» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9785 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699956 នាក់

ពិធីករ​តា​ប៊ុ​យ​ស្រវឹង​បើកឡាន​បុក​គេ​ពីក្រោយ​ព្រឹក​ឡើង​ស្រែក​ចាច​ថា​គេ​ធើ​ស៊ី​!

​ភ្នំពេញ​៖​ពី​ធី​ករ​ទូរទស្សន៍​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​តា​ប៊ុ​យ ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​ដោយសារ VJ​តា​ប៊ុ​យ​ដែលមាន​អាការ​ស្រវឹង​ផង​បើករថយន្ត​រត់គេច​ហើយ​ត្រូវគេ​តាម​ចាប់បាន​។ ករណីនេះ​កើត​ត្រង់ចំណុច​ស្តុ​ប BKC សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​a buy6 

​ប្រភពពី​កន្លែងកើតហេតុ គេ​ឃើញ​រថយន្ដ​សេរី​ទំនើប​ម៉ាក Range Rover ភ្នំពេញ 2BK- 8809 ដែល​បើកបរ ដោយ​ពិធីករ​ទូរទស្សន៍​ឈ្មោះ តា​ប៊ុ​យ ទៅបុក​ពីក្រោយ​រថយន្ដ​ព្រួស​មួយគ្រឿង ផ្លាកលេខ ភ្នំពេញ 2AH-7048 ដែល​កំពុង​ឈប់​នៅ​ចំណុច​ស្តុ​ប BKC សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​ម្ចាស់​រថយន្ដ​ព្រុស ប្រាប់​អ្នកសារព័ត៌មាន ខ្លួន​បាន​បើក រថយន្ត​មក​ឈប់​នៅ​ចំណុច​ស្តុ​ប​ខាងលើ ស្រាប់តែ​ពេលនោះ ក៏មាន​រថយន្ត Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK- 8809 ទំនើប​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា តា​ប៊ុ​យ មក​បុក​រថយន្ត​របស់ខ្លួន​មួយ​ទំហឹង បណ្ដាល​ឲ្យ​ខូចខាត ផ្នែក​ខាងក្រោយ ។​

​ខណៈនោះ ខ្លួន​ក៏បាន​ចុះមក​និយាយ​គ្នា និង​បម្រុង​លើក​ទូរស័ព្ទ​មក​ថត​រថយន្ត​ដើម្បី​ទុកជា​ឯកសារ ស្រាប់តែ​បុរស​ដែល គេ​ស្គាល់ឈ្មោះ តា​ប៊ុ​យ បាន​បើករថយន្ត គេច​ចេញពី​កន្លែងកើតហេតុ ហើយ​ខ្លួន​ក៏បាន​បើក​ដេញតាម​រហូតមកដល់ ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី ។​​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក៏​មិនបាន​បណ្ដាលឱ្យ​ប៉ះ​ពាក់​ដល់​អាយុជីវិត ឬ​របួសស្នាម​ធ្ងន់ធ្ងរ​ទេ ។​ហើយដោយ​ឡែក VJ តា​ប៊ុ​យ ដែលជា​ម្ចាស់​រថយន្ដ Range Rover ក្រោយ​មានការ​ដេញ​កាក់​ឱ្យ​ឈប់ និង​ស្ថិត ក្នុង​សភាព​ទន់​ខ្លួន​ដែល​ទំនងជា​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ ក៏​មិនបាន​បញ្ចេញ​ប្រ​ត្តិ​កម្ម ឬ​បង្ក​ជា​ហិង្សា​ឡើយ ។

ករណី​គ្រោះ​ចរាចរណ៍​នេះ​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ គឺ​ភាគី​រថយន្ដ Range Rover ដែលមាន តា​ប៊ុ​យ ជា​ម្ចាស់ និង​ម្ចាស់​រថយន្ដ​ព្រុស ខាងលើ​នឹង​ជួបគ្នា​ដើម្បី​រក​ដំ​ស្រាយ​តាម​សន្តិវិធី​។​ជា​លទ្ធផល​តា​ប៊ុ​យ​បាន​បង្ហោះ​រអ៊ូ​ថា​ម្ចាស់​ឡាន​ធើ​ស៊ី​គាត់​បើ​យោងតាម​វិក​យ័​ប​ត្រ័​។​ជុំវិញ​រឿងនេះ​ដែរ VJ តា​ប៊ុ​យ ក៏បាន​ឡាយ​វីដេអូ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយ​លើកឡើងថា ម្ចាស់​រថយន្ត​ព្រូស គួរ​ធ្វើឱ្យ​សមរម្យ​ជាង​ហ្នឹង លោក​ថា ថ្លៃ​សំណង​មិនគួរ​ដល់​២,២៥០ ដុល្លារ​នោះ យ៉ាងហោចណាស់​ត្រឹមតែ ១​ពាន់​ដុល្លារ​ជាង​នោះទេ​។

​លោក​បន្តទៀតថា រថយន្ត​របស់លោក Range Rover របស់លោក​ត្រឹម​ប្រមាណ ២​ពាន់​ដុល្លារ​ជាង ក្នុងនោះ VJ តា​ប៊ុ​យ ចោទ​ជា​សំនួ​រថា ចុះ​ត្រឹម​រថយន្ត​ព្រូស ហេតុ​អី​ក៏​ថ្លៃ​ម្លេះ​។​​តែ​យ៉ាងណា VJ តា​ប៊ុ​យ លើកឡើងថា លោក​ពិតជា​ដឹង​កំហុស​ថា ខ្លួន​ខុស​មែន ព្រោះ​លោក​បើកបរ ក្នុងស្ថានភាព​ស្រវឹង តែ​លោក​នៅតែ​មិន​អស់ចិត្ត​ដោយ​ពោល​ទាំង​ហួសចិត្ត មិនគួរ​ថ្លៃ​សំណង​យក​ពី​លោក​ច្រើនបែប​នេះឡើយ​៕a buy a buy1 a buy2 a buy3 a buy4 a buy5 

​