» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11735 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701906 នាក់

ចុះបង្ក្រាប​ក្លឹប​លក់​និង​ប្រើ​ស៊ី​ហ្សា​ចាប់​៤០​នាក់​រួច​លែង​វិញ​មុន​សម្តេច​ក្រឡាហោម​ណែនាំ​១​ថ្ងៃ​

​ស្ទឹងត្រែង​៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធ​សួរសុខទុក្ខ​សិស្ស​នគរបាល​វគ្គប​ណ្តុះ​បណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៥ លើក​ទី​២ សាលា​នគរបាល​ជាតិភូមិ​ភាគ​១ ខេត្តស្ទឹងត្រែង
​នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ត្រូវ​បង្ក្រាប​និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ចរាចរ​លួចលាក់​ជូ​ញ​ដូរ​នូវ​សា​ធាតុ​ញៀន​ដោយ​សុខ​ច្បាប់ ដោយសារ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​ជាប់​ព្រំដែន​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​តែង​តែង​លួចលាក់​ជូ​ញ​ដូរ និង​ចរាចរណ៍​ឆ្លងកាត់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។ ចំណែក​មន្ត្រី​នគ​បាល​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​បំពេញភារកិច្ច​ការងារ ការថែរក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ សុខ​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ចរាចរ​ជូ​ញ​ដូ​ញ​ដូរ​រក្សាទុក​នូវ​សារធាតុ​ញៀន​នេះ​ផងដែរ​។​a ceza3 

ប្រសាសន៍​ណែនាំ​របស់​សម្តេច​សខេង​បាន​ធ្វើឡើង​បន្ទាប់ពី​​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​ទីតាំង​លក់ និង​ប្រើប្រាស់​បារី អេ​ឡិច​ត្រូ​និ​ច​ខុសច្បាប់​ចំនួន ៣​ទីតាំង និង​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន ៣​នាក់ និង​អ្នកប្រើប្រាស់​ប្រមាណ​ជិត ៤០​នាក់​ថែមទៀត កាលពី​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ លើ​ទីតាំង​ចំនួន ៣​ទីតាំង​ផ្សេងគ្នា ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង​ក ក្រុង​ស្ទឹងត្រែង ។​

​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ទាំង ៣​នាក់​ខាងលើ ត្រូវជា​ឪពុក ម្ដាយ និង​កូន មានឈ្មោះ ធឹ​ម ពិសី ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​កូន​), ឈ្មោះ ឡាន ចន្ថា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ (​ឪពុក​) និង​ឈ្មោះ សុខ លាង ភេទ​ស្រី អាយុ​៥៩​ឆ្នាំ (​ម្តាយ​) ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​​ទីតាំង​ដែល​បង្ក្រាប សុទ្ធសឹង​ជា​របស់​ឈ្មោះ អូន ពិសី (​ត្រូវជា​កូន​)​។​ទោះជា​យ៉ាងណា​យុវជន​ប្រមាណ​៤០​ត្រូវបាន​ដោះលែង​វិញ​ព្រោះ​គ្មាន​សារធាតុ​ញៀន​។​a ceza a ceza1 

​