វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2242 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500666 នាក់
ភ្នំពេញៈ អតីតតារាសម្តែងអ្នកនាងថនតារាដែលគេដឹងថាជាបងស្រីបង្កើតពិធីការិនីទូរទស្សន៍កញ្ញាថនលក្ខិណានៅព្រឹកថ្ងៃទី១៣មិនានេះបានភ្ជាប់ពាក្យមានគ្រួសារជាថ្មីទៀតជាមួយកម្លោះចាស់មានងារជាឯកឧត្តមគឺបណ្ឌីតឃីសុវណ្ណរតនា។
កាលពីឆ្នាំ២០១៦កញ្ញា ថន តារា ដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណាបានចូលរោងការ ជាមួយអភិជនជនពោះម៉ាយកូនមួយជនជាតិថៃគឺ លោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ដែលត្រូវជាប្អូនប្រុស របស់ លោក ឆាលើម យូបាំរ៉ុង មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃជំនាន់រដ្ឋាភិបាលលោកស្រីយិងឡាក់ ។កាលពីឆ្នាំ២០២០បន្ទាប់ពីរស់នៅជាមួស្វាម៉ីជនជាតិថៃបាន៤ឆ្នាំអ្នកស្រីថន តារាបានទម្លាយអារម្មណ៍ទាំងស្រងូតស្រងាត់តាមបណ្តាញសង្គមថា “ឆ្នាំនេះខ្ញុំមានអាយុ៣៨ឆ្នាំហើយ អ៊ីចឹងភ័យដែរហ្នឹង ព្រោះខ្ញុំចង់បានកូនខ្លាំងណាស់ តែធ្វើម៉េចក៏គ្មានដែរ។ ខ្ញុំតុកស៊ិចពិបាកចិត្តដោយសាររឿងមួយនេះ ហើយក៏មិនដឹងថាធ្វើយ៉ាងណាដែរ ព្រោះបើការ៤ឆ្នាំហើយ នៅតែអត់មានអ៊ីចឹង?”។អ្នកស្រីថន តារា ថា នាងបានទៅជួបគ្រូពេទ្យជំនាញរឿងនេះនៅថៃដែរ តែដោយសារនាងមានបញ្ហាសុខភាពខ្វះមេជីវិត ទើបមិនអាចយកកូនបាន។បន្ទាប់ពីរឿងនេះមកដល់ឆ្នាំ២០២១គេគ្រាន់តែដឹងថាអ្នកស្រីថនតារាបានវិលត្រឡប់មកស្រុកវិញស្ងាត់ៗដោយមិនដឹងថាកើតមានរឿងអ្វីជាមួយស្វាម៉ីជនជាតិថៃនោះទេ?។
ឡូវឆ្នាំ២០២៤នេះអ្នកមេម៉ាយថនតារាដែលមានអាយុ៤១ឆ្នាំហើយមានហាងឆេងជាលោកជំទាវជាថ្មីបន្តទៀតបន្ទាប់ពីការភ្ជាបពាក្យជាមួយឯកឧត្តមបណ្ឌិតឃីសុវណ្ណរតនាដែលជារដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។បណ្ឌីតឃីសុវណ្ណរតនាធ្លាប់មានគោរមងារជាសម្តេចសង្ឃអរិយវង្សនិងជាចៅអធីការវត្តស្វាយដង្គុំក្នុងខណ្ឌ៧មករារាជធានីភ្នំពេញ។បណ្ឌិតឃីសុវណ្ណរតនាបានលាចកសិក្ខាបទនៅក្នុងខែសីហាឆ្នាំ២០២៣បន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេសក្នុងអណ្តត្តិរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុនម៉ាណែត។