» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6936 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666846 នាក់

ស្រី​ក្រមុំ​អនិកជន​មកពី​អូស្ត្រាលី​ការ​ហើយ​ប្រុង​រត់គេច​ប្តី​នៅ​ស្រុក​ខ្មែ​ដឹង​ទាន់​ទាស់​គ្នា​ផ្អើល​នគរបាល​


​ភ្នំពេញ​៖​បុរស​ខ្មែរ​ម្នាក់​រៀបការ​ជាមួយ​នារី​ខ្មែរ​អានិកជន​អូស្ត្រាលី​បង្គាប់​ថ្លៃ​បណ្តា​ការ​៥៧០០០​ដុល្លារ​អាមេរិក​។​តែ​ពេល​រៀបការ​រួច​សើមៗ​ខាង​ស្រី​ប្រុង​គេចខ្លួន​ទៅ​អូស្ត្រាលី​វិញ​ប្តី​ដឹង​ទាន់​ឈ្លោះ​គ្នា​ផ្អើល​គេឯង​កាលពី​ម៉ោង​១១​និង​៤០​យប់ ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងមុខ​ស​ណ្ឋា គារ តារ​អ៊ែរ​ផត​ជាប់​និង​ផ្សារ​ទំនើប រតនៈ​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​a aus1 

​បុរស​ជា​ប្តី​ឈ្មោះ សេង ឧ​ត្ត​ម អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ​នារី​ជា​ប្រពន្ធ​មានឈ្មោះ វិ​ជ្ជ​នា សេង​ថា អាយុ​២០​ឆ្នាំ ជា​ជនជាតិខ្មែរ សញ្ជាតិ​អូស្ត្រាលី ស្នាក់នៅ​ប្រទេស​អូស្ត្រាលី​។​

​បុរស​ជា​ប្តី​បាន​រៀបរាប់​ប្រាប់​អោយ​ឲ្យ​ដឹងថា គាត់​និង​ប្រពន្ធ​របស់គាត់​បាន​ស្គាល់គ្នា​និង​បាន​ស្រលាញ់គ្នា​ជាង​បី​ខែ​មក​ហេ​ី​យ​ពេលដែល​នារី​ជា​ប្រពន្ធ​មកលេង​នៅ​ស្រុក​ខ្មែរ និង​ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​ដឹងឮ​ផងដែរ​។ លុះ​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៨ គាត់​និង​នារី​ជា​ប្រពន្ធ​ក៏បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​ជាមួយគ្នា ដោយ​ក្នុងតម្លៃ​បណ្ដា​ការ​ចំនួន​៥៧០០០​ដុល្លារ​អាមេរិក និង​បាន​ព្រមព្រៀង​ដាក់​លុយ​បណ្ដា​ការ​ទាំងនោះ​ចូលទៅក្នុង​កុង​ដែលមាន​ឈ្មោះ​ទាំងពីរ​នាក់​ដើម្បី​ទុក​រកស៊ី​ពេលដែល​រៀបការ​រួច និង​ចុះ​អេ​ត្រា​ស៊ីវិល​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ផង​។

​រហូតដល់​ថ្ងៃទី​១៩ ខែធ្នូ​ឆ្នាំ​២០១៨​នារី​ជា​ប្រពន្ធ​ក៏បាន​វិល​ត្រលប់​មកពី​ប្រទេស​អូស្ត្រាលី​មក​ស្រុក​ខ្មែរ វិញ​ដើម្បី​ត្រៀមខ្លួន​ចូល​រោងការ​នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ។​ពេលមកដល់ គាត់​ក៏បាន​ទៅ​ទទួល​នារី​ជា​ប្រពន្ធ​ពី​អាស​យានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ពោធិ៍ចិនតុង ដើម្បី​មក​ស្នាក់​នៅផ្ទះ​របស់គាត់​ប៉ុន្តែ​ប្រពន្ធ​របស់គាត់​មិន​ព្រមទៅ​ស្នាក់​ផ្ទះ​របស់គាត់​នោះទេ​ថា​ចាំ​រៀបការ​ជាមួយគ្នា​រួច​ទើប​នាង​ព្រមទៅ​ស្នាក់នៅ​ជាមួយ​គ្រួសារ​ខាង​ប្រុស ហើយក៏​បានរៀបចំ​ទៅ​ជួល​សណ្ឋាគារ តារា​អ៊ែរ​ផត​ខាងលើ​ឲ្យ​នារី​ជា​ប្រពន្ធ​ស្នាក់នៅ​បណ្តោះអាសន្ន ដោយ​ក្រុមគ្រួសារ​របស់គាត់​គឺជា​អ្នក​ចេញថ្លៃ​ស្នាក់នៅ​។​

