» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8846 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699017 នាក់

ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !?



​ខេត្តបន្ទាយមានជ័យ ៖ , កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ចុះទៅ​ឃាត់ខ្លួន បុរស​ឈ្មោះ ហុក វិចិត្រ និង​ស្ត្រី​ឈ្មោះ យក់ ដា​ណែ​ត តាម​ពាក្យបណ្តឹង​ឈ្មោះ អ៊ុយ ច័ន្ទ​និមល​ដែល​ត្រុ​វ​ជា​ប្រពន្ធ ប្តឹង​ថា​ប្តី ខ្លួន បាន​នាំ​ស្រី​ស្នេហ៍​ទៅ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​នាំខ្លួន​អ្នក​ទាំងពីរ មកកាន់​អធិការដ្ឋាន នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ តាម​នីតិវិធី ។​a husband girl2 

​សូមបញ្ជាក់ថា ៖​បើតាម​ប្រភពពី​ខាង​ភរិយា​បាន​ឲ្យ​ដឹងថា កន្លងទៅ ភរិយា​ធ្លាប់បាន​ប្តឹង លោក​ប្តី​កំហូច​ទៅ លោក​អធិការនគរបាល​ខណ្ឌ​ជ្រោយចង្វារ ថា ៖ សុំ​ប្តឹង​ពី​ឈ្មោះ ហុក វិចិត្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​(​ត្រូវជា​ប្តី​) មាន​លំនៅ ភូមិ​សន្សំ​កុសល សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង នារី ឈ្មោះ យក់ ដា​ណែ​ត ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ផ្ទះ លេខ​AB20 ផ្លូវ 56R ក្រុមទី​៥ ភូមិ​ទួល​ថ្លាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពីបទ អំពី​អំពើ​ជិត​ក្បត់ !​។​

ភរិយា​ថា​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១ ប្តី​របស់​នាង​ខ្ញុំ​ចាប់ផ្តើម​មាន​ទំនាក់ទំនង ស្នេហា​គ្នា​លួចលាក់​ជាមួយ​នារី​ម្នាក់ ឈ្មោះ យក់ ដា​ណែ​ត ដែលជា សមាជិក​បណ្តាញ​ធុរកិច្ច ជាមួយគ្នា​។ ចាប់ពី​ពេល​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ជាមួយ​នារី​ឈ្មោះ យក់ ដា ដា​ណែ​ត នោះមក​ប្តី​របស់​នាង​ខ្ញុំ​តែងតែ បង្ក​ជំលោះ​នៅក្នុង​គ្រួសារ និង​បំផ្លាញ​លុយកាក់​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អស់​ជាច្រើន ហើយ​បាន​ចុះ​ចេញពី ផ្ទះ​ទៅ​រស់នៅ​ជាមួយ​នារី​ឈ្មោះ យក់ ដា​ណែ​ត ដោយ​លួចលាក់​ដោយ​រស់នៅ​ចល័ត​ម្តង​នៅ​កន្លែង​នេះ ម្តង នៅ​កន្លែង​នោះ ដោយ​នាង​ខ្ញុំ​មិនអាច​ដឹង​ច្បាស់​។​”

​លោកស្រី​បន្តថា ៖ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នាង​ខ្ញុំ​បាន​តាម​ទាន់​ប្តី​នាង​ខ្ញុំ ឈ្មោះ ហុក វិចិត្រ ដែល​កំពុងស្នាក់នៅ ជាមួយ​នារី​ឈ្មោះ​៖ យក់ ដា​ណែ​ត នៅផ្ទះ​លេខ​BAB20 ផ្លូវ 56R-​ក្រុមទី​5-​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ស្ថិតនៅក្នុង​បុរី​មង្គល​ភ្នំពេញ ។ នាង​ខ្ញុំ​ក៏បាន​ប្តឹង​រាយ​ការ កាណ៍​ទៅ​មូលដ្ឋាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២​ផងដែរ ។ ចាប់ពីពេលនោះ​មក​ប្តី​របស់​នាង​ខ្ញុំ​និង​នារី​ឈ្មោះ យក់ ដា​ណែ​ត បានរស់នៅ​ចល័ត​តាម​ខុន​ដូរ​ចំនួន​០២ កន្លែង​ទៀត នៅក្នុង​ខណ្ឌទួលគោក (​ឈ្មោះ ខុន​ដូរ​រ៉ូ យា​ល់​ផាក និង ខុន​ដូរ​ផាំ​ស្វែ​) ពេល​ដឹងថា​នាង​ខ្ញុំ​តាមរក​ប្តី​នាង​ខ្ញុំ​និង​ឈ្មោះ យក់ ដា​ណែ​ត បាន​ឈប់​រស់នៅ ក្នុង​ខុន​ដូរ​នោះ​ហើយ ហើយ​មក​រស់នៅ​ក្នុងផ្ទះ​វីឡា​ក្នុង​បុរី​វិមាន​ភ្នំពេញ ស្ថិតនៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់ ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ផ្ទះ​លេខ​60F ផ្លូវ​លេខ​១ ។​

