» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5993 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619233 នាក់

គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​កូនកំព្រា​៤​ឪពុកម្តាយ


​កណ្តាល​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៥ នៅលើ​ផ្លូវជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ុយ ចាន់​ធឿន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង រងរបួស​ធ្ងន់​ផុង​លលាដ៍ក្បាល និង​បាន​ស្លាប់​នៅពេលដែល​កំពុង​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​a die mother1 

​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្តាល​1X-7916 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ពេល​កំពុង​ជិះ​មកដល់​ខាងជើង​សាលា​អន្តរជាតិ​ហូ​ម​ស្គូ​ល​។​ពេល​កំពុងធ្វើ់ដំណើរ​ក៏មាន​ម៉ូតូ​ម៉ាក HONDA SCOOPY ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​កណ្តាល​1AR-4742 មួយគ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ម៉ៅ ស្រូ​យ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​បាន ឃុំ​ពោធិ​បាន ស្រុក​កោះធំ បើកបរ​ក្នុង​ល្បឿន​លឿន ស្របគ្នា​ទិស​គ្នា មកពី​ក្រោយ​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាងៗ​ខ្លួន​។

ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ស្រី​រងគ្រោះ​បាន​ដាច់ដង្ហើម​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​។​​គេ​ចាំបាន​ថា​កាលពី​ជាង​៥​ឆ្នាំមុន ស្វាមី​របស់​ស្ត្រី​រងគ្រោះ បាន​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ស្លាប់​នៅលើ​ផ្លូវជាតិ​លេខ​២១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បន្សល់​កូន​ចំនួន​៤​នាក់​ក្នុងបន្ទុក​ឲ្យ​ស្ត្រី​រងគ្រោះ​ចិញ្ចឹម​មើលថែ​តែឯង ហើយ​ជា​អកុសល​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទៀត ទុក​ឲ្យ​កូនប្រុស​ស្រី ទាំង​៤​នាក់​រស់​កំព្រា​រងា​ដូច​មាន់​អត់​មេបា​។សូមបញ្ជាក់ថាគ្រោះចរាចរនៅស្រុកខ្មែរក្នុង១ថ្ងៃយ៉ាងហោចយកជីវិតមនុស្ស៤នាក់ផងដែរ៕a die mother2 a die mother3 a die mother4 a die mother5 

​