
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5869 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696040 នាក់
ភ្នំពេញ៖អតីតពិធីការិនីធ្មេញច្រពើស ផូ មុន្នីពៅដែលបាត់មុខពីស្រុកខ្មែរជាច្រើនឆ្នាំមកហើយនោះ បានលេចមុខនៅក្នុងស្រុកខ្មែរកាលពីប៉ុន្មានថ្ងៃមុននេះតែគេមិនបានឃើញមានដោយមិនមានវត្តមានស្វាមីជាជនជាតិជាំតិបារាំងនិងកូនប្រុសរបស់នាងនោះទេ ។
ប្រភពពីអ្នកធ្លាប់ស្កាល់បានឲ្យដឹងថាការមកលេងស្រុកកំណើតលើកនេះរបស់អ្នកនាង ផូ មុន្នីពៅ ដោយ សារតែមានការនឹករលឹកដល់ក្រុមគ្រួសារ ជាពិសេសអ្នកម្តាយតែម្តងព្រោះនាងបានអាក់ខានមកលេងប្រមាណជាបីឆ្នាំដោយសារជំងឺកូវីដ ១៩។ លើកនេះគឺនាងមករយៈពេលតែពីរអាទិត្យប៉ុណ្ណោះ។ សម្រាប់មូលហេតុដែលនាងមិនបានយកកូនមកជាមួយដោយសារកូននៅតូចណាមួយជំងឺកូវីដ មិនទាន់បាត់នៅឡើយ។
សព្វថ្ងៃ ផូ មុន្នីពៅ កំពុងរស់នៅជាមួយស្វាមីនិងកូនប្រុសឯប្រទេសអូស្រា្តលី ។ នាងត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានសំណាងព្រោះបាន រៀបការជាមួយស្វាមីជាមនុស្សប្រុសល្អហើយថែមទាំងមានចំណេះដឹង ថែមទៀត ។ មិនតែប៉ុណ្ណោះនាងថែមទាំងមានឱកាសចេញទៅរស់ នៅតាមស្វាមីគ្រប់ប្រទេសខណៈស្វាមីនាងជាមន្ត្រីធ្វើការនៅស្ថានទូតបារាំង ។
គួរបញ្ជាក់ថា ផូ មុន្នីពៅ ជាអតីតពិធីការិនីនៅក្នុងកម្មវិធី«រាត្រីកម្សាន្ត» របស់ទូរទស្សន៍ស៊ីធីអិនជាមួយដៃគូលោក ខៀវ សំភេទ ដែលសព្វថ្ងៃបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ។ នាង បានរៀបការជាមួយស្វាមីជាជនជាតិបារាំងកាលពីអំឡុងឆ្នាំ ២០១១ ហើយទទួលបានកូនប្រុសមួយជាចំណងដៃ ។