» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9781 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699952 នាក់

ករណី​ផ្ទុះ​មីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ​នៅ​ក្រុង​បាវិត​ការពិតជា​ការផ្ទុះ​ផាវ​គ្រាប់បែក និង​កាំជ្រួចម្ចាស់ផ្ទះត្រូវនគរបាលហៅសួរ​

 


​ស្វាយរៀង​៖ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​កំទេច​ផ្ទះមួយ​ខ្នង​លាន់​រង្គើ​ផ្អើល​អស់​ពលរដ្ឋ​ក្នុងភូមិ ដោយ​សង្ស័យ​ផ្ទុះ​គ្រាប់​មីនតោន​នៅវេលា​ម៉ោង​២:៥​នាទី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៥ ពេល​ម្ចាស់ផ្ទះ​ចេញទៅ​លក់ដូរ​អស់ នៅ​តូប​ខាងមុខផ្ទះ ការពិត​ផ្ទុះ​ផាវ​គ្រាប់បែក និង​កាំជ្រួច​។a bom svay

លោក យូ យ៉េន មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប្រាសាទ​ក្រុង​បាវិត​បានឱ្យដឹងថា នៅវេលា​ម៉ោង​២:៥​នាទី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជាង​បុក​អណ្តូង ដែលមាន​យីហោ «​សី​ពៅ​» មាន​ទទួល​ជួសជុល និង​បុក​អណ្តូង​តូចធំ​គ្រប់​ប្រភេទ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ករណី​ផ្ទុះ​គ្រាប់​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ស្ទើរ​ទាំងស្រុង​។​មហាជន​ដាក់​ការសង្ស័យថា ផ្ទុះ​ហ្គាស ឬ​មីនតោន​។​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៥ ដោយមាន​ខាង​ស៊ីម៉ាក់​ចុះ​ពិនិត្យ​រក​សំបក​ផ្ទុះ​នៅ​ទីតាំង​ផ្ទះ​រងគ្រោះ​ផង​។ បន្ទាប់ពី​ពិនិត្យ​រក​សំបក​ផ្ទុះ​នោះ​រួចមក​ខាង​ស៊ីម៉ាក់​បាន​រកឃើញថា មិនមែនជា​មីនតោន ឬ​ផ្ទុះ​ធុង​ហ្គាស​អ្វី​នោះទេ​ការពិតជា​សំបក​កាំជ្រួច និង​ផាវ​គ្រាប់បែក​ដែលមាន​ចំនួន​ច្រើន​ផ្ទុះ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​នោះ​។

​សូមបញ្ជាក់ថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ អ៊ុក ពិសី បានឱ្យដឹងថា ផាវ និង​កាំជ្រួច​នោះ​ជា​របស់គាត់​ដែលមាន​ចំនួន​ច្រើន ប៉ុន្តែ​មិនបាន​ដឹង​ពី​មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​នោះឡើយ ដោយ​មុនពេល​កើតហេតុ គាត់​បាន​ដើរ​ចេញទៅ​តូប​លក់ដូរ​ខាងមុខផ្ទះ ស្រាប់តែ​ឭ​សំឡេង​ផ្ទុះ​គ្រាំង​កក្រើក​ដី ឃើញ​ផ្ទះ​របស់គាត់​ប៉ើង​ដុំថ្ម និង​ដំបូលផ្ទះ​ខ្ទាត​ឡើងលើ ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើងលើ គាត់​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​មក​ចោមរោម​មើល​ពី​ចម្ងាយ​ដោយ​មិន​ហ៊ាន​ចូល​ជិត​។

​ទោះបីយ៉ាងណា ម្ចាស់ផ្ទះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​អំពី​ការ​លាក់ទុក​ផាវ និង​កាំជ្រួច​ដ៏​ច្រើន​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដែរ​មិនដឹងថា​តើ​មាន​បន្ទុក​ដាក់​ឲ្យ​មានទោស​ឬក៏​អត់​នោះ​ទេវា​អាស្រ័យ​សេវា​ល្អ​ឬ​អន់​តែប៉ុណ្ណោះ​៕a bom svay1 a bom svay2

​