» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6236 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696407 នាក់

តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ?


​ភ្នំពេញ​៖​ករណី​ស្រី​ប្រកាន់​ប្រុស​ប្រកែក​ក្នុង​សំណុំរឿង​អតីត​ប្តី​ប្រពន្ធ​គ្រួសារ​អភិជន​កំពុង​ធ្វើ​ឲ្យ​មានការ​ពិភាក្សាគ្នា​ក្នុង​បណ្តាញ​សង្គម​។​​ឡូ​វ​នេះ​បន្ទាប់​កើតរឿង​ប្រទាញប្រទង់​គ្នា​ដណ្តើម​កូនស្រី​កាលពី​យប់​ថ្ងៃទី​២៣​មិនានៅក្នុង​ភោជនីយ៍ដ្ឋានខេម៉ារហូត​អ្នកស្រី​ដេ​ត​ម៉ាលី​ណា​ដេក​ដី​ឡាយ​វិ​ដេ​អូ​ជិត​១​ម៉ោង​ព្រឹក​ឡើង​នាង​ក៏បាន​បង្ហោះ​សារ​ដាក់ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​ទៅ​លោក​កើត​រិ​ទ្ធ​ដោយ​ចោទ​លោក​ឌួង​ឆាយ​អតីត​ប្តី​រំលោភច្បាប់​!​។​a det malina 

​សម្រាប់​លោក​ឌួង​ឆាយ​វិញ​បា​នស​សេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖​កូនស្រី​មិនទាន់បាន​ហូបបាយ​ផង​ក៏​ចាប់​គ្នា​ទៅ​។ នេះ​រឺ​ការ​(​ណាត់​)​ខ្ញុំ​មក​ហូបបាយ​ដោយ​សន្តិភាព​តាម​ការសន្យា​បែរជា​មក​ធ្វើបែបនេះ​ដាក់​កូនស្រី និង​ខ្ញុំ​ទាំង​ពួក​ខ្ញុំ​មិនទាន់បាន​ហូបបាយ​សូម្បី 1 ម៉ាត់​។ បញ្ជាក់​បុរស​ពាក់​ម៉ាស់​ព​ណ៍ស​ជា​អង្គរក្ស​អតីត​ខ្ញុំ និង​ស្រី 2 នាក់​មុខ​បន្ទប់​នឹង​គឺជា​បងប្អូន​ខាង​នាង​អតីត​ខ្ញុំ​។

នាង​អតីត​ខ្ញុំ​បាន​យក​ធុងសំរាម​មក​គប់​ឡាន​ខ្ញុំ 3 ដង​។ ក្រុម​ពួក​អង្គរក្ស​នាង និង​បងប្រុស​នាង​ទាំង 2 បាន​វាយ​ខ្ញុំ រុញ​ខ្ញុំ ទាញ​ខ្ញុំ​ដាច់​អាវ និង​បើកឡាន​បងប្រុស​នាង​កាក់​បាំង​ឡាន​ខ្ញុំ​។ នាង​មក​ទាំង​គ្រួសារ​ខុសពី​ការសន្យា​ហើយ​ពួក​ខ្ញុំ​មិនបាន​ប៉ៈ​នាង​សូម្បី​បន្តិច​បែរជា​នាង​គប់​ឡាន​ខ្ញុំ​ហើយ​ប្រ​ដួល​ខ្លួន​ដោយ​ខ្លួនឯង​។ ដល់ពេល​ខ្ញុំ​យក​កូនស្រី​ទៅ​មានរឿង​ចឹ​ង​។ តើ​អោយ​ខ្ញុំ​នេះ​ខុស​រហូតដល់​ពេលណា​? តើ​តាម​ធ្វើបាប​ខ្ញុំ​ដល់​ពេលណា​? អ្នក​ចង់​ជួប​កូនស្រី​ខ្ញុំ​បាន​យក​កូនស្រី​ទៅតាម​ការសន្យា​ដើម្បី​ស្តាប់​ហេតុផល ការចង់បាន​របស់​កូនៗ ប៉ុន្តែ​បែរជា​នាង​មក​ធ្វើ​ចឹ​ង​ដាក់​ពួក​ខ្ញុំ​។

