» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9507 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699678 នាក់

ព្រះសង្ឃ​ជិត​២០​ឈឹ​ក្តៅខ្លួន​ខ្លាំង ស្រែកយំ​ផ្អើល​ពេញ​វត្ត​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង ៖​មាន ព្រះសង្ឃ​ជិត​២០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិតក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​មាន​អា​ការៈឡើង​កំដៅ​ខ្លាំង​ខុសពី​ធម្មតា និង​ចម្លែក ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​២០២២ ។​

សង្ឃ​មួយអង្គ​នាម​ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ មាន​សង្ឃដីកា​ឲ្យ​ដឹងថា ព្រះសង្ឃ​ចំនួន​១៨​អង្គ​នៅក្នុង​វត្ត​ខ្នាចរមាស ពិតជា​កើតមាន​អាកា​រៈ​ក្ដៅខ្លួន​ខ្លាំង​មែន រហូតដល់​អង្គ​ខ្លះ​ស្រែកយំ​ផ្អើល​ពេញ​វត្ត ។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្តថា អាកា​រៈ​បែបនេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​កន្លងមកហើយ ទៅលើ​ព្រះសង្ឃ​តែ​៤​ឬ​៥​អង្គ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៨​យប់មិញ (​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២) ស្រាប់តែ​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​រហូតដល់​ទៅ​១៨​អង្គ​។​a monk hot 

​ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ ដែល​បាន​ដឹកបញ្ជូន​ព្រះសង្ឃ​១៨​អង្គ​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​បានបញ្ជាក់​បន្ថែមថា ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ភ្លាម គ្រូពេទ្យ​បាន​ប្រាប់ថា ព្រះសង្ឃ​ខ្លះ​ឡើង​កំដៅ​ខ្លាំង​រហូត​៣៩​អង្សារ​។ ពេលនេះ ព្រះសង្ឃ​ទាំង​១៨​អង្គ កំពុង​ព្យូ​សេរ៉ូម​នៅ​ពេញ​មន្ទីរពេទ្យ​នៅឡើយ ក្រោយពី​ក្រុម​គ្រួ​ពេទ្យ​ក​យ​សំណាក​ឈាម​រួច​។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០២ វិច្ឆិកា នេះ គ្រូពេទ្យ​ជំនាញ​មិនទាន់​ផ្ដល់​លទ្ធផល​រោគសញ្ញា​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​ប្រាប់ថា​, ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ដំបូង​មាន​អា​ការៈឡើង​កំដៅ​ខ្លាំង ហើយ​គ្រូ​ចៅអធិការ​វត្ត ក៏បាន​ហៅ​គ្រូពេទ្យ​ទៅពិនិត្យ​និង​ប្រើប្រាស​ថ្នាំ​បន្ថយកំដៅ ។ ប្រភព​បាន​បញ្ជាក់ថា ក្រោយ​គ្រូពេទ្យ​ឲ្យ​ឆាន់​ថ្នាំ ព្រះសង្ឃ​ទាំងនោះ​ក៏បាន​ធូរស្រាល​ភ្លាមៗ តែ​ក្រោយមក​ក៏​ឡើង​កំដៅ​វិញ ហើយ​នៅ​ថ្ងៃទី​០១ វិច្ឆិកា ស្រាប់តែ​ជំងឺ​នេះ​ក៏​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​នានា នៅក្នុង​វត្ត​រហូតដល់​ទៅ​១៨​អង្គ ធ្វើ​ឲ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​ស្រែកយំ​ពេញ​សាលាឆាន់ ទើប​អា​ជ្ញ​ធរ​សម្រេច​ឲ្យ​រថយន្ត​សាមុយ​ជួយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​តែម្ដង​។​​ដូច្នេះ​ព្រះ អង្គ​ត្រូវ​រង់ចាំ​ចម្លើយ​ពី​គ្រូពេទ្យ​សិន ទើប​អាច​ផ្ដល់​ចម្លើយ​អំពី​រោគសញ្ញា​របស់​ព្រះសង្ឃ​ទាំង​១៨​អង្គ​នេះ​បាន​។ នេះ​គ្រាន់តែ​ជា​ព័​ត៏​មាន​បឋម​តែប៉ុណ្ណោះ ។​a monk hot1 a monk hot2 

​