» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12478 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702649 នាក់

លោក ហ៊ួ​រ ណារិន​ចៅ សង្កា​ត់រង សង្កាត់រ​មនា​ស្រវឹងស្រា ទាញ​កែវ​គប់​បុរស​ចំណាស់ រួម​តុ​ជាមួយ​រយៈ​ក្បាល​


​ខេត្តមណ្ឌលគិរី​÷ មន្ត្រីរាជការ​ស៊ីវិល មាន​តួនាទី​ជា​ចៅ​រង​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ប្រើ​អំពើហិង្សា ទាញ​កែវស្រា​គប់​ទៅលើ​បុរស​ចំណាស់​ម្នាក់ ជនជាតិ​ព្នង​រួម​តុ​ផឹកស៊ី​ជាមួយ គ្នា បណ្ដាល​ឲ្យ​រយៈ​ក្បាល​រងរបួស​ធ្ងន់ ។ តែ ចៅសង្កាត់រង រូបនេះ មិន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន យកទៅ​ផ្តន្ទាទោស​នោះទេ ក៏​ព្រោះ តែ​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់ ជាពិសេស​ស្ថាប័ន​ជំនាញ​មិន​យក​ច្បាប់​មក​អនុវត្ត ។a commun roit 

ប្រភព ព័ត៌មាន បានឱ្យដឹងថា នៅវេលា​ម៉ោង​៨​និង​៣០ នាទី​យប់ ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ​២០២៣ មានកម្ម​វិធី​ផឹកស៊ី​មួយ​បាន​រៀបចំឡើង នៅ​ចំណុច​ផ្ទះ​ឈ្មោះ មើ​ក ងឿ​ន ស្ថិតនៅ​ភូមិ​ពូ​ត្រុំ​ក្រុម​១ សង្កាត់រ​មនា ក្រុង​សែន មនោ​រម្យ ខេត្តមណ្ឌលគិរី​។ កម្មវិធី​ផឹកស៊ី​សប្បាយ​ដែលមាន​ការចូលរួម​ពី​លោក​ចៅសង្កាត់រង​នៃ​សង្កាត់រ​មនា​បាន​ប្រព្រឹត្តទៅ​យ៉ាង​រីករាយ ប៉ុន្តែ​ស្រាប់តែ​មានទំនាស់​ពាក្យសម្ដី​រវាង​អ្នក​ចូល រួម​ក្នុង​កម្មវិធី​និង​បុរស​តួនាទី​ជា​ចៅសង្កាត់រង​បាន​ផ្ទុះឡើង ។​យោង តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទំនាស់​ពាក្យសម្ដី​តឹង សរសៃ​ក នៅក្នុង​កម្មវិធី​ផឹកស៊ី បានកើត​ឡើង​រវាង​លោក​ចៅសង្កាត់រង​និង​បុរស​ចំណាស់​ម្នាក់​ជនជាតិ​ព្នង ដែល​ធ្វើ​ឲ្យ​លោក ហួរ ណារិន ចៅ សង្កា​ត់រង​សង្កាត់រ​មនា ទាញ​កែវស្រា គប់​ទៅ លើ​ឈ្មោះ​ជ្រាង ណើ​ប ភេទ ប្រុស អាយុ ៦៣ ឆ្នាំ​បណ្ដាល ឱ្យ​រងរបួស​ក្បាល​ហូរឈាម​ស្រោច​ពេញមុខ ។

របាយ ការណ៍ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ​ជ្រាង ណើ​ប ភេទ​ប្រុស​អាយុ ៦៣ ឆ្នាំ ជនជាតិ ព្នង មុខរបរ​មន្ត្រី​ចូល​និវត្ត៍​មាន​ទីលំនៅ ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត មណ្ឌលគិរី ។ រីឯ​ជនបង្ក​ឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣​ឆ្នាំ ជន ជាតិ ព្នង មុខរបរ ចៅ សង្កាត់រ​ងរ​មនា មាន ទីលំនៅ​ភូមិ​ពូ​ត្រុំ សង្កាត់ រម​នា ក្រុង​សែន មនោ​រម្យ ខេត្ត​មណ្ឌល គិរី ។ ប្រភព​បានឱ្យដឹងថា ករណី​អំពើហិង្សា​នេះ​កើតឡើង​ដោយសារតែ​ទំនាស់​ពាក្យសម្ដី​ពេល​ផឹកស៊ី​ស្រវឹង​។ បើ​ទោះ ជា​ជនរងគ្រោះ​រងរបួស ធ្ងន់​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច មិន​ចាប់ខ្លួន​លោក ហួរ ណារិន បញ្ជូនទៅ​ចាត់ការ​តាម ច្បាប់​នោះដែរ​។ តើ​មូល ហេតុអ្វី បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ចាត់ វិធានការ ចំពោះ​ករណី​ហិង្សា​នេះ ឬមួយ​ខ្លាច​អំណាច​លោក ហួរ ណារិន ចៅសង្កាត់រងរ​មនា​នោះ​។​ទោះជា​យ៉ាងណា ក៏ដោយ​គេ​សង្ឃឹមថា : ករណីនេះ ថ្នាក់ដឹកនាំ​ខាងលើ ពិសេស សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែលជា​ម៉ែ ជា​ឪ របស់ ចៅសង្កាត់ - មេឃុំ ទូទាំងប្រទេស លោក​នឹង ពិនិត្យមើល​និង មាន​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​ករណីនេះ ដើម្បី រក​យុត្តិធម៌​ជូន​ជន​រង គ្រោះ នៅ​ខេត្ត​មណ្ឌល គី​រី ជាក់​ជាមិនខាន ៕​ដោយ : សុផល​a commun roit1 a commun roit2 

​