» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8854 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699025 នាក់

សម្តី​អ្នកនាង​ម៉េង កែវពេជ្ជតា​ក្តៅ​ដល់​អតីត​តារាចម្រៀង​ទូច ស៊ុន​និ​ច ដែល​នៅ​សម្ងំ​ក្រៅប្រទេស ច្រើន​ឆ្នាំ​មកហើយ

 

​ភ្នំពេញ​៖​អ្នកនាង​ម៉េង​កែវ​ពេ​ជ្ជា​តា​ចម្រៀង​ជើងចាស់​ដែល​ឡាយ​ជេរ​រិះគន់​តាម​ហ្វេ​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​បង្ក​ការក្តៅក្រហាយ​ដល់​អតីត​តារាចម្រៀង​កញ្ញា ទូច ស៊ុន​និ​ច ដែល​បាត់​មុខ​យូរហើយ​ក្រោយ​រងគ្រោះ​ដោយសា​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​ទៅសម្ងំ​រស់នៅ​បរទេស​។a keo touch

ថ្មីៗ​នេះ​កញ្ញា​ទូច​ស៊ុន​និ​ច​បាន​ចេញមុខ​តាម​វីដេអូ​ឃ្លី​ប​មួយ​ឆ្លើយតប​ទៅនឹង​តារាចម្រៀង រៀមច្បង ម៉េង កែវពេជ្ជតា ដែល​នាង​អះអាងថា បាន​ចោទ​ខ្លួន​ថា​បាន​ល្បីឈ្មោះ​ដោយសារ​យក​ចម្រៀង​នាង​ទៅ​ច្រៀង​។​​តាមរយៈ​ឃ្លិប​វិ​ដេ​អូ​ផ្សាយ​តាម​បណ្តាញ​សង្គម​យូ​ធូប​នាង​ទូច ស៊ុន​និ​ច បញ្ជាក់ថា ដើមឡើយ នាង​មិន​ចង់​ធ្វើការ​បកស្រាយ​អ្វី​ទេ ប៉ុន្តែ​មិន​អស់ចិត្ត​នឹង​ការអធិប្បាយ​របស់​រៀម​ច្បង​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ខ្លួន ទើប​សម្រេចចិត្ត​ចេញមុខ​និយាយ​ម្ដង​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​បានដឹង​ច្បាស់​សាច់រឿង​ទាំងអស់គ្នា​។

​វីដេអូ​ដែល លឺ​តែ​សំឡេង ទូច ស៊ុន​និ​ច អតីត​តារាចម្រៀង​ស្រី បាន​បញ្ជាក់ថា រៀមច្បង​បានលើកឡើង​ថា តាំងពីដើម​មក​ខ្លួន​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ល្បី​ដូច​រៀមច្បង ដោយ​ការយក​បទ​របស់​រៀម​ច្បង គឺ​អ្នកនាង ម៉េ​វ កែវពេជ្ជតា មក​ច្រៀង​។ ស៊ុន​និ​ច អះអាងថា នេះ​ជា​អ្វីដែល​រៀមច្បង​បាន​និយាយ​ក្នុងការ live កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ យ៉ាងណា សាច់​រឿងនេះ បាន​កើតឡើង​តាំងពី​នាង​ខ្លួនឯង​(​ស៊ុន​និ​ច​) នៅ​ជា​កុមារភាព​ឯណោះ​។​“​បង​ដា គាត់​បានលើកឡើង​តាំងពី​ខ្ញុំ​ទើប​អាយុ​បាន ៨-៩​ឆ្នាំ ទើបតែ​ប៉ិច​ពន្លក​ឡើង​ច្រៀង​ដំបូង គាត់​ថា​ខ្ញុំ​ក៏​ច្រៀង​តាម​គាត់ ច្រៀង​លំនាំ​តាម​បទ​គាត់ ហើយ​ចង់​ល្បី​តាម​គាត់​…!”​។​

​ទូច ស៊ុន​និ​ច​កាលណោះ បាន​ឡើង​ច្រៀង​បទ “​សូម​ពុក​វិល​វិញ​” ហើយ​រៀមច្បង​លើកឡើងថា នាង​ច្រៀង​តាម​ខ្លួន និង​ចង់​ល្បី​តាម​ខ្លួន​។ ចំពោះ​បញ្ហា​នេះ កញ្ញា ទូច ស៊ុន​និ​ច បញ្ជាក់ថា កាលណោះ នាង​ទើបតែ​អាយុ​បាន ៨-៩​ឆ្នាំ អត់​ដែល​ស្គាល់​រៀមច្បង ម៉េង កែវពេជ្ជតា ជា​នរណា​ផង​។ “​ដូច្នេះ បង​ថា​ខ្ញុំ​ច្រៀង​បទ “​សូម​ពុក​វិល​វិញ​” នេះ​ថា ចង់​ល្បី​តាម​បង​ហ្នឹង ដូច​មិន​សម​ហេតុផល​សោះ​!”​។​

អតីត​តារាចម្រៀង​អ​ភ​ព័​រូបនេះ​បាន​អះអាងថា បទ “​សូម​ពុក​វិល​វិញ​” ដែល​នាង​ច្រៀង​នេះ គឺជា​បទ​ដែល​លោកឪពុក​នាង​បាន​និពន្ធ​ដោយផ្ទាល់​ថែមទៀត​។​បើ​ទោះ​ត្រូវ​រៀមច្បង​ចោទថា ឪពុក​កូន​ទាំងពីរ​នាក់​លួច​ចម្លង​បទ​របស់ខ្លួន​នោះ ម្ចាស់​បទ “​ឱ​ក្លិន​ផ្កាម្អម​” អះអាងថា កាលនោះ​នាង និង​ឪពុក ពិត​មិនដែល​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារាចម្រៀង​រៀមច្បង​សោះ ព្រោះថា សម័យ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនទាន់​រីកចម្រើន​ដូច​បច្ចុប្បន្ន​ផង​។​

​ដូច្នេះហើយ នាង និង​ឪពុក​មិនដែល​បានលឺ​បទ​ចម្រៀង​របស់​រៀមច្បង ម៉េង កែវពេជ្ជតា ទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា បទ​នោះ គឺ​នាង​ឃើញ​លោកឪពុក​អង្គុយ​និពន្ធ​ខ្លួនឯង​ដោយផ្ទាល់​។​មកដល់​រសៀល​ថ្ងៃទី ២៧ ឧសភា នេះ មិនទាន់​ឃើញ អ្នកនាង ម៉េង កែវពេជ្ជតា ចេញ​ប្រតិកម្ម​បែបណា​នៅឡើយ​។a keo touch1 a keo touch2 

​