» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2993 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054222 នាក់

ស្ទាវ​អះអាងថា​ក្រុមការងារ​កញ្ញា​ធី​សុវណ្ណ​ថា ប្រើ​អំពើរ​ហិង្សា​ទៅលើ​ស្ត្រី​នេសាទ​ម្នាក់​របួសធ្ងន់

 

​កណ្តាល​៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ បែក​មាត់​ហូរឈាម​ពេញ​ខ្លួន​បង្កឡើង​ដោយ​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​ក្រុមការងារ​របស់​កញ្ញា ធី សុវណ្ណ​ថា ក្រោយពី​ពួកគេ បានធ្វើ​ការឃាត់​ទូក​ជនរងគ្រោះ​សង្ស័យ​នេសាទ​ខុសច្បាប់ (​ឆក់​ត្រី​) រហូត​ឈានដល់​ការឈ្លោះប្រកែក​គ្នា​ប្រើ​អំពើរ​ហិង្សា​តែម្តង​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ និង​៣០​នាទី នៅ​ចំណុច​ចុង​ព្រែក​ឃ្លោក ស្ថិតក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​a thy boy2 

​លោក​វរសេនីយ៍ សេង សុជាតិ អធិការនគរបាល​ស្រុក ស្អាង​បានឱ្យកាសែតដឹងថា ជនរងគ្រោះ ឈ្មោះ ឆេង មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ប​ច្ចុ​ប្បន្ន​មាន​ទីលំនៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​មាន​ចំនួន​២​នាក់ ទី​០១​ឈ្មោះ ហ្វី សើ​គីនីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ប្រាប់ថា​ជា​ក្រុមការងារ​របស់​កញ្ញា ធី សុវណ្ណ​ថា​) មាន​ទីលំនៅ ភូមិ​ច្រាំង​ចំរេះ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ទី​០២​ឈ្មោះ លី ម៉ាត់​សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម មុខរបរ​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​ព្រែក​ឃ្លោក មាន​ទីលំនៅ​ភូមិ លេខ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​។ 

នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​៣០​នាទី មានឈ្មោះ ហុក ប៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​កំពុង​ជិះទូក​ជាមួយ​ប្រពន្ធ​ឈ្មោះ ឆេង មុំ ដើម្បី​បង្កៃសន្ទូច​នៅ​ចុង​ព្រែក​ឃ្លោក ពេលនោះ​មានឈ្មោះ ហ្វី​សើ​គីនីន និង​ឈ្មោះ​លីម ម៉ាត់​សារី ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ត្រឡប់​ពី​ចំណុច​ពាម​សូរ​តាមផ្លូវ​ខាងត្បូង​ព្រែក​ឃ្លោក​ក៏បាន​ជួប​ឈ្មោះ ហុក ប៊ី និង​ឈ្មោះ ឆេង មុំ កំពុង​នេសាទ​ត្រី​។​ជនសង្ស័យ​ខាងលើ​មានការ​សង្ស័យ​អ្នក​ទាំងពីរ​នេសាទ​ត្រី​ខុសច្បាប់ (​ឆក់​) ក៏បាន​សួរនាំ​ថា​ពួក​បង​មាន​ឃើញ​អ្នក​ឆក់​ត្រី​ឬទេ​? អ្នក​ទាំងពីរ​ឆ្លើយថា ខ្ញុំ​រាយ​សន្ទូច​ទេ ពេលនោះ​ជនសង្ស័យ​បានឃើញ​អាគុយ​ចំនួន​០១ នៅក្នុង​ទូក​ក៏បាន​សុំ​ត្រួតពិនិត្យ​ទូក ភ្លាមនោះ​ឈ្មោះ ហុក ប៊ី មិនឱ្យ​ត្រួតពិនិត្យ​ក៏​បញ្ឆេះ​ម៉ាស៊ីន​ទូក​ចេញ​សំដៅទៅ​​ទិសខាងកើត​(​ពាម​សូរ​)​បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ទើប ឈ្មោះ លីម ម៉ាត់​សារី និង​ឈ្មោះ ហ្វី សើ​គីនីន ជិះ​ម៉ូតូ​ដេញតាម​រួច​ឈប់ កាត់មុខ​ទូក​ក៏​ឈ្មោះ លី ម៉ាត់​សារី បាន​រើស​ដុំថ្ម​ក្បែរផ្លូវ គប់​សំដៅ​ទូក​ជនរងគ្រោះ​ចំនួន​០១​ដុំថ្ម​។ ចំណែក​ឈ្មោះ ហ្វី​សើ​គីនីន បាន​រើស​ដុំ​ដី​គប់​សំដៅ​ទូក​ជនរងគ្រោះ​ចំនួន​០២​ដុំ​បណ្តាលឱ្យ​ត្រូវចំ​មុខ​ខាងស្ដាំ ឈ្មោះ ឆេង មុំ អង្គុយ​ខាង​ក្បាលទូក​របួស​ហូរឈាម​តែម្តង​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​នាំ​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​លន់ ចំនែក​ជនសង្ស័យ​បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ដើម្បី​សាកសួរ និង​បន្ត​អនុវត្តតាម​នីតិវិធី​។​សម​ត្ត​កិច្ច​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន​ដុំថ្ម​ចំនួន​០១​ដុំ ម៉ូតូ​ចំនួន​ចំនួន​២​គ្រឿង​(​ម៉ា​កវេ​វ​អាល់​ហ្វា​ពណ៌​ក្រហម​គ្មាន​ផ្លាកលេខ​ចំនួន​០១​គ្រឿង​និង​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ី​គី​ស្មាស​វី​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BL 5250​ចំនួន​១​គ្រឿង​)​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ត​កញ្ញា ធី សុវណ្ណ​ថា បដិសេធថា មិនមែនជា​ក្រុមការងារ​របស់​កញ្ញា និង​មិនមាន​ការពាក់ព័ន្ធ​នឹង​កញ្ញា​ឡើយ​៕a thy boy a thy boy1