» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12172 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702343 នាក់

ករណី​យុវជន​មួយក្រុម​ជា​សិស្សសាលា ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ជក់បារី ថត​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​នគរបាល​ចាប់​!


​ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយដឹង​នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ករណី​យុវជន​មួយក្រុម​ជា​សិស្សសាលា ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ជក់បារី ថត​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា បាន​ចុះ​ស្រាវជ្រាវ​ករណីនេះ និង​ឃាត់​បាន​យុវ​សិស្ស​ពពាក់ពពូន​ន​នាំគ្នា​ជក់បារី​បាន ចំនួន​១៣​នាក់ ផងដែរ ។​a student kdal2 

​ករណី​សិស្ស​សាល​ស្លៀកពាក់​ជា​សិស្ស ប្រមូលផ្តុំ​គ្នា​ជក់បារី រួច​ថត​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​រោង​លក់​បាយ មុខ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា ស្ថិតនៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​​សិស្ស​ទាំង​១៣​នាក់ រួមមាន ៖១. ឈ្មោះ មករា មួយ​ឆេង ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជា​អ្នក​ជក់បារី ថ្នាក់​ទី​៨C​។​

២. ឈ្មោះ នន សុខ​មុន្នី ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង​ខេត្តកណ្តាល​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨C​។​៣. ឈ្មោះ ហែម ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨F​។​៤. ឈ្មោះ ស្រឿ​ន ហឺ​សុ​ី​ញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៧D​។​

៥. ឈ្មោះ​ណា​ង លី​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ​ថ្នាក់​ទី​៨F​។​៦. ឈ្មោះ ទីណា ជីវា​នី​កា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។​ជា​អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨E​។​៧. ឈ្មោះ វត្ថុ កញ្ញា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ ជា​អ្នក​អង្គុយ​ជាមួយ ទី​៩E​។​៨. ឈ្មោះ គឹម ម៉េង​ហៀក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ទួល​ក្តី​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​១០D​។​

៩. ឈ្មោះ ភិន មួយ​ហ័​រ ភេទ​ស្រី​អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ អ្នក​អ​ង្គុ​ជាមួយ ថ្នាក់​ទី​៨D​។​១០. ឈ្មោះ ភី គីម​ថាក់​គូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខ សិស្ស នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៧D​។​១១. ឈ្មោះ ធី គឹម​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៩C​។​១២. ឈ្មោះ ហេន ចាន់​ព​ណ័ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។ អ្នក​អង្គុយ​ជាមួយ ថ្នាក់​ទី​៨C​។​១៣. ឈ្មោះ ថាំង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជា​អ្នក​ថត​បង្ហោះ​តាម​ហ្វេ​ក​ប៊ុ​ក​។ (​គេចខ្លួន​)​។​​បន្ទាប់ពី​បាន​ឃាត់ខ្លួន​មក​សួរនាំ​រួច កម្លាំង​ជំនាញ បាន​សុំ​គោលការណ៍​តាម​ឋានានុក្រម និង​បាន​ហៅ​ឪពុកម្តាយ​អាណាព្យាបាល​របស់​សិស្ស ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា រួច​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ៕a student kdal a student kdal1 

​