នេះ​កាមេរ៉ា​ខ្ញុំ​សូមពី​គេ​ជិត​នឹង​មក​។ ស្អែក​ខ្ញុំ​នឹង​សូម​កាមេរ៉ា​ពី​ហាង​បាយ​គេ​មកទៀត​ដើម្បី​បញ្ជាក់ជូន​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​។​​ករណីនេះ​ធ្វើ​ឲ្យ​មហាជន​មាន​ចំង់​ថា​តើ​ហេតុ​អី​រឿង​ប៉ុន​ណឹ​ង​ភាគី​ទាំងពីរ​ដោះស្រាយ​ក្នា​មិនបាន​?​។​មូលហេតុ​នៅ​ពីក្រោយ​បញ្ហា​ជា​អ្វី​?​លុយ​?​។​ទាក់ទង​រឿង​អតីត​ប្តី​ប្រពន្ធ​អភិជន​មួយគូ​នេះ​គែ​ឃើញ​មានការ​ចេញ​មតិ​ពី​អ្នក​ស្រិ​នឹម​វណ្ណៈ​ដែល​គេ​ស្គាល់​ថា​ជា​បុត្រី​លោកជំទាវ​ហ៊ុន​ស៊ី​ណាត​តាម​ហ្វេ​ស​ប៊ុ​កថា​៖​ក្រៅពី​អំណាច តុលាការ មាន​ស្ថាប័ន សិទ្ធមនុស្ស និង​អង្គការ​ជាច្រើន​ទៀត ដែល​អាចជួយ​រក​យុត្តិធម៌​អោយ​ប្រជាពលរដ្ឋ បើ​យល់ថា សំនុំរឿង​យប់មិញ​នេះ​ទទួលបាន​នូវ​ការសំរេច អយុត្តិធម៌ ។

គួរ​ស្នើរ​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​នានា សំរាប់​បងប្អូន​ដែល​គិតថា​ភាគី​ម្ខាង​រង​នូវ​អំពើ​អយុត្តិធម៌ អាច​ចូលរួម​ជួយ​បាន តាមរយៈ​ជួយ​ជា​ថវិការ រឺ​ជួយ​ធ្វើជា​សាក្សី គ្រាន់តែ​បងប្អូន​ដាក់ពាក្យ​ស្នើរ​សុំ​ធ្វើជា​សាក្សី​នៅ​តុលាការ នោះ​ជាការ​ស្រេច​។ ចូលរួម​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ជា​អំពើ​ល្អ បាន​ទាំង​បុណ្យ​ហើយ ជួយ​សង្គមជាតិ​ថែមទៀត​។ សំរាប់​ខ្ញុំ​បាន​ជួយ ហើយ​បាន​ណែនាំ​អស់ហើយ សំខាន់​លើ​គូភាគី​ទាំងពីរ ថយ​មួយ​ជំហាន ដើម្បី​កូនៗ​ទាំង​៣​នាក់​របស់ខ្លួន​។ ម៉ោង​នេះ ពេលនេះ អង្គការ​នានា អាចធ្វើ​អ្វី​បាន ?? ត្រូវ​ចាំ​ថា សំនុំរឿង​ដល់​តុលាការ មានតែ​តុលាការ​ប៉ុណ្ណោះ​ដែល​អាច​សំរេច ថា​នរណា​ខុស រឺ ត្រូវបាន​។ កុំ​សំរេចសេចក្តី ដោយ​ភ្នែក ដោយ​ត្រចៀក ជាពិសេស​មួយទៀត ឪ​គេ​កូន​គេ ម្តាយ​គេ កូន​គេ សាច់​គេ​ដូចគ្នា យើង​អ្នកដទៃ​មិន​ឈឺចាប់​ជាងគេ​ទេ ចឹ​ង​អាណិត​ស្រលាញ់ តែ​អោយមាន​ព្រំដែន ។

បើ​ចង់​ជួយ​ពិតប្រាកដ​ដាក់ពាក្យ​ចូលធ្វើ​សាក្សី​ក្នុង​សំនុំរឿង​ពួកគាត់​ផ្ទាល់​បាន ។ គួរ​កុំ​ស្រែក នៅលើ​បណ្តាញ​សង្គម​ថា​អយុត្តិធម៌ កុំ​ចោទ​តុលាការ ដោយ​មិន​បានដឹង​រឿង​គ្រប់​ជ្រុងជ្រោយ ព្រោះ​ជា​អំពើ​ខុសច្បាប់​។ បង​ស្នើរ​សុំ​អូនៗ​ទាំង​២ ឈប់​ចង់​ឈ្នះ​ចាញ់​គ្នា​ទៀត​ទៅ​។​សូមបញ្ជាក់ថា​អ្នកស្រី​នឹម​វ​ណ្នៈ​មាន​តួនាទី​ជា​៖Chairwoman of ACE GROUP ,​ទីប្រឹក្សា​ក្រុម​មេធាវី HNS Law Group, ប្រធាន​អង្ក​ការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ​។​a det malina1 a det malina2 a det malina3 

​