» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6590 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696761 នាក់

ពាក់​ព​ន្ធ័​ផ្សាយ​ផលិតផល​ក្លែងក្លាយ​បវរកញ្ញា​អន្តរជាតិ Nguyen Thuc Thuy Tien ត្រូវបាន​ហាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​២ ខែ

 


​វៀតណាម​៖ បវរកញ្ញា​អន្តរជាតិ​របស់​ប្រទេស​វៀតណាម​( Miss Grand International) ឆ្នាំ ២០២១ កញ្ញា​ង្វៀន ធុ​ក ធុ​យ ទៀន (Nguyen Thuc Thuy Tien) វ័យ​២៦​ឆ្នាំ ត្រូវ​អាជ្ញាធរ​ហាមប្រាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី ១៥ ខែមីនា​រហូតដល់​ថ្ងៃទី ១៥ ឧសភា ។​មូលហេតុ​គឺ​សិល្បការិនី​រូបនេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្លែងបន្លំ​របស់​ផលិតផល កេ​រ៉ា ស៊ុប​ភើ​ហ្គ្រី​ន ហ្គាំ​មី (Kera Supergreens Gummies) ដែលជា​អាហារ​បំប៉ន​កា​កស​សៃ​ហ្វា​យ​ប៊ើ ។a vn miss1 

​នគរបាល​ខេត្ត​ដាក់​ឡាក់ (Dak Lak) បានចេញ​ចំណាត់ការ​រឹតបន្តឹង​នេះ បន្ទាប់ពី​ចំណាត់ការ​ពីមុន បាន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​កញ្ញា​ទៀន​( Tien )​ដែល​រង​នូវ​ការផាកពិន័យ​នូវ​ទឹកប្រាក់​ចំនួន ២៥ លាន​ដុង (៩៦៩​ដុល្លារ​អាម៉េរិក​) ចំពោះ​ករណី​យ៍​ដែល​នាង​មិន​ព្រម​បង្ហាញថា ផលិត​ដែល​នាង​បាន​ផ្សព្វផ្សាយ​នោះ ជា​ផលិតផល​ដែល​នាង​ទទួលបាន​ការឧបត្ថម្ភ​នោះទេ ។​សកម្មភាព​នេះ គឺជា​ការបំពាន​ចំពោះ​បទ​ប្បញ្ញត្តិ​នៃ​ការផ្សាយពាណិជ្ជកម្ម ដែល​ធានា​តម្លាភាព និង​ការពារ​ចំពោះ​អ្នកប្រើប្រាស់ ។

​នៅ​ខែធ្នូ ឆ្នាំ ២០២៤​កញ្ញា​ទៀន​( Tien )​បានប្រកាស​ពី​ការសហការ​ជាមួយ​បុគ្គល​អ្នកមាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ផាម ក្វាង លី​ញ (Pham Quang Linh) និង​ង្វៀង ធី​ថៃ​ហាង (Nguyen Thi Thai Hang) ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ផ្សព្វផ្សាយ​ផលិតផល​កេ​រ៉ា ស៊ុប​ភើ​ហ្គ្រី​ន ហ្គាំ​មី (Kera Supergreens Gummies)​។ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់ខ្លួន​ដែលមាន​អ្នកតាមដាន​ជាង ២.៦ លាន​នាក់​នោះ​កញ្ញា​ទៀន​( Tien )​បាន​ផ្សព្វផ្សាយ​ផលិតផល​ខាងលើនេះ​ថា «​វា​ប្រៀបដូចជា​ប្រភេទ​អាហារសម្រន់​ដ៏​ល្អ​មួយ​ប្រភេទ ហើយ​អាច​ទទួលទាន​បាន​ទាំង​កុមារ និង​មនុស្សពេញវ័យ ដោយ​អះអាងថា "​ផលិតផល​នេះ​រួមមាន​សារធាតុ​បន្លែ​ហ្វា​យ​ប៊ើ​ស្មើនឹង​អាហារ​មួយ​ចាន​នៅក្នុង​នោះ​ថែម​ទៀតផង​» ។

​តែ ក្រោយមក អ្នកប្រើប្រាស់​ផលិតផល​នេះ បាន​រកឃើញ​ពី​ភាពខុសគ្នា​រវាង​គ្រឿងផ្សំ​ដែល​បាន​ផ្សាយពាណិជ្ជកម្ម និង​សារធាតុ​ពិតប្រាកដ​នៅក្នុង​ផលិតផល បន្ទាប់ពី​យក​វា​ទៅ​ត្រួតពិនិត្យ​នៅឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គុណភាព ដើម្បី​ធ្វើតេស្ត​។ លទ្ធផល​បាន​បង្ហាញថា ផលិតផល​នេះ​ទាំងមូល​មាន​ផ្ទុក​កាក​សរសៃ​ហ្វា​យ​ប៊ើ​តិចតួច​បំផុត មិន​ដូចនឹង​ការផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យ​មានការ​រិះគន់​ជា​សាធារណៈ នៅពេលនោះ ។

​ជា​បន្ត​មកទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ត្អូញត្អែរ​ទាំងអស់ Tien បានសម្រេច​លុប​មាតិកា​ពាក់ព័ន្ធ​ទាំងអស់​ចេញពី Facebook របស់​នាង​។ ថ្មីៗ​នេះ គណនី Facebook របស់​បវរកញ្ញា​រូបនេះ ក៏ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន (Deactivate) ផងដែរ​។ លើសពីនេះ ម៉ាក​យីហោ​ឌី​អ័​រ (Dior) ក៏បាន​លុប​រូប​បវរកញ្ញា​រូបនេះ ចេញពី​ការផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​ថែម​ទៀតផង នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម VN Express ៕a vn miss2 

 

​