» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3755 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773512 នាក់

ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្តល់​សេវា​អ្នកបំរើ​តាម​ផ្ទះ​បោក​ជនរងគ្រោះ​រាប់រយ​នាក់ យកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​!


​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៥ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​រូប ឈ្មោះ ឃ​.​ឡ អាយុ​៣៨​ឆ្នាំ ដែលជា​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក និង តេ​ឡេ​ក្រាម ឈ្មោះ «​សេវាកម្ម​ស្ត្រី​មេផ្ទះ Easy-Maid»។a cheat home2 

​ការចាប់ខ្លួន​គឺ យោងតាម​ការទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ជាង​៣០​បណ្តឹង ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ ។​ប៉ុន្តែ​តាមរយៈ​ការស្រាវជ្រាវ​ជំនាញ​កំណត់​បាន​ថា ជនសង្ស័យ​រូបនេះ បានធ្វើការ​ឆបោក​ជនរងគ្រោះ​ជាងរ​យ​នាក់ និង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​តាំងពី​ឆ្នាំ​២០២២​មកម្ល៉េះ​។​​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​អ្នកផ្តើមគំនិត​បង្កើត​ផេ​ក​នេះ ដើម្បី​ឆបោក​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​ផ្ដល់​សេវាកម្ម​អ្នកបំរើ​តាម​ផ្ទះ ដល់​ក្រុមគ្រួសារ​ដែលមាន​តម្រូវការ​អ្នកបម្រើ​តាម​ផ្ទះ ដោយ​តម្រូវ​ឲ្យ​ជនរងគ្រោះ​បង់ប្រាក់​សេវាកម្ម​មុន ទើប​បញ្ជូន​បុគ្គលិក​ទៅធ្វើ​ការ​នៅតាម​ផ្ទះ​តាម​ក្រោយ ដោយ​ម្តងៗ​ទទួលបាន​ប្រាក់​ចន្លោះ ៣០០ ទៅ ២,០០០​ដុល្លារ​។ លើសពីនេះ​ជនសង្ស័យ​ខាងលើ​ក៏បាន​ឆបោក បងប្អូន​ប្រជាពលរដ្ឋ​ដែល​រត់​ម៉ូតូ​កង់​បី ផា​ស់អាប់ អោយជួយ​ទទួល​ប្រាក់​តាមរយៈ QR ធនាគារ​ជំនួស​រូបគេ និង​បានឱ្យ​ពួកគាត់​ផ្ទេរ​តាមរយៈ​ភ្នាក់ងារ​ផ្ទេរប្រាក់​មកឱ្យ​គេ​វិញ​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​​ផ្អែក​តាម​ករណី​យ៍​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ថា វិស័យ​បច្ចេកវិទ្យា​មានការ​រីកចម្រើន បាន​សម្រួល​កិច្ចការ​ប្រចាំថ្ងៃ និង​ការផ្តល់​សេវាកម្ម​មួយចំនួន​មាន​ភាពងាយស្រួល ។​ប៉ុន្តែ​ទន្ទឹមនឹងនេះ ជនល្មើស​តែងតែ​បន្លំ​ខ្លួន និង​ឆ្លៀតឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​ដើម្បី​ឆបោក​ប្រជាពលរដ្ឋ​ទូទៅ និង​សូម​ក្រើនរំលឹក​បន្ថែម​ដល់​សាធារណជន​ទាំងអស់ ប្រុងប្រយ័ត្ន និង​បញ្ឈប់​ការទទួលប្រាក់​ជំនួស​អ្នកដទៃ ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ជៀសវាង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ដោយ​ប្រការ​ណាមួយ​៕a cheat home1 a cheat home3