» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10864 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701035 នាក់

យោធា កម្ពុជា-ថៃ បើកិច្ចប្រជុំពិភាក្សាលើកិច្ចការមនុស្សធម៌ និងការពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែន

 

​

​

​បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីបានដឹកនាំកម្លាំងក្រុមការងារច្រកអន្តរជាតិប៉ោយប៉ែត ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយភាគីថៃ។a army boder thai k 

​ភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាន ឆ្លាតប៉ាន់ឆា អនុប្រធានការិយាល័យទំនាក់ទំនងថៃ-កម្ពុជា ។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះប្រារព្ធធ្វើឡើងនៅ ស្នាក់ការគយច្រកអន្តរជាតិក្លងលឹក-ប៉ោយប៉ែត។

​ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាយ៉ាងហ្មត់ចត់លើ របៀបវារៈសំខាន់ៗចំនួន ០៧ចំណុច រួមមាន៖​១. ការងារមនុស្សធម៌៖ ការសម្រួលដល់ការបញ្ជូនសាកសព និងអ្នកជំងឺរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) ប្រកបដោយភាពរលូន។​២. បញ្ហាអន្តោប្រវេសន៍៖ ការគ្រប់គ្រង និងការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅវិញទៅមក។

​៣. ការពារការយល់ច្រលំ៖ ការជូនដំណឹងទៅវិញទៅមកចំពោះគណៈប្រតិភូដែលចុះត្រួតពិនិត្យព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវ (AOTs)។​៤. ការកំណត់ច្រកផ្លូវការ៖ យកច្រកទ្វារអន្តរជាតិភ្នំដី-ខៅឌីន និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ជាច្រកកណ្តាលសម្រាប់ផ្តល់ព័ត៌មាន ឯកសារ និងការបញ្ជូនផ្សេងៗ (ពលករ អ្នកជំងឺ និងសាកសព)។

​៥. ការគោរពវិន័យ និងកិច្ចព្រមព្រៀង៖ ផ្សព្វផ្សាយណែនាំដល់កម្លាំងជួរមុខទាំងសងខាង ឱ្យប្រកាន់ខ្ជាប់នូវវិន័យកងទ័ព គោលការណ៍កិច្ចព្រមព្រៀងបទឈប់បាញ់ ២៧ ធ្នូ ២០២៥ (សេចក្តីថ្លែងការណ៍រួម JS) និងអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ (MOU)។

​៦. ការអប់រំផ្សព្វផ្សាយ៖ ការណែនាំដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការឆ្លងដែនខុសច្បាប់។​៧. ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ៖ ភាគីទាំងពីររួមគ្នាបង្ការ ទប់ស្កាត់ និងប្រឆាំងរាល់ព័ត៌មានមិនពិត (Fake News) ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម។a army boder thai k1 a army boder thai k2