» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3828 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991832 នាក់

ល្អ​ហួស សម្រេច​ក្តី​ស្រមៃ​រាំ «​របាំ​អប្សរា​» នៅ​ប្រាសាទអង្គរវត្ត​បន្ទាប់ពីជោគជ័យនៅស្រុកថៃ

 

​ភ្នំពេញ​៖ កញ្ញា​ល្អ​ហួស​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​បានទទួល​ជោគជ័យ​នៅក្នុង​ការប្រកួត​គ្រង​មកុដ Miss Preteen Junior Idol 2024 នៅ​ឆាក​អន្តរជាតិ​។​កញ្ញា ជូ​រី ល្អ​ហួស​នាង បាន​បង្ហើប​ពី​ក្តី​ស្រមៃ​របស់ខ្លួន​ចង់​រាំ​របាំ​អប្សរា​នៅ​ប្រាសាទអង្គរវត្ត​ដើម្បី​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ ខ្មែរ​ទៅកាន់​ពិភពលោក​។​a lao4 

ពេលនេះ​ម្ចាស់ Miss Preteen Junior Idol 2024 កញ្ញា​ល្អ​ហួស បានប្រកាស​ពី​ដំណឹង​ថា ក្តី​ស្រមៃ​របស់​នាង​ពេលនេះ​បានសម្រេច​ហើយ ពោលគឺ​កញ្ញា​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ថត «​របាំ​អប្សរា​» នៅ​ប្រាសាទអង្គរវត្ត​ដូច​ការរំពឹងទុក​នាពេល​កន្លងមក​។​​ជូ​រី ល្អ​ហួស បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ថា​” ដំណឹង​ល្អ​ដែល​នាង​ខ្ញុំ​ទន្ទឹងរង់ចាំ ចង់​ជម្រាបជូន​ទៅកាន់​ប្រជាជន​កម្ពុជា​ឱ្យបាន​ជ្រាបថា នាង​ខ្ញុំ​សុំច្បាប់​បាន​ហើយ​ក្នុងការ​អនុញ្ញាតិ​ឱ្យ​ថត «​របាំ​អប្សរា​» នៅ​ប្រាសាទអង្គរវត្ត ក្តី​ស្រ​ម៉ៃ​ក្លាយជា​ការពិត​”​។ ក្នុងនោះ​ក៏មាន​អ្នកគាំទ្រ​បាន​សម្តែង​ការចូលរួម​អបអរ​ផងដែរ​។​

​ជាការ​ពិតណាស់​ម្ចាស់​មកុដ​បវរកញ្ញា​វ័យក្មេង ជូ​រី ល្អ​ហួស កាលពី​កន្លងទៅ​ពោលគឺ​អំឡុងពេល​នាង​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ យុវតី​រូបនេះ​ក៏បាន​នាំយក​នូវ​របាំ អប្សរា​របស់​ដូនតា​ខ្មែរ​ដើម្បី​យកទៅ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ ដើម្បីឱ្យ​ពិភពលោក​កាន់តែ​បាន​ស្គាល់​ច្បាស់​ថែមទៀត​។ សកម្មភាព​នេះ ត្រូវបាន​មហាជន​មួយចំនួនធំ​បាន​សម្តែង​ការគាំទ្រ និង​សរសើរ​គ្រប់ៗ​គ្នា​។​

​លើសពីនេះ​ថែមទៀត បវរកញ្ញា​វ័យក្មេង ជូ​រី ល្អ​ហួស ក៏​ធ្លាប់បាន​សន្យា​ក្នុងការ​ចូលរួម​ការងា​រ​សង្គមជាតិ នឹង​ធ្វើជា​គំរូ​ល្អ​សម្រាប់​យុវតី​កម្ពុជា​ដើម្បី​លើក​តម្លៃ​ស្ត្រី​ទូទាំង​សកល​ផងដែរ​។ ការសន្យា​នេះ ស្រប​ពេលដែល ល្អ​ហួស ជោគជ័យ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​កន្លងទៅ​៕​ឈុត​តំ​ណា​ជាតិ​ដែល ល្អ​ហួស បាន​គ្រង​នេះ​មាន​ឈ្មោះថា « អធិរាជិនី​ហ​ង្សា​វ​តី​ស្រី កម្ពុជា » ដែល​មានន័យថា កំពូល​ក្សត្រិយ៍ នៃ​អ​ប្បូរ​រាជហង្ស​ក្នុង​ដែន កម្ពុជា » ។ ល្អ​ហួស ពិតជា​ស្រស់ស្អាត​ប្លែក​ក្នុង​ឈុត​តំណាង​ជាតិ​ដ៏​ស្រស់ស្អាត​នេះ ។​តាមរយៈ​វិ​ដេ​អូ​ក្នុង​ឈុត​តំណាង​ជាតិ​ដែល ល្អ​ហួស បាន​បង្ហោះ​នៅលើ ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ គឺ​ពិតជា​ទាក់ទាញ​ខ្លាំង រហូត​ទទួលបាន​ការសរសើរ​ច្រើន​ពី​មហាជន ប៉ុន្តែ​នៅ​ពីក្រោយ​នៃ​ការ​គ្រង​ឈុត​នេះ ល្អ​ហួស បាន​ជួប​គ្រោះថ្នាក់​មួយ​នឹកស្មាន​មិន​ដល់ ។

​ល្អ​ហួស បាន​បញ្ចេញ​វិ​ដេ​អូ​ស្រក់​ទឹកភ្នែក​នៅពេលដែល​នាង​ថត​ឈុត​តំណាង​ជាតិ ដោយ​អម​ជាមួយ​សារ​ថា « នាង​ខ្ញុំ​មិន​បោះបង់​ទេ ទៅមុខ​បន្តទៀត » ។​​តាមពិត​នៅពេលដែល ល្អ​ហួស កំពុង​ថត​ឈុត​តំណាង​ជាតិ​នេះ គឺ​នាង​បាន​ធ្លាក់​ពីលើ​តុ​ធ្វើឱ្យ​នាង​មានការ​ភិតភ័យ​ជាខ្លាំង រហូតដល់​ស្រក់​ទឹកភ្នែក តែ​ទោះជា​យ៉ាងណា ល្អ​ហួស បាន​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​រហូត​បាន​ចប់សព្វគ្រប់ ហើយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ គាប់ប្រសើរ ថែមទាំង​ទទួលបាន​ការសរសើរ​ច្រើន​ពី​មហាជន ។​ឈុត​តំណាង​ជាតិ​របស់ លួ​ហួស សម្រាប់​ត្រៀម​ចេញទៅ​ប្រទេស​នៅក្នុង​កម្មវិធី Miss Pretteen នៅ​ប្រទេស ថៃ គឺ​ចំណាយ​ថវិការ​ក្នុង​ការធ្វើ​អស់​រាប់ពាន់​ដុល្លារ បើ​ប្រៀបធៀប​និង​ការធ្វើ​ឈុត​តំណាង​ជាតិ​នាពេល​កន្លងមក​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ៕a lao1 a lao2 a lao3 a laor