ដល់​ថ្ងៃ​៣ ខែមករា កន្លងទៅ​ថ្មីៗ​នេះ​គាត់​និង​នារី​ជា​ប្រពន្ធ​ក៏​ចូល​រោងការ​ជាមួយគ្នា ដោយមាន​បងប្អូន​ញាតិមិត្ត​ចូលរួម​យ៉ាងច្រើន​កុះករ​។ បន្ទាប់ពី​ពិធីមង្គលការ​បានបញ្ចប់​រួចរាល់​ហេ​ី​យ តែ​នារី​ជា​ប្រពន្ធ​ខាងលើ​នៅតែ​មិន​ព្រមទៅ​ស្នាក់​នៅផ្ទះ​ជាមួយនិង​គាត់​ដែលជា​ប្តី​ទៀត​ទោះបីជា​ក្រុមគ្រួសារ​របស់គាត់​និយាយ​លួងលោម​នាង​យ៉ាងណាក៏ដោយ ក៏​នាង​ចចេស​សុំ​ពេល​ស្នាក់នៅ​សណ្ឋាគារ​ម្នាក់ឯង​បី​ថ្ងៃ​សិន​ព្រោះ​មិនសូវ​ស្រួលខ្លួន ។​

គាត់​និង​ក្រុមគ្រួសារ​ក៏​ព្រម​តាម​នាង​បន្តទៀត​លុះ​អស់​រយះ​បី​ថ្ងៃ​កន្លងផុតទៅ នារី​ជា​ប្រពន្ធ​របស់​នៅតែ​មិន​ព្រមទៅ​ស្នាក់នៅ​ជាមួយនិង​គាត់​ទៀត ដោយ​រក​លេស​ថា​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ​រហូត ហើយ​ថែមទាំង​លួច​យកលុយ​បណ្ដា​ការ​ចំនួន​៥៧០០០​ដុល្លារ​ខាង​លើ​ទៅ​ចាយវាយ​អស់​ថែមទៀត​។ពេលដែល​គាត់​សួរនាំ នាង​ថា​លុយ​ទាំងនោះ​គឺ​ម្តាយ​នាង​បាន​ដក​យកទៅ​ចាត់ចែង​សង​គេ​អស់​ហើយ​។​

​ដល់​ថ្ងៃកើតហេតុ​គាត់​ក៏​ដឹង​ដំណឹង​ថា​នារី​ជា​ប្រពន្ធ​របស់គាត់​បម្រុង​ចាក​ចេញពី​ស្រុក​ខ្មែរ​វិល​ត្រលប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ម៉ោង​៥​ព្រឹក ថ្ងៃទី​០៩​នេះ​ដោយ​ស្ងាត់​មិនអោយ​គាត់​ដឹង ទើប​គាត់​ក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាសង្កាត់​កា​កាប​ទី​១​ដើ​ម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ រហូតដល់​វេលា​កើត​ហេតុ​គាត់​ក៏បាន​ទៅ​សណ្ឋាគារ​ដែល​ប្រពន្ធ​របស់គាត់​ស្នាក់នៅ​ខាង​លើស្រាប់​ឃើញ​នារី​ជា​ប្រពន្ធ​កំពុង​រៀបចំ​វ៉ា​លី​បំរុង​ចេញទៅ​ទាំងយប់​ក៏​ឈ្លោះ​គ្នា​ផ្អើល​គែ​ឯង​ដឹង​ដល់​សម​ត្ត​កិច្ច​ចុះ​ធ្វើ​អន្តរាគមន៍​។​ភាគី​ទាំង​ពីរបាន​ទៅ​ប៉ុស្តិ​កា​កាប​ដើម្បី​បន្ត​ដោះស្រាយ​។​ករ​ណិ​យ៍​​ភាគីខាងស្រីឭថាសម្រេចសងបណ្តាការវិញតែ២៨០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ?។​​a ausa1 a ausa2 a aus2 a aus3 

​