» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3872 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944969 នាក់

ករណី​យ៍​ទឹក​កួច នៅ រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច​ជនរងគ្រោះ​មាន​ពីរ​នាក់​ស្លាប់​មួយ​!


​ពោធិ៍សាត់​៖​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​២​នាក់​ស្រី​ម្នាក់​ប្រុស​ម្នាក់​ត្រូវបាន​ទឹក​ហូរ​កួច​យកទៅ​បាត់​ពេលដែល​គេ​កំពុង​លេង​ទឹក​ហើយ​មាន​ភ្លៀង​ធ្លាក់ ។​ហេតុការណ៍​គ្រោះថ្នាក់​ទឹក​ហូរ​កួច​យក​មនុស្ស​ខាងលើ បានកើត​ឡើង​នៅ​ចំណុច​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​a da water1 

​ទោះបីយ៉ាងណា​កំលាំង​នគ​បាល​ដែល​ចុះជួយ​អន្តរាគមន៍​បាន​រកឃើញ​ជនរងគ្រោះ​ម្នាក់​រងរបួស​បាក់ជើង និង​គ្រិច​ចង្កេះ ។ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ប៊ុន ទិ​ត្យ អាយុ ៣៤​ឆ្នាំ​ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឬ​ស្សី​ក្រោម ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ របួស​ស្រុញ​ក្បាលជង្គង់​ខាងឆ្វេង និង​ចង្កេះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង​ថា​៖ គាត់​កំពុង​ហូបបាយ​ស្រាប់តែ​ឃើញ​ទឹក​ហូរ​កួច​នារី​ម្នាក់ គាត់​ហក់​ទៅ​ជួយ​ចាប់​ដោយ​ដៃ​ម្ខាង​ចាប់​ខ្សែពួ ឯ​ដៃ​ម្ខាង​ទៀត​ចាប់​ជាប់​អាវ​នារី​នោះ ដោយសារ​ទឹក​ហូរ​ខ្លាំង​ក៏​របូតដៃ​ធ្លាក់​ទៅ​ក្រោម​បណ្ដាល​ឲ្យ​រងរបួស​បែបនេះ ក្រោយមក​គេ​រក​គាត់​ឃើញ​ប៉ុន្មាន​ម៉ោង​ក្រោយ ហើយ​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា នារី​បាត់​ខ្លួន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ នូ រ៉ា​នាត អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​កងកម្លាំង​កំពុង​សហការគ្នា​តាម​រុករក​ដើម្បី​ជួយសង្គ្រោះ​នារី​ដែល​បាត់​ខ្លួន​។​
​នៅវេលា​ម៉ោង​ប្រមាណ​ជា ១​រសៀល ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​វីរៈ​ការពារ​ព្រំដែន​គោក​លេខ 501 បានធ្វើការ​រុករ​កជាប​ន្ត​បន្ទាប់​ឃើញ​សាកសព​នារី​រងគ្រោះ​ដែល​បាន​ទឹក​ហូរ​កួច​យកទៅ​នៅ​ចំណុច​ទឹកធ្លាក់​ចម្ងាយ​ប្រមាណ​ជា 50 ម៉ែត្រ​ពី​កន្លែងកើតហេតុ ។​
​សាកសព​នារី​រងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នាំយកទៅ​ពិនិត្យ និង​កោសល្យវិច័យ​នៅឯ​មណ្ឌល​សុខភាព​ឃុំ​ប្រមោយ​ស្រុក​វាលវែង​និង​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​នាំយកទៅ​លំនៅ​ខាង​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕a da water a da water2 a da water3