» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5977 នាក់

ម្សិលមិញ 7515 នាក់

សរុប 20031874 នាក់

របប​យោធា​មី​យ៉ាន់​ម៉ា ដាច់ចិត្ត​ស្នើសុំ​ជំនួយ​ពី​បរទេស ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​កម្ពុជា​ជួយ​វៀតណាម​!

 


​មី​យ៉ាន់​ម៉ា​៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា បានចេញ​សំណើ​ដ៏​កម្រ​មួយ សម្រាប់​សុំ​ជំនួយ​ពី​បរទេស ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ដ៏​កាច​សាហាវ ដែល​បង្ខំ​ឱ្យ​អាជ្ញាធរ​របប​សឹក​ជម្លៀស​ប្រជាជន​រាប់សែន​នាក់ ដែល​កំពុង​រងទុក្ខវេទនា​ស្រាប់​នៅក្នុង​ភ្នក់ភ្លើង​នៃ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​រយៈពេល​បី​ឆ្នាំ ។​a burma min1 

​រហូតមកដល់​ចុង​សប្តាហ៍​នេះ គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី បានសម្លាប់​មនុស្ស​ជិត ៣០០ នាក់​ទៅហើយ ដោយ​រាប់​តួលេខ​សរុប​ទាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា វៀតណាម ឡាវ និង​ថៃឡង់​ដ៍ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​យ៉ា​ហ្ស៊ី ឬ​យ៉ាក​ជី (Yagi) នាំមក​នូវ​ព្យុះភ្លៀង​យ៉ាងខ្លាំង​ក្លា ដែល​វាយប្រហារ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុង​សប្តាហ៍​មុន ។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កញ្ញា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា គ្រោះទឹកជំនន់ បាន​បង្ខំ​ឱ្យ​មនុស្ស​ជាង ២៣៥,០០០ នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាក​ចេញពី​ផ្ទះសម្បែង ហើយ​ការណ៍​នេះ បាន​បង្កើន​ទុក្ខព្រួយ​បន្ថែមទៀត​ពីលើ​គំនរ​ទុក្ខលំបាក​ចាស់​របស់​ពល​រដ្ឋ បន្ទាប់ពី​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស បាន​ផ្ទុះឡើង​ចាប់តាំងពី​របប​យោធា បាន​ដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០២១ ។​

ប្រមុខ​ដឹកនាំ​របប​យោធា លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) បាន​លើកឡើងថា «​មន្ត្រី​រដ្ឋាភិបាល ចាំបាច់​ត្រូវ​ទាក់ទង​ជាមួយ​បណ្តា​ប្រទេស​ខាងក្រៅ ដើម្បី​ទទួលបាន​ជំនួយ​សង្គ្រោះ​ចាំបាច់​ផ្សេងៗ​សម្រាប់​ជនរងគ្រោះ​និង​អ្នក​រង​ផលប៉ះពាល់​ឱ្យបាន​ឆាប់រហ័ស​បំផុត​តាមតែ​អាចធ្វើ​បាន​» នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ដោយ​កាសែត Global New Of Myanmar ។​

របប​យោធា បានបញ្ជាក់​ជា​ផ្លូវការ​ថា ចំនួន​អ្នកស្លាប់​ដោយសារតែ​គ្រោះមហន្តរាយ​បង្កដោយ​ព្យុះ Yagi ក្នុងប្រទេស​មី​យ៉ាន់​ម៉ា នាពេលនេះ កើនឡើង​ដល់ ៣៣ នាក់ ស្របពេល​នាយកដ្ឋាន​ព​ន្ល​ត់​អគ្គិភ័យ អះអាង​ផងដែរ​ថា ក្រុម​ជួយសង្គ្រោះ​រកឃើញ​សាកសព​រហូតដល់ ៣៦ នាក់​ហើយ ។​គួរ​រំ​ឮ​កថា កន្លងមក របប​យោធា បាន​រារាំង និង​មិន​បើក​ចិត្ត​ទទួលយក​ជំនួយ​មនុស្សធម៌​ពី​បរទេស​នោះទេ ។​

កាលពី​ឆ្នាំមុន របប​នេះ មិនបាន​អនុញ្ញាតឱ្យ​ក្រុម​ជំនួយ​បរទេស អាច​យក​ជំនួយ​ទៅ​ជួយសង្គ្រោះ ប្រជាជន​រងគ្រោះ​ដោយ​ព្យុះ​ស៊ីក្លូន​ម៉ូ​ឆា (Mocha) ដែល​បាន​វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​នោះទេ ។​ក្នុង​ឆ្នាំ ២០០៨ របប​យោធា​ត្រូវ​មជ្ឈដ្ឋាន​បរទេស​ចោទប្រកាន់​ពីបទ​រារាំង​ជំនួយ​សង្គ្រោះ​ពី​ប្រទេសក្រៅ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន​ណារ​ជិះ (Nargis) បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៣៨,០០០ នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​សូមបញ្ជាក់ថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់​ថវិកា​ចំនួន ១០០.០០០ ដុល្លារ ជួយ​ដល់​កាកបាទក្រហម​វៀតណាម ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​ជួយ​ដល់​អ្នករងគ្រោះ​ដោយ​ខ្យល់ព្យុះ​កំណាច ទី​ហ្វុ​ង (​យ៉​ក​ជី​) ដែល​បាន​វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ជូន​លោកស្រី ប៊ុ​យ ធី​ហ័​រ ប្រធាន​កាកបាទក្រហម​វៀតណាម ក្នុង​គ្រា​ដែល​ប្រទេសជិតខាង​ជួប​គ្រោះ​ដោយសារ​ព្យុះ​កំណាច​នេះ​។​

​លិខិត​រំលែក​ទុក្ខ​បានឱ្យដឹងថា​៖«​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​បំផុត ដែល​បានទទួល​ដំណឹង​ថា ឥទ្ធិពល​ខ្យល់ព្យុះ យ៉ាក​ជី (Yagi) បាន​បង្កឱ្យមាន​ការបា​ក់ដី និង​ទឹកជំនន់​ធ្ងន់ធ្ងរ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ជិត ២០០​នាក់ អ្នក​បាត់​ខ្លួន​ប្រហែល ១២៥​នាក់ អ្នករបួស ៨០០​នាក់ ខូចខាត​ផ្ទះ​ចំនួន ១៣០.២៦៨​ខ្នង និង​ផ្ទះ​ដែល​ជន់​លិច ចំនួន ៥៧.៨៥៧​ខ្នង​»​។​

​ក្នុងនាម​កាកបាទក្រហម​កម្ពុជា និង​ក្នុងនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី សូម​ចូលរួម​រំលែក​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ និង​រំលែក​នូវ​ទុក្ខលំបាក​ជាមួយ​កាកបាទក្រហម​វៀតណាម និង​ប្រជាជន​វៀតណាម​ទាំងមូល ជាពិសេស​ក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​បួងសួង​ឱ្យ​ឆាប់​ស្ដារឡើងវិញ​យ៉ាង​ឆាប់រហ័ស នៅក្នុង​តំបន់​ដែល​រងគ្រោះ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កាកបាទក្រហម​វៀតណាម និង​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម​និង​អឌ្ឍចន្ទ ក្រហម (IFRC)​។​

ទឹកជំនន់នៅភូមាa flood burma a flood burma2 ទឹកជំនន់នៅវៀតណាម