​ទុំ​នៅ​ជាមួយ​ខ្ញុំ​បាន ទើប​ពេទ្យ​ប្រាប់ថា ផ្គុំ​២​ដង​ហើយ ដាក់​ទៅ​ឈឹងៗ មិនអាច​ក​កំណើត​បាន កុំ​អី​ខ្ញុំ​ត្រូវ​រែកពន់​កូនរ​បស់បង​ទៀត​។ បញ្ជាក់ ឥលូវ​ខ្ញុំ​ដោះលែង​បងហើយ ខ្ញុំ​អត់​ដើរ​ថយក្រោយ​ដែរ បេះដូង​ខ្ញុំ​ក៏​ប្រេះស្រាំ​ជា​ចំណែកៗ​អស់ហើយ មិនទាន់​ជាសះស្បើយ​នៅ​ទ្បើ​យ​ទេ នៅ​រឿង​មួយទៀត ខ្ញុំ​មិនទាន់​ប្តឹង​ទេ បើ​បង​ដឹង​ខុស ខ្ញុំ​មិន​ប្តឹង​ទៀត​ទេ ពីព្រោះ​ខ្ញុំ​នៅ​យល់ថា បង​ធ្លាប់ជា​ប្តី​ខ្ញុំ ហើយ​រឿង​ហ្នឹង​មានតែ​បង​ទេ​ដែល​ដឹង​? ហើយ​រឿងស្រីរ​បស់បង​ទាំង​ប៉ុន្មាន បើ​ខ្ញុំ​គ្មាន​គុណធម៌ អត់​យកចិត្ត​បុណ្យ​ដាក់ខ្លួន​ទេ មិនដឹង​យ៉ាងណា​យ៉ាង​ណី​ទេ​មកដល់ពេលនេះ​។ ម្យ៉ាងទៀត បើ​វីដេអូ​ដែល​យើង​រួមរ័ក​ជាមួយគ្នា បង​លួច​ថត​នោះ ធ្លាក់​ទៅលើ​ដៃ​នរណា​មួយ ឬ​ផ្ទុះ​នៅលើ​បណ្តាញ​សង្គម យើង​ត្រូវ​មានរឿង​និយាយ​គ្នា​ទៀត​។ ខ្ញុំ​គ្រាន់តែ​សរសេរ​ត្រួសៗ​រំលឹក​ឱ្យ​បង​ដឹង សរសេរ​មិន​អស់ន័យ​ទេ ក្រែង​បង​ច្រ​លំ​មាត់​ទៀតថា ខ្ញុំ​មិន​ចង់​លែង​លះបង​ដោយសារ​បង​ជា​បុរស​ល្អ តែ​ផ្ទុយទៅវិញ​ខ្ញុំ​មិន​ចង់​លែងលះ​ដោយសារតែ​ពាក្យ​ថា មេម៉ាយ ចំណាយ​មាត់​ញាតិ តែ​ឥលូវ​ខ្ញុំ​លែង​គិត​ហើយ សំខាន់​ខ្ញុំ​ខ្លាច​បង​សម្លាប់​ខ្ញុំ​ទៅវិញ​ទេ សុវត្ថិ​ភាពជា​ចំបង​។

ថ្ងៃ​ទ្បើង​តុលាការ ខ្ញុំ​យំ​ខ្លាំងណាស់ បង​ចេញមក បង​តេ​ប្រាប់​មេម៉ាយ​គ្នា​បង​ម្នា​ក់ថា ខ្ញុំ​យំ ប្រហែល​បង​ចង់​អួត​ប្រាប់​គេ​ថា ខ្ញុំ​ស្តាយ​បងហើយ​បាន​យំ តាមពិត​ខ្ញុំ​តកស្លុត​ណាស់​ពេល​ខ្ញុំ​ឈាន​ជើង​ចូលដល់​ក្លោងទ្វារ​តុលាការ ខ្ញុំ​នឹក​គិតថា ខ្ញុំ​និង​បង​មិនគួរ​មក​ចប់​គ្នា​នូវ​រឿងអាស្រូវ​ចឹ​ង​សោះ គួរតែ​លាគ្នា​នៅ​ទីលាន​កប់ខ្មោច​ឯណោះ ម្យ៉ាងទៀត​ខ្ញុំ​តែងតែ​គិតថា រក​ធ្វើ​ចេតិយ​កន្លែង​ណា ហើយ​ខ្ញុំ​ស្រម័យ​ផ្លាក​ព្រលឹង ឆាត សុ​ឆេ​ត និង តី វ៉ា​វ៉ាន់​ថន នៅ​ជិតគ្នា មិន​នឹកស្មានថា បង​ក្បត់​ខ្ញុំ​រហូត​ចឹ​ង​ទេ ហើយ​ថ្ងៃនោះ​ខ្ញុំ​ចង់​ចាប់ដៃ​បង​ទាញ​មក​ក្រៅ ហើយ​ចង់​សួរ​បង​ថា «​ចិត្ត​បង​ខ្មៅ​ម្ល៉េះ​?​បេះដូង​បង​សាង​ពី​អី​?» តែ​ខ្ញុំ​អត់​មាន​ស្មារតី​ធ្វើកើត បានជា​ខ្ញុំ​ចេះតែ​យំ​ខ្លាំង​ទ្បើងៗ មិនមែន​ខ្ញុំ​ស្តាយ​បង​ទេ យក​បង​មកវិញ ដូច​យក​សំរាម​ចូល​ផ្ទះ​ទេ​ណា​បង​។​(​ប្រភព​ហ្វេ​ស​ប៊ុ​ក​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​)a tey vanthon1 a tey vanthon2 a tey vanthon3 a tey vanthon4 a tey vanthon5 a tey vanthon6