ភរិយា​ជើង​ខ្លាំង​ប្រាប់ថា​នាង​ខ្ញុំ​បាន​តាមរក​ផ្ទះ ខាងលើ​ឃើញ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២៤ ហើយ​និង​ខ្ញុំ​សង្ស័យថា​ប្តី​នាង​ខ្ញុំ​និង​នារី ឈ្មោះ យក់ ដា​ណែ​ត​រស់នៅ​ជាមួយគ្នា ហើយ​នាង​ខ្ញុំ​សង្ស័យថា ឈ្មោះ យក់ ដា​ណែ​ត កំពុងមាន​មាន​ផ្ទៃពោះ​ទៀតផង​។​​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៤ លោកស្រី អ៊ុយ ច័ន្ទ​និមល អាយុ ៤០ ឆ្នាំ បានឱ្យដឹងថា ៖ គាត់​បាន​តាម​ប្តី​ជាមួយ​កូនប្រុស​ក៏​ឃើញ​ឡាន នៅ​សណ្ឋាគារ អូរ​មាស ក៏​ប្តឹង​សមត្ថកិច្ច​តាម​នីតិវិធី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ទាំងពីរ មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។ លោកស្រី​បន្តថា ៖ លោក​ប្តី​បានគ​ម្រាម​គាត់ មិនឱ្យ​បង្ហោះ​សកម្មភាព​ដែល​ខ្លួន​មាន​សហាយស្មន់ ទាំង​គាត់​កំពុង​ប្រព្រឹត្ត​បទល្មើស ដែល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ដោយផ្ទាល់​នោះ​។​

​សូមបញ្ជាក់ថា ៖ លោកស្រី អ៊ុយ ច័ន្ទ​និមល និង​លោក ហុក វិចិត្រ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា ក្នុង​កំឡុង​ឆ្នាំ​២០០៩ មកដល់​បច្ចុប្បន្ន មានកូន​៣​នាក់ ក្នុងបន្ទុក ក្នុងនោះ​កូនស្រី​១ ប្រុស​២ ។​ស្រី ជា​ភរិយា​បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ប្តី​នាង​ឈ្មោះ ហុក វិចិត្រ និង នារី ឈ្មោះ យក់ ដា​ណែ​ត ដែល​បាន​ប្រព្រឹត្តិ​អំពើ​ផិតក្បត់​ដើម្បី​ផ្តន្ទាទោស អ្នក​ទាំងពីរ តាមផ្លូវ​ច្បាប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត ភរិយា​ស្របច្បាប់ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ និង​សូមឱ្យ​លោក​ប្ដី​ជាមួយ​ស្រី​កំណាន់ចិត្ត​ក្រោយ យក​កូន​មក​ពិនិត្យមើល DNA បន្ទាប់ពី​លោក​ប្ដី​បាន​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​ដែល​បាន​ឃាត់ខ្លួន​នោះ គឺជា​ប្រពន្ធក្រោយ​របស់គាត់ ដូច្នេះ​ភរិយា​ស្របច្បាប់ សូមឱ្យ​យក​កូន​នោះមក​ពិនិត្យមើល DNA ។​​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ក្រុង​ប៉ោយប៉ែត កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ប្រសិនគ្មានការសម្របសម្រួលគ្នាទេ។​គេ​មិនដឹងថា​តើ​ផ្ទៃក្នុង​គ្រួសារ​មួយ​ហ្នឹង​វា​យ៉ាងម៉េច​បានជា​បុរស​ជា​ប្តី​លួច​មាន​ស្រី​ហើយ​មិន​ព្រម​លែង​ល​ប្រពន្ធ​ឲ្យ​ដាច់​ចឹ​ង​នោះទេ​។​ព្រោះ​ស្រុក​ខ្មែរ​រដ្ឋ​ធម្ម​នុ​ញ្ញាត​ម្រូ​វ​ឲ្យ​មានតែ​ប្តី​មួយ​ប្រពន្ធ​មួយ​ទេ​។​បើ​មាន​អ្នក​អ្នកណា​ប្តឹង​មិន​អី​ទេ​បើ​ប្តឹង​ច្បាស់​ជា​គុក​ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​បើតាម​ច្បាប់​ឯក​ពន្ធភាព​៕a husband  girl1 a husband girl 

​