» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4123 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668763 នាក់

ចោរ​ស្រលាញ់​ម៉ូតូ​១​គ្រឿង តែ​ម៉ូតូ​មិន​ស្រលាញ់​ចោរ ដាច់​ខ្សែ​ពាន​ទៅមុខ​លែងរួច​


​ភ្នំពេញ ៖ កាលពី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​នេះ​ពី​កន្លែង​ណាមួយ​មក​តែ​មកដល់​តាមផ្លូវ​៣០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ក៏​ផ្តួល​ចោល​ហើយ​រត់​គេចខ្លួនបាត់ ។​a moto nex 

​ម៉ូ​តូ​ដែល​ជនសង្ស័យ​យកមក​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច​១​ជិះ​ក្នុង​ល្បឿន​លឿន ខ្លាច​ម្ចាស់​តាម​ទាន់​ចៃដន្យ ស្រាប់តែ​ម៉ូតូ​នោះ​ដាច់​ខ្សែ​ពាន​ទៅមុខ​លែងរួច ។​គេ​ឃើញ​ជនសង្ស័យ​ប្រុង​ឲ្យ​បក្សពួក​ដែល​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត ធាក់​រុញ​បន្តដំណើរ​ទៅមុខទៀត ប៉ុន្តែ​អ្នកភូមិ​នៅ​ជិត​នោះ​នាំគ្នា​និយាយថា ម៉ូតូ​ចោរ​ទេ​ដឹង​? ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏បាន​ផ្តួល​ម៉ូតូ​នោះ​ចោល រួច​ក៏​រត់ឡើង​ម៉ូតូ​បក្សពួក​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។​ក្រោយពី​កើតមាន​ហេតុការណ៍​បែបនេះ​ពួកគាត់​បាន​សន្និដ្ឋានថា ជនសង្ស័យ​លួច​ម៉ូតូ​ពី​កន្លែង​ណាមួយ​ហើយ​ជិះ​គេចខ្លួន ប៉ុន្តែ​ជា​សំណាងអាក្រក់​ដាច់​ខ្សែ​ពាន​ម៉ាស៊ីន​ទើប​ទៅមុខ​លែងរួច ។

ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស​១​គ្រឿង​ដេ​ល​មិន​ស្រលាញ់​ចោរ ពាក់​ស្លាក​លេខ ភ្នំពេញ 1IM-8978 កាត់​ភូមិ និង​មាន​បក្សពួក​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត​ផងដែរ ហើយ​ខណៈ​កំពុង​ជិះ​សុខៗ​ស្រាប់តែ​ម៉ូតូ​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច​ទៅមុខ​លែងរួច ដោយសារតែ​វា​ដាច់​ខ្សែ​ពាន​ក្នុង​ម៉ាស៊ីន ។​​បន្ទាប់មក​ពួកគាត់​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២ ឲ្យ​ចុះ​នាំយក​ម៉ូតូ​នេះ​ទៅ​រក្សាទុក និង​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​ម៉ូតូ​ត្រឡប់​វិញ​។​​នៅក្រោម​កែបម៉ូតូ នគរបាល​រកឃើញ​មាន​វិក​យ​ប័ត្រ​ភ្លើង​១​សន្លឹក​ដែលមាន​ឈ្មោះ ផូ ចំរើន មាន​ទីលំនៅ ផ្ទះ​លេខ​១៤៦ ផ្លូវ​៥៩៨ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​ពុំ​ដឹងថា គាត់ គឺជា​ម្ចាស់​ម៉ូតូ​នេះ ឬក៏​ពុំមែន​នោះឡើយ ។a moto nex1
​