» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5370 នាក់

ម្សិលមិញ 5404 នាក់

សរុប 19790735 នាក់

មណ្ឌល​គី​រី​ធ្វើ​ពិធី​រំលឹក​វប្បធម៌​ជនជាតិដើម​ភាគតិច​នៅ​ភ្នំ​ដោះ​ក្រមុំ​

 

​មណ្ឌលគិរី​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី សហការ​ជាមួយ​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​បាន រៀបចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​បរិវេណ​ភ្នំ​ស្រុះ​ផ្លុំ (​ភ្នំ​ដោះ​ក្រមុំ​) ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២២​។a mondul3 


​លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច ខេត្តមណ្ឌលគិរី ដើម្បី​ពង្រឹង​អត្តសញ្ញាណ​ប្រពៃណី វប្បធម៌ របស់​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​។ ម្យ៉ាងវិញទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ត និង​ស្វែងយល់​អំពី​តម្លៃ​នៃ​វប្បធម៌ និង​ដើម្បី​ចូលរួម​ថែរក្សា​អភិរក្ស ជាពិសេស​ឱ្យ​យុវជន​ដែលជា​ជនជាតិដើម​ភាគតិច ចូលរួម​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ដ៏​មានតម្លៃ​របស់ខ្លួន ផងដែរ​។

កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច​នេះ បាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១២ ខែមេសា ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ បានធ្វើ​ឡើង​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា និង​ឆ្នាំ​២០១៩ បាន​ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច ភ្នំ​ដោះ​ក្រមុំ (​ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ និង ២០២១ មិនបាន​ប្រារព្ធ​ទេ ដោយសារតែ​ជំងឺ​កូ​រីដ ១៩)​។

​សម្រាប់​ឆ្នាំ​២០២២ កម្មវិធី​បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​១១ ដល់​១២ ខែមេសា នៅ​ទីតាំង​ភ្នំ​ស្រុះ​ផ្លុំ​(​ភ្នំ​ដោះ​ក្រមុំ​)​។ កម្មវិធី​នេះ​ក៏មាន​ការណែនាំ​ដល់​យុវជន​ដែលជា​ជនជាតិដើម​ភាគតិច ឱ្យ​ចូលរួម​ថែរក្សា​សមិទ្ធផល​ថ្ងៃនេះ និង​ទៅ​ថ្ងៃ​អនាគត ដែល​កើតចេញពី​ការគាំទ្រ ទឹកចិត្ត​សាមគ្គី និង​ឆន្ទៈ ហើយក៏​បានស្នើ​ដល់​ចាស់ទុំ ឱ្យ​ផ្ទេរ​ទៅឱ្យ​យុវជន​ជា​អ្នក​បន្តវេន នូវ​វប្បធម៌ សិល្បៈ ល្បែង​ប្រជាប្រិយ ជាដើម និង​ក៏​ត្រូវមាន​កិច្ចសហការ និង​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៨ បាន​សំដែង​នូវ​ក្តីរំភើប ដែល​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក៏ដូចជា​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តមណ្ឌលគិរី បានរៀបចំ​កម្មវិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច​នាពេលនេះ​។ លោក​បាន​ចាត់ទុកថា ពិធី​នេះ​នឹង​ផ្តល់ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ថែរក្សា ការពារ ប្រពៃណី​ទំនៀម​ទំ​ម្លា​ប់ សាសនា និង​អត្តសញ្ញាណ​ដ៏​មានតម្លៃ​របស់ខ្លួន​កុំ​ឲ្យ​បាត​បង់​។

​លោក ណ​យ ស្រូ​ន បាន​បញ្ជាក់ថា ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ដែលមាន​ជា​ជនជាតិដើម​ភាគតិច​រស់នៅ​ច្រើន​តាំងពី​យូរលង់​មកហើយ ដែលមាន​អត្តសញ្ញាណ​របស់ខ្លួន ដូចជា ភាសា ទំនៀម​ទំលាប់ ប្រពៃណី របាំ មុខម្ហូប និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​។ ទាំងនេះ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង នៃ​បុព្វបុរស​ដូនតា និង​បាន​ក្លាយជា​ដួងព្រលឹង ជា​អត្តសញ្ញាណ របស់​ជនជាតិដើម​ភាគតិច​។


​ពិធី​រំឭក​វប្បធម៌​ជនជាតិដើម​ភាគតិច​នេះដែរ ជនជាតិដើម​ភាគតិច រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដើរ​ជា​ក្បួន ដើម្បី​បង្ហាញ​នូវ​វប្បធម៌ សម្លៀកបំពាក់ ឧបករណ៍​ភ្លេង និង​របស់​ប្រើប្រាស់​ផ្សេងៗ ព្រមទាំង​ចម្រៀង និង​បាន​ផ្សព្វផ្សាយ​ផ្ទះ​គំរូ​ជនជាតិដើម​ភាគតិច ១​ខ្នង ដែលមាន​ភាព​ស្អាត និង​ទាក់ទាញ​។ ក្រៅពីនេះ ក៏មាន​រៀបចំ​ជា​ស្តង់ ពិព័រណ៍ សម្រាប់​ដាក់​បង្ហាញ​ផលិតផល និង​វប្បធម៌ របស់​ជនជាតិដើម​ភាគតិច តាម​ភូមិ​ដែលមាន​តំណាង​មកពី​តាម​បណ្តា​ស្រុក​ចំនួន ៥ ទៅ ៦​ស្តង់ ផងដែរ​a mondul a mondul2