» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8895 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699066 នាក់

អវត្តមានកញ្ញា​ចរិយាម្ចាស់បញ្ហាក្នុងសន្និសីទ្ធកាសែតលោក​ហេង​ឡុង​សុំទោស​ធី​សុវណ្ណ​ថាបើរកឃើញឲ្យ១ម៉ឺនដុល្លារ!

 

​ភ្នំពេញ​៖ ជម្លោះ​រវាង អ្នកនាង ធី សុវណ្ណ​ថា លោក ផែ សុវណ្ណ​រិ​ទ្ធ និង​កញ្ញា ចរិយា​និង​លោក​ហេង​ឡុង​ប្រធាន​សមាគម​សិល្បៈករ​ស្ម​គ្រ​ចិត្ត បាន​ស្វែងយល់បាន​គ្នា​ខ្លះៗ​ហើយ​តាមរយៈ​ស​ន្និសិទ​កាសែត​កាលពី​ព្រលប់​ថ្ងៃទី​៦​វិច្ឆិកា ។​​ទោះបីយ៉ាងណា​ស​ន្និសិទ​ការ​សែត នេះ គេ​មិន​ឃើញថា កញ្ញា ចរិយា​ដែលជា​ដើមចម បង្ហាញ​វត្តមាន ដូច​ទៅ​និង​អ្វីដែល​នាង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​នោះទេ​។ គឺមាន​តែ​លោក ហេង ឡុង អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ តែប៉ុណ្ណោះ ។​a heng long4 

​ការមិន​ចូលរួម​និយាយ​តទល់​មុខ​គ្នា តាម​ការសន្យា​របស់​នា​រី​ឈ្មោះ ចរិយា ដែល​ធ្វើ​ឲ្យ​គេ​អាច​គិតថា នាង​គឺមាន​គោលបំណង​មិនល្អ ក្នុងការ​ប្រឌិត​ជម្លោះ​ស្នេហា មួយ​នេះ​និងធ្វើឲ្យអ្នកជួយនាងជួបបញ្ហាលំបាក។​​កញ្ញា ធី សុវណ្ណ​ថា បាន​និយាយថា នាង​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​លោក ផែ សុវណ្ណ​រិ​ទ្ធ ជាង​៦​ឆ្នាំ​មកហើយ មាន​ផុស​រូប​ជាមួយគ្នា ដើរលេង​ជាមួយគ្នា​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា មួយ​គ្នា​យ៉ាងច្បាស់​លាស់ ចុះ​ហេតុអ្វី​ក៏​កញ្ញា ចរិយា មិន​ព្រម​សើរើ​រឿង​ស្នេហា​នេះ បែរជា​ដល់​ថ្ងៃ​មង្គលការ​នាង ទើប​នាង ចរិយា បង្កើត​រឿង​រ៉ាង​បែបនេះ ដែល​នេះ គឺជា​ចេតនា​ចង់​បំផ្លាញ​កិត្តិយស និង​សេចក្តីសុខ​របស់​នាង​យ៉ាង ពិតប្រាកដ​។​

ឯ​លោក ផែ សុវណ្ណ​រិ​ទ្ធ ក៏បាន​បដិសេដ​ទាំងស្រុង​ផងដែរ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ដោយ​លោក​ថា មិនដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​នារី​ឈ្មោះ ចរិយា នោះឡើយ​។​លោក​ថា កញ្ញា ចរិយា អាច​និង​ចងគំនុំ​ជាមួយ​អ្នក នាង ធី សុវណ្ណ​ថា ហើយ​យក​រូបលោក​បង្កើតជា​រឿង​បែបនេះ​តែម្តង​។​

ស​ន្និសិទ​ការ​សែត​នេះដែរ លោក ហេង ឡុង បាន​លើកឡើងថា លោក​ពិតជា​សុំទោស​យ៉ាងខ្លាំង​ចំពោះ​រឿង​រ៉ាង ដែល​បាន​កើតឡើង​។​លោក​ទទួលស្គាល់ថា លោក មិន​សម​យក​ថ្ងៃ​មង្គលការ​របស់​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ មក​បង្កើត​រឿង​នៅថ្ងៃនោះ​នោះទេ ។​លោក ហេង ឡុង បន្តថា លោក​ព្រម​ដោះស្រាយ​តាមច្បាប់ ធ្វើ​ម្តេច​បើ អ្នកនាង ធី សុវណ្ណ​ថា ខឹង​យ៉ាង​នេះហើយ​។​សម្រាប់​អ្នកនាង​ច​ន​ចន្ទ​លក្ខិណា​វិញ​ក្រោយពី​កើតរឿង​នេះ​បានប្រកាសថា​សមាគម​នឹង​ឈប់​ចេញមុខ​ឈឹ​ឆ្អា​ល​រឿង​អ្នកសិល្បៈ​ហើយ​គឺ​ធ្វើ​តែ​រឿង​សុខភាព​តែប៉ុណ្ណោះ​!?​។​

​ដោយសារតែ​ការមិន​បង្ហាញ​វត្តមាន​របស់​នារី​ឈ្មោះ ចរិយា ដូច​ការអះអាង និង​សន្យា​តាម​ការ​ណាត់ជួប​ដូច​ថ្ងៃនេះ ដោយសារតែ​ហេតុផល​អាច​គេចខ្លួន​នោះ​អ្នកនាង ធី សុវណ្ណ​ថា បានប្រកាស​យ៉ាង​ដាច់​ណាត់​ថា​ខ្លួន​នឹង​ស្វែងរក​នារី​រូបនេះ​មក​ទទួលខុស​ហើយ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ឲ្យ​ទាល់តែ​បាន​ចំពោះ​ករណី​បរិហាកេរ្តិ៍​នាង​និង​ស្វា​មីនា​ថ្ងៃ​ចូល​រោងការ​។​​អ្នកនាង ធី សុវណ្ណ​ថា ប្រកាស​អះអាង​ដែរ​ថា ប្រសិនជា​មហា​ជនណាម្នាក់ បានឃើញ និង​ដឹង​ពី​ដំណឹង​រស់នៅ​របស់​ឈ្មោះ ចរិយា ហើយ​ផ្តល់ព័ត៌មាន​ឲ្យ​នាង​នោះ ខ្លួន​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ភ្លាម​។ ខណៈដែល​នាង​ថា​រឿងរ៉ាវ​នេះ​ជា​ករណី​មិនអាច​លើកលែង​បានឡើយ​។​

​មុន​នឹងធ្វើ​សន្និសីទ អ្នកនាង ធី​សុវណ្ណ​ថា ក៏បាន​ប្រកាស​លើ​ផេ​ក​របស់ខ្លួន ពី​ការលាឈប់ ចេញពី​សមាជិកសមាគម​ន៍​សិល្បៈ និង​សូម​កាត់កាល ផ្តាច់ទំនាក់ទំនង​ជាមួយ​​លោក​ហេង​ឡុង ដូច្នេះ​ថា សេចក្តីប្រកាស ខ្ញុំ​សូម​លាឈប់ ចេញពី​សមាជិកសមាគម​ន៍​សិល្ប​:
​និង​សូម​កាត់កាល ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក​ហេង​ឡុង ចាប់ពីពេលនេះ​តទៅ​..​លោក​យក​ថ្ងៃ​រៀបការ​ខ្ញុំ មកលេង​សើច​ល្ងាច​នេះ ម៉ោង​៦ ខ្ញុំ​មិន​ទុក​មុខ​ឲ្យ​លោក​ទេ​៕a heng long5 a heng long6 a heng long3 a heng long2